ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹងម្ចាស់ម៉ូតូប្តឹងលើកគ្នាទៅកា.ប់ដល់ផ្ទះ ពេលនេះក្របួច.កបានហើយ

5 ខែ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ករណី​ខ្ចី​ម៉ូតូ​គេ​ជិះ​មិនឃើញ​យក​មក​សង ម្ចាស់​ទៅ​ប្តឹង​សមត្ថកិច្ច ត្រូវ​ជន​សង្ស័យ​លើកគ្នា​ជា​ច្រើន​នាក់​ទៅ​កាប់​ជន​រង​គ្រោះ​ដល់​ផ្ទះ កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៤​នេះ នៅ​ភូមិ​សាម​គ្កី​មាន​ជ័យ…

ខេត្តបន្ទាយ​មាន​ជ័យ ​៖ ករណី​ខ្ចី​ម៉ូតូ​គេ​ជិះ​មិនឃើញ​យក​មក​សង ម្ចាស់​ទៅ​ប្តឹង​សមត្ថកិច្ច ត្រូវ​ជន​សង្ស័យ​លើកគ្នា​ជា​ច្រើន​នាក់​ទៅ​កាប់​ជន​រង​គ្រោះ​ដល់​ផ្ទះ កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៤​នេះ នៅ​ភូមិ​សាម​គ្កី​មាន​ជ័យ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ជន​បង្ក​ត្រូវ​បាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ ។

យោង​ពាក្យបណ្តឹង ជន​រង​គ្រោះ​មានឈ្មោះ សេង រតនា ភេទ​ប្រុស អាយុ ២០​ឆ្នាំ ជនជាតិ​ខ្មែរ ​ជា​​សន្តិសុខ ស្នាក់​នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយ​មានជ័យ រាយការណ៍​ថា​៖ នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៤ ពេល​ល្ងាច ខ្លួន​បាន​ខ្ចី​ម៉ូតូ​ពី​ឈ្មោះ​ណា​ក់ ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ នៅ​បុរី​ដួង​ចន្ទ និង​បាន​ជិះ​ទៅ​អគារ​ថ្មី ពេល​ទៅ​ដល់​ក៏​ជួប​ឈ្មោះ ហុង ច​យ ភេទ​ប្រុស អាយុ​២០​ឆ្នាំ និង​ឈ្មោះ សៀន នៅ​ទីនោះ ហើយ​ពួក​គេ​ក៏​សុំ​ខ្ចី​សាក់​ជិះ លុះ​វេលា​ម៉ោង ១៧​ជាង​ល្ងាច ក៏​បាន​បាត់ឈ្មោះ ហុង ច​យ និង​ម៉ូតូ ហើយ​ឈ្មោះ សៀន ក៏​បាន​ជូន​ខ្លួន​មក​ហាង​វិញ និង​ប្រាប់​ថា​គេ​នឹង​ទៅ​រក​អា​ហុង​ច​យ​។

បន្ទាប់​មក​ខ្លួន ក៏​បាន​ប្រាប់​ទៅ​ឈ្មោះ ណា​ក់ ជា​ម្ចាស់​ម៉ូតូ ទៅ​តាម​ដំណើររឿង​ខាងលើ ក្រោយមក​ម្ចាស់​ម៉ូតូ បាន​ដាក់​ពាក្យបណ្តឹង និង​សមត្ថកិច្ច​បាន​ទៅ​រក​អា​ហុង​ច​យ នៅផ្ទះ ក៏​នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង ១២​យប់ វា​បាន​ជិះ​ម៉ូតូ​ម៉ាក​អា​សង់​០២៤ ពណ៌​ខ្មៅ អ្នក​ឌុ​ប​ខ្លួន​មិន​ស្គាល់​ទេ ពេល​នោះ​វា​បាន​ចូល​មក​ក្នុង​ហាង​ដោយ​កាន់​កាំបិត​ផ្គាក់ បំណង​មក​កាប់​ខ្លួន តែ​ខ្លួន​នៅ​ក្នុង​បន្ទប់ទឹក ក៏​វា​ទៅ​កាប់​ខុស​មនុស្ស​តែ​គេ​គេច​ផុត​មិន​របួស​អ្វី​ទេ​។

រួច​នៅ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង ១២​ជាង​យប់ ឈ្មោះ ហុង​ច​យ ក៏​បាន​នាំ​បក្ខពួក មក​កន្លែង​ដែល​ខ្លួន​ធ្វើការ​ដែល​ជា​ផ្ទះ ២​ល្វែង នៅ​ជិត​ខារ៉ាអូខេ​៦១៩ ដែល​មាន​គ្នា​ជាង ១០​នាក់ ម៉ូតូ ៦​ទៅ ៧​គ្រឿង ពួក​នោះ​ប្រដាប់​ដោយ​កាំបិត​វែង កាំបិត​ផ្គាក់ និង​កាំភ្លើង​ខ្យល់​២​ដើម​ទៀត ដើម្បី​មក​កាប់​ខ្លួន​សារ​ជា​ថ្មី តែ​ត្រូវ​បាន​ខ្លួន​(​ជន​រង​គ្រោះ​) រត់គេច​ខ្លួន​ទៅ​ជាន់​លើ​ផុត​។

ក្រោយ​ទទួល​បាន​ព​ត៌​មាន​និង​ពាក្យបណ្តឹង​ជន​រង​គ្រោះ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ដាក់​បទបញ្ជា​ដល់​កម្លាំង​នគរបាល​ផែន​ព្រហ្មទណ្ឌ និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ចុះ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ យក​មក​សួរនាំ​ជុំវិញ​ករណី​ខាងលើ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ