ខេត្តបន្ទាយមានជ័យ ៖ ហ្វូងគោត្រូវម្ចាស់ព្រលែងដើរពេញផ្លូវយ៉ាងអនាធិបតេយ្យចំណុចស្តុបផ្សារ
កណ្តាល កាលពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវជាតិលេខ៥ក្នុងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដែលវាអាចប្រឈមគ្រោះថ្នាក់ណាមួយទៅលើអ្នកដំណើរតាមផ្លូវ ។
អ្នកដំណើរបានលើកឡើងថា គោមួយហ្វូងនេះ មិនតិចជាង៣០ទៅ៤០ក្បាលទេ មានគោធំនិងកូនគោដែលដើរពេញផ្លូវជាតិលេខ៥ ត្រង់ចំណុចស្តុបផ្សារកណ្តាល ដោយម្ចាស់មិនខ្វល់យ៉ាងរំភើយ ដែលធ្វើអ្នកដំណើរបើកបររថយន្តម៉ូតូស្ទះពេញផ្លូវបើកបរមិនកើត ។
អ្នកដំណើរបានបញ្ជាក់ទៀតថា គោ១ហ្វូងនេះឃើញដើរតាមផ្លូវសឹងរាល់យប់តាំងពីផ្សារកណ្តាលរហូតដល់រង្វង់មូលក្បែរច្រកទ្វារក៏មានដែរ មិនថាយប់ឬថ្ងៃដែលស៊ីដើមឈើនិងផ្កានៅសួនប៉ោយប៉ែតដើរស៊ីរហូតដល់រង្វង់មូលក្បែរច្រកទ្វារអន្តរជាតិប៉ោយប៉ែតនៅពេលយប់ធ្វើអ្នកដំណើរជួបការលំបាកបើកបរព្រោះកន្លងមក មានអ្នករងគ្រោះដោយបើកបររថយន្ត និងជិះម៉ូតូបានបុកគោ២ទៅ៣លើកមកហើយនៅតាមផ្លូវជាតិលេខ៥ភូមិសាស្ត្រក្រុងប៉ោយប៉ែត នៅពេលបុកមិនដែលរកម្ចាស់ឃើញនោះទេ។
អ្នកដំណើរសុំអោយអាជ្ញាធរក្រុងប៉ោយប៉ែត និងអាជ្ញាធរសង្កាត់ត្រូវពិនិត្យមើលផង បើហ្វូងគោគ្មានម្ចាស់ទេ គួរតែធ្វើក្រោលសម្រាប់ដាក់គោនេះ ទុកបើគ្មានម្ចាស់ពេលដាក់ក្រោល ហើយម្ចាស់មកសួរនាំធ្វើកិច្ចសន្យាណែនាំនិងធ្វើការផាកវិន័យគាត់ កុំព្រលែងគោអោយដើរស៊ីពេលយប់បំផ្លាញដើមឈើនិងផ្កាតាមសួននិងប្រឈមគ្រោះដល់អ្នកដំណើរបើកបរពេលយប់ ។
ចែករំលែកព័តមាននេះ