កម្ពុជាដណ្ដើមបានមេដាយ៥គ្រឿងពីការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាននៅឥណ្ឌូណេស៊ី
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ កម្ពុជាបានបញ្ជូនប្រតិភូកីឡាចំនួន៦ប្រភេទទៅចូលរួមប្រកួតកីឡាក្របខណ្ឌ
រាជធានីភ្នំពេញ ៖ កម្ពុជាបានបញ្ជូនប្រតិភូកីឡាចំនួន៦ប្រភេទទៅចូលរួមប្រកួតកីឡាក្របខណ្ឌ
រាជធានីភ្នំពេញ ៖ កម្ពុជាបានបញ្ជូនប្រតិភូកីឡាចំនួន៦ប្រភេទទៅចូលរួមប្រកួតកីឡាក្របខណ្ឌសាកលវិទ្យាល័យអាស៊ានលើកទី២១នៅប្រទេសឥណ្ឌូណេស៊ី ។ ប៉ុន្តែកាលពីយប់ថ្ងៃទី៣ខែកក្កដា កន្លងមកនេះ មានប្រតិភូកីឡាចំនួន៣ប្រភេទបានបញ្ចប់បេសកកម្មរបស់ខ្លួននិងបានវិលត្រឡប់មកវិញ ដោយបាននាំមកនូវមេដាយចំនួន៥គ្រឿងជូនជាតិមាតុភូមិ។
ក្រុមកីឡាទាំង៣ប្រភេទដែលបានវិលត្រឡប់មកវិញនាពេលនេះ មានយូដូ, ប៉េតង់និងហែលទឹក។ ចំពោះប្រភេទកីឡាដែលដណ្ដើមបានមេដាយមានកីឡាយូដូដណ្ដើមបានមេដាយប្រាក់ចំនួន១គ្រឿង កីឡាប៉េតង់ដណ្ដើមបានមេដាយចំនួន៤គ្រឿង ក្នុងនោះមេដាយមាស១គ្រឿង មេដាយប្រាក់១គ្រឿងនិងមេដាយសំរឹទ្ធ២គ្រឿង។
ឯកឧត្តមសាមឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំក្រុមការងារទៅទទួលប្រតិភូកីឡាដោយផ្ទាល់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។ ពេលនោះឯកឧត្តមបានមានប្រសាសន៍ឱ្យដឹងថា នេះជាលទ្ធផលដែលបានកើតចេញពីការខិតខំប្រឹងប្រែង នៃការជំរុញចលនាកីឡាស្របទៅតាមគោលនយោបាយសម្ដេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលយុវជនម្នាក់លេងកីឡា១ប្រភេទប្រចាំជីវិត។ទន្ទឹមជាមួយគ្នានេះដែរ សម្ដេចធិបតីបានគាំទ្រនិងឯកភាពដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី និងការប្រកួតកីឡាយុវជនអាស៊ីប៉ារ៉ាហ្គេមនាឆ្នាំ២០២៩។ ឯកឧត្តមបន្តលើកទឹកចិត្តដល់កីឡាករ កីឡាការិនីទាំងអស់ទាំងមានពិការភាពឱ្យខិតខំហ្វឹកហាត់កីឡាឱ្យមានគុណភាពខ្ពស់ដើម្បីលើកកម្ពស់ដល់ការរីកចម្រើនវិស័យកីឡានៅកម្ពុជា។
គួររម្លឹកថា ក្នុងចំណោមកីឡាទាំង៦ប្រភេទដែលកម្ពុជាបានបញ្ជូនទៅប្រកួតក្នុងក្របខណ្ឌកីឡាសាកលវិទ្យាល័យអាស៊ាននៅប្រទេសឥណ្ឌូណេស៊ី មាន៣ប្រភេទកីឡាបានវិលត្រឡប់មកមុន នៅសល់៣ប្រភេទកីឡាទៀតបន្តបេសកកម្មរបស់ខ្លួនរហូតដល់ថ្ងៃទី៦ ខែកក្កដាឆ្នាំ២០២៤ ដែលមានប្រភេទកីឡាតេក្វាន់ដូWT កីឡាការ៉ាតេ និងអត្តពលកម្ម ៕
ចែករំលែកព័តមាននេះ