![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/709ab6024bf1cc20d42190c70f682d2e-3.jpg)
សិស្សសាលារៀនសហគមន៍ ២១ ៨ រូប ទទួលជ័យលាភីទស្សនកិច្ចសិក្សា ទៅប្រទេសសិង្ហបុរី ៣ ថ្ងៃ
រាជធានីភ្នំពេញ ៖ បន្ទាប់ពីឆ្លងកាត់ការប្រកួតរយៈពេល ៤ សប្តាហ៍ សាលារៀនសហគមន៍ ២១ បានរកឃើញសិស្សជ័យលាភីចំនួន ៨ រូប…
រាជធានីភ្នំពេញ ៖ បន្ទាប់ពីឆ្លងកាត់ការប្រកួតរយៈពេល ៤ សប្តាហ៍ សាលារៀនសហគមន៍ ២១ បានរកឃើញសិស្សជ័យលាភីចំនួន ៨ រូប…
រាជធានីភ្នំពេញ ៖ បន្ទាប់ពីឆ្លងកាត់ការប្រកួតរយៈពេល ៤ សប្តាហ៍ សាលារៀនសហគមន៍ ២១ បានរកឃើញសិស្សជ័យលាភីចំនួន ៨ រូប ក្នុងកម្មវិធីប្រកួតប្រជែងប្រកបពាក្យជាភាសាអង់គ្លេស (Spelling Bee) ដែលទទួលរង្វាន់ទៅទស្សនកិច្ចសិក្សានៅប្រទេសសិង្ហបុរីរយៈពេល ៣ ថ្ងៃ នៅក្នុងពេលឆាប់ៗខាងមុខនេះ ។
សាលារៀនសហគមន៍ ២១ រៀបចំកម្មវិធីប្រកួតប្រជែងប្រកបពាក្យជាភាសាអង់គ្លេស (Spelling Bee) សម្រាប់កម្មវិធីភាសាអង់គ្លេសកម្រិតបឋម និងភាសាអង់គ្លេសក្រៅម៉ោង ទាំង ៨ សាខា ដើម្បីវាស់ស្ទង់សមត្ថភាពក្នុងការប្រកបពាក្យ ការយល់ដឹងឱ្យកាន់តែទូលំទូលាយទៅលើវាក្យស័ព្ទ ក៏ដូចជាលើកទឹកចិត្តសិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងអភិវឌ្ឍចំណេះដឹងភាសាអង់គ្លេសបន្តទៀត ។
សិស្សជ័យលាភីទាំង ៨ រូប ដែលនឹងចូលរួមទស្សនកិច្ចសិក្សានៅប្រទេសសិង្ហបុរីរួមមាន ៖ យឹម ខេមានុរក្សកិត្យា មកពីសាខាក្រាំងធ្នង់, ហៀង សៀងហៃ មកពីសាខាព្រែកអញ្ជាញ, រត្ន សូណារីតា មកពីសាខាផ្សារគគីរ, អ៊ូច ម៉ាណាន់ មកពីសាខាកំបូល, ហៀង សុភាវីនីត & លី ច័ន្ទសុភា មកពីសាខាសន្ទុក, និត សែម ស្រីលាភ មកពីសាខាពញាឮ, និងសាយ ច័ន្ទបូរមី មកពីសាខាបឹងធំ ។
សូមជម្រាបថា ការប្រកួតប្រជែងនេះបែងចែកជា ២ ដំណាក់កាល៖ ដំណាក់កាលទី ១ ជ្រើសរើសសិស្សជ័យលាភី លេខ ១-៣ តាមសាខានីមួយៗ និងដំណាក់កាលទី ២ ការប្រកួតផ្តាច់ព្រ័ត្រនៅការិយាល័យកណ្តាល ។ ហើយកម្មវិធីប្រកួតប្រជែងនេះចាប់ផ្តើមពី ថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៤ និងបញ្ចប់នៅ ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៤ ។
គួរបញ្ជាក់ផងដែរថា សាលារៀនសហគមន៍ ២១ គឺជាស្ថាប័នអប់រំរបស់បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ដែលបានបង្កើតក្នុងឆ្នាំ ២០២២ នេះ ក្នុងទិសដៅផ្តល់ការអប់រំប្រកបដោយគុណភាពដល់កុមារ និងយុវជន និងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដល់ប្រជាជននៅតំបន់ជាយក្រុង និងបណ្តាខេត្ត ។ សាលារៀនផ្តល់សេវាកម្មអប់រំលើកម្មវិធីចំណេះទូទៅខ្មែរ កម្មវិធីមត្តេយ្យភាសាខ្មែរនិងអង់គ្លេស និងកម្មវិធីភាសាអង់គ្លេសសិស្សធំ ។ សាលាក៏បានដាក់បញ្ចូលកម្មវិធីអន្តរជាតិចំនួន ២ បន្ថែម លើកម្មវិធីសិក្សាគោល គឺទម្លាប់ល្អទាំង ៧ មកពីសហរដ្ឋអាមេរិក សម្រាប់បណ្តុះផ្នត់គំនិតភាពជាអ្នកដឹកនាំនិងចំណេះដឹងហិរញ្ញវត្ថុ មកពីប្រទេសសិង្ហបុរី ដើម្បីផ្តល់ចំណេះដឹងលើការប្រើប្រាស់ និងគ្រប់គ្រងហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព ។ រហូតដល់ពេលបច្ចុប្បន្ននេះ សាលារៀនបានពង្រីកវិសាលភាពអប់រំបាន ៩ សាខា៖ ទី ១ សាខាក្រាំងធ្នង់, ទី ២ សាខាព្រែកអញ្ចាញ, ទី ៣ សាខាផ្សារគគីរ, ទី ៤ សាខាកំបូល, ទី ៥ តំបែរ, ទី ៦ សាលាសន្ទុក, ទី ៧ សាខាបឹងធំ, និងទី ៨ សាខាពញាឮ និងទី ៩ សាខាឫស្សីកែវ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ