កំពូលមហាសេដ្ឋីកម្ពុជា ទម្លាយអាថ៌កំបាំងទឹកចិត្តឪពុក ពេលកូនស្រីពេញវ័យ
- ភ្នំពេញ
មិនថាអ្នកមាន ឬអ្នកក្រ ទឹកចិត្តជាឪពុកចំពោះកូន ជាពិសេស គឺកូនស្រីជាទូទៅ គឺដូចគ្នា ពោល គឺបារម្ភយកចិត្តទុកដាក់ និងលើកទឹកចិត្ត ព្រមទាំងបង្ហាញនូវក្តីស្រលាញ់…
មិនថាអ្នកមាន ឬអ្នកក្រ ទឹកចិត្តជាឪពុកចំពោះកូន ជាពិសេស គឺកូនស្រីជាទូទៅ គឺដូចគ្នា ពោល គឺបារម្ភយកចិត្តទុកដាក់ និងលើកទឹកចិត្ត ព្រមទាំងបង្ហាញនូវក្តីស្រលាញ់…
មិនថាអ្នកមាន ឬអ្នកក្រ ទឹកចិត្តជាឪពុកចំពោះកូន ជាពិសេស គឺកូនស្រីជាទូទៅ គឺដូចគ្នា ពោល គឺបារម្ភយកចិត្តទុកដាក់ និងលើកទឹកចិត្ត ព្រមទាំងបង្ហាញនូវក្តីស្រលាញ់ ហើយចង់ឃើញកូនមានអនាគតល្អ មានការស្រលាញ់ចូលចិត្ត និងរាប់អានពីអ្នកដទៃ។
នេះ គឺជាសក្ខីភាពនៃទឹកចិត្តរបស់ឪពុកមួយរូបចំពោះកូនស្រីនៅពេលដែលឈានដល់វ័យគ្រប់ការពោល គឺអាយុ១៦ឆ្នាំ ដោយឡែកអ្នកឧកញ៉ា គិត ម៉េង ដែលជាប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមហ៊ុន រ៉ូយ៉ាល់ហ្គ្រូប ដែលមានបុត្រសម្ព័ន្ធ និងក្រុមហ៊ុនជាច្រើន នៅក្រោមចំណុះបានលើកឡើងនៅក្នុងថ្ងៃខួបកំណើតកូនស្រីទី៣ គិត ស៊ូណាវីន ដែលបានរៀបចំខួបកំណើតយ៉ាងធំមួយ មានអ្នកចូលរួមសុទ្ធតែជាថ្នាក់ដឹកនាំ និងភរិយាឥស្សរៈជន និងធុរកិច្ចធំៗនៅក្នុងប្រទេស ។
អ្នកឧកញ៉ា បានថ្លែងពីអារម្មណ៍ជាឪពុក នៅពេលដែលកូនឈានដល់វ័យគម្រប់អាយុ១៦ឆ្នាំ ទៅកាន់ភ្ញៀវកិត្តិយសនៅក្នុងថ្ងៃថា ជាការពិត អាយុ១៦ឆ្នាំតាមប្រពៃណីខ្មែរ គឺជាវ័យចូលម្លប់ និងឆ្លងម្លប់ ។ លោកបានបន្តថា «ប្រទេសយើងរស់ក្រោមម្លប់សន្តិភាពរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ឥឡូវនេះយើងរស់ក្រោមការដឹកនាំសម្តេច ហ៊ុន ម៉ាណែត ថ្ងៃនេះខ្ញុំនឹងប្រពន្ធ និងក្រុមគ្រួសារសប្បាយចិត្តភ័យផង អរផង ពេលកូនពេញវ័យ ឪពុកម្តាយតែងតែព្រួយបារម្ភថា គ្រប់គ្រងយ៉ាងម៉េចពេលកូនពេញវ័យ» ។
លោកបានបន្តថា «ពេលខ្លះ នៅពេលដែលកូនពេញវ័យ អារម្មណ៍របស់កូនតែងតែផ្លាស់ប្តូរ នៅពេលដែលចូលដល់វ័យនេះ ពេលនេះ១៦ កំពុងពិបាក ហើយចូលដល់១៨ គឺកាន់តែពិបាកថែមទៀត ។ ដូច្នេះម៉ាក់ និងប៉ា គឺបានខិតខំ និងព្យាយាមតាមអារម្មណ៍អ្វីដែលកូនចង់បាន ពីព្រោះអ្វីដែលផ្លាស់ប្តូរវ័យមួយ កូនតែងតែផ្លាស់ប្តូរនូវអារម្មណ៍ ។ ដូច្នេះជាឪពុក និងជាម្តាយ គឺតែងតែខិតខំណាស់ នៅក្នុងការសម្របសម្រួលតាមកូនស្រី ធ្វើម៉េចឲ្យកូនសប្បាយចិត្ត ម៉ាក់និងប៉ាខិតខំ ។ សង្ឃឹមថា កូននឹងខិតខំអត់ធ្មត់តស៊ូសិក្សារបស់កូន» ។ នេះ គឺជាសម្តីពិតរបស់អ្នកឧកញ៉ា ដែលលើកឡើងនៅក្នុងពិធីផ្លូវការប្រកាសភាពពេញវ័យរបស់កូនស្រី កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៤ ។
ដោយឡែក នៅលើបណ្តាញសង្គមផ្ទាល់របស់អ្នកឧកញ៉ាផ្ទាល់វិញ ក៏បានបង្ហោះនូវសារមួយចំនួនដែលមានន័យថា ថ្ងៃទី០២ ខែកក្កដា មកដល់ទៀតហើយ ។ ឆ្នាំនេះកូនបន្តធំពេញវ័យក្លាយជានារីវ័យក្មេងមួយរូបដ៏លេចធ្លោ ដែលពោរពេញដោយសក្តានុពល និងភាពជោគជ័យនាពេលអនាគត ។ លោកបានបញ្ជាក់ថា «រីករាយថ្ងៃខួបកំណើតគម្រប់១៦ឆ្នាំ កូនស្រីសម្លាញ់ ស៊ូណាវីន ។ យើងស្រឡាញ់កូនលើសពីពាក្យដែលយើងបានជូនពរកូនខាងលើនេះទៅទៀត» ។ លោកបានសរសេររៀបរាប់ថា «កូននាំមកនូវអំណរ និងថាមពលយ៉ាងច្រើន មកក្នុងជីវិតរបស់យើងជាមួយនឹងបុគ្គលិកលក្ខណៈដ៏សកម្ម និងរស់រវើករបស់កូន ។ កូនជាមនុស្សមានថាមពល និងភាពទាក់ទាញ ហើយធ្វើឱ្យមនុស្សគ្រប់រូប នៅជុំវិញកូន មានភាពស្និទ្ធស្នាល និងបំផុសគំនិតដល់ពួកគេដោយទំនុកចិត្ត ភាពសប្បុរស និងភាពរីករាយរបស់កូន ។ សមត្ថភាពរបស់កូនក្នុងការទំនាក់ទំនងជាមួយអ្នកដទៃ និងការទទួលយកបទពិសោធថ្មីៗ គឺពិតជាពិសេសណាស់» ។
អ្នកឧញ៉ាបានបន្តចែករំលែកថា ចាប់ពីថ្ងៃដែលកូនបានចាប់កំណើតមកគ្រួសារយើងបានធ្វើអ្វីៗគ្រប់យ៉ាង ដែលយើងអាចធ្វើទៅបាន ដើម្បីផ្តល់ឱ្យកូននូវសេចក្តីស្រឡាញ់ ការគាំទ្រ និងការណែនាំល្អៗ ដោយអស់ពីបេះដូង ។ ភាពរឹងមាំ និងបញ្ញារបស់ម៉ាក់ កូននាំមកនូវភាពភ្លឺស្វាងដល់កូន ដោយផ្តល់នូវដំបូន្មាន និងការបង្ហាញផ្លូវដល់កូន ។ ប៉ាសង្ឃឹមថា កូននៅតែស្វែងរកឃើញនូវការបំផុសគំនិត តាមរយៈសកម្មភាពដ៏ល្អ និងភាពធន់របស់ម៉ាក់កូន ហើយបន្តរក្សាកេរដំណែលរបស់ម៉ាក់កូន ដោយភាពរឹងមាំ និងការតាំងចិត្ត ។
អ្នកឧកញ៉ា បានបន្តថា ឆ្នាំមុន យើងបានឃើញកូនជម្នះបញ្ហាប្រឈមនានា និងបន្តក្តីសុបិនរបស់កូន ដោយការប្តេជ្ញាចិត្តឥតងាករេ ។ សមិទ្ធផលរបស់កូនបានធ្វើឱ្យយើងមានមោទកភាពក្រៃលែង ។ ចូរកូនចងចាំជានិច្ចនូវពេលវេលាទាំងនេះ ដែលសំខាន់សម្រាប់កូន ហើយមានអារម្មណ៍រីករាយចំពោះខ្លួនកូនដែលកំពុងក្លាយជាមនុស្សដ៏ល្អប្រពៃ ។ ចូរកូនកុំភ្លេចឱ្យសោះថា កូន គឺជានារីដែលមានភាពខ្លាំង ក្លាហាន ឆ្លាតវៃ និងស្រស់ស្អាតតាមបែបរបស់កូន ។
អ្នកឧញ៉ាបានបន្តថា នៅពេលកូនផ្លុំទៀនខួបកំណើតគម្រប់១៦ឆ្នាំនេះ កូនត្រូវយកពេលបន្តិច ដើម្បីនឹកគិតដល់ពរជ័យជាច្រើនដែលកូនទទួលបាននៅក្នុងជីវិត និងអ្វីៗដែលមានសក្តានុពលនៅថ្ងៃខាងមុខ ។ ចូរកូនចាប់យកគ្រប់ឱកាស និងបន្តខិតខំសម្រេចឱ្យបាននូវសមិទ្ធផល ទោះបីជាជួបការលំបាកបែបណាក៏ដោយ ។
សូមរំលឹកថា ចំណងស្នេហ៍ដ៏ស្អិតរមួតរបស់អ្នកឧកញ៉ា និងអតីតតារាសម្ដែងលោកជំទាវ ស្រីតូច ចំណាន ក្នុងរយៈពេលប្រមាណជាជាង២០ឆ្នាំនេះ បានបន្សល់ទុកចំណងដៃបុត្រាបុត្រីចំនួន ៤ នាក់ ។ ទំនាក់ទំនងរបស់អ្នកឧកញ៉ា គិត ម៉េង និងអតីតតារាសម្តែង និងអ្នកចម្រៀង ស្រីតូច ចំណាន ដែលមានឈ្មោះពិតថា ម៉ៅ សុចំណាន ក្រោយការរួមរស់ជាមួយគ្នាជាប្តីប្រពន្ធដោយអាថ៌កំបាំង ក៏ឈានសម្រេចចិត្តដឹកដៃគ្នាចូលរោងការជាផ្លូវការ នៅដើមឆ្នាំ២០១៥ ដោយមានការផ្ចុងផ្តើមពីអតីតប្រមុខរដ្ឋាភិបាលកម្ពុជា ។
គ្រួសារកំពូលមហាសេដ្ឋីកម្ពុជារូបនេះ មានកូនប្រុសពីរនាក់ និងកូនស្រីពីរនាក់ជាចំណងដៃនៃក្តីស្រលាញ់របស់ពួកគេ គឺលោក គិត ស៊ូឡា កញ្ញា គិត ស៊ូរៀរង្សី កញ្ញាគិត ស៊ូណាវីន និងកូនប្រុសពៅ គឺ កុមារា គិត ស៊ូឡូង ៕
ចែករំលែកព័តមាននេះ