ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Euro 2024 ៖ ហូឡង់ដឹកដៃតួកគី ឡើងទៅបំពេញវគ្គ៨ក្រុមចុងក្រោយ

3 ខែ មុន

ប្រទេសអាល្លឺម៉ង់ ៖ ក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ និងតួកគី នឹងត្រូវតទល់គ្នានៅវគ្គ៨ក្រុមចុង

ប្រទេសអាល្លឺម៉ង់ ៖ ក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ និងតួកគី នឹងត្រូវតទល់គ្នានៅវគ្គ៨ក្រុមចុងក្រោយ ព្រឹត្តិការណ៍ជើងឯកទ្វីបអឺរ៉ុបឆ្នាំ ២០២៤ ឬ UEFA Euro 2024 ដែលធ្វើឡើងនៅប្រទេស​អាល្លឺម៉ង់ ក្រោយទទួលបានជ័យជម្នះរៀងខ្លួន នៅក្នុងការប្រកួតវគ្គ១៦ក្រុមចុងក្រោយ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ។

ក្រុមមច្ចុរាជពណ៌ទឹកក្រូចហូឡង់ ក្រោមការដឹកនាំរបស់លោក Ronald Koeman ធ្វើបានយ៉ាងល្អ ដោយបំបាក់រូម៉ានី នៅក្នុងលទ្ធផល ៣-០ នៅកីឡដ្ឋាន Allianz Arena ដែលសម្រេចបានដោយកីឡាករ Cody Gakpo និង Donyell Malen ២គ្រាប់ម្នាក់ឯង ដើម្បីនាំហូឡង់ ដែលធ្លាប់ឈ្នះជើងឯក១ដង កាលពីឆ្នាំ ១៩៨៨ បន្តឡើងទៅវគ្គ៨ក្រុមចុងក្រោយជាលើកទី ៨។

ដោយឡែក ការប្រកួត១គូទៀត នៅឯកីឡដ្ឋាន Red Bull Arena ឯណោះវិញ តួកគី ក្រោមការដឹកនាំរបស់លោក Vincenzo Montella អបអរជ័យជម្នះរបស់ខ្លួន ក្រោយយកឈ្នះអូទ្រីស ដោយលទ្ធផល ២-១ ដែលសម្រេចបានដោយកីឡាករ Merih Demiral ២គ្រាប់ម្នាក់ឯង ដោយគ្រាប់ទី១ នៅ ៥៧វិនាទីដំបូងនៃវគ្គទី១ និងគ្រាប់ទី២ នៅនាទី៥៩ ដ្បិត១គ្រាប់របស់អូទ្រីស រកបានដោយកីឡាករ Michael Gregoritsch នៅនាទី ៦៦។

កាលវិភាគប្រកួតវគ្គ៨ក្រុមចុងក្រោយ ៖
-០៥/០៧/២០២៤ អេស្ប៉ាញ ប៉ះ អាល្លឺម៉ង់ ម៉ោង១១:០០នាទីយប់
-០៥/០៧/២០២៤ ព័រទុយហ្គាល់ ប៉ះ បារាំង ម៉ោង០២:០០នាទីទៀបភ្លឺចូលថ្ងៃថ្មី
-០៦/០៧/២០២៤ អង់គ្លេស ប៉ះ ស្វីស ម៉ោង១១:០០នាទីយប់
-០៦/០៧/២០២៤ ហូឡង់ ប៉ះ តួកគី ម៉ោង០២:០០នាទីទៀបភ្លឺចូលថ្ងៃថ្មី

គិតត្រឹមបញ្ចប់ការប្រកួតវគ្គ១៦ក្រុមចុងក្រោយ កីឡាករ២រូប កំពុងប្រជែងស្បែកជើងមាស ដែលរួមមាន ខ្សែបម្រើប្រយុទ្ធអាល្លឺម៉ង់ Jamal Musiala និងខ្សែបម្រើប្រយុទ្ធហូឡង់ Cody Gakpo ដែលរកបាន៣គ្រាប់ដូចគ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ