(វៀតណាម)៖ យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា ប្រទេសវៀតណាមបាននាំចេញអង្ករចំនួន ៤.៦៨លានតោនក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ ដោយទទួលបានប្រាក់ចំណូលជិត ៣ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN EXPRESS នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤។
ប្រទេសនេះប្រមូលផលស្រូវបានចំនួន ៣,៤៨ លានហិកតានៅឆមាសទី១ ឆ្នាំ ២០២៤ កើនឡើង ០,៥ ភាគរយធៀបនឹងឆ្នាំមុន។
ទន្ទឹមនឹងនោះ វៀតណាមបានចំណាយថវិកាប្រមាណ ៦៧០ លានដុល្លារអាមេរិក លើការនាំចូលអង្ករពីប្រទេសផ្សេងទៀត ពីកម្ពុជា និងឥណ្ឌា។
ទោះបីជាក្លាយជាប្រទេសនាំចេញអង្ករធំទីពីររបស់ពិភពលោកក៏ដោយ ក៏ប្រទេសនេះនៅតែនាំចូលអង្ករប្រភេទមួយចំនួនសម្រាប់ផលិតចំណីសត្វ៕
ចែករំលែកព័តមាននេះ