ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

PillTech និង Sanofi GHU រួម​គ្នា ដើម្បី​ជួយ​វិស័យសុខាភិបាល​នៅ​កម្ពុជា​កាន់តែ​ប្រសើរ

3 ខែ មុន

រាជធានីភ្នំពេញ​, ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៤ ៖ ក្រុមហ៊ុន ​PillTech ជា​ធុរកិច្ច​ខ្មែរ​ឈានមុខ​ផ្នែក​បច្ចេកវិទ្យា​វិស័យ​សុខាភិបាល…

រាជធានីភ្នំពេញ​, ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៤ ៖ ក្រុមហ៊ុន ​PillTech ជា​ធុរកិច្ច​ខ្មែរ​ឈានមុខ​ផ្នែក​បច្ចេកវិទ្យា​វិស័យ​សុខាភិបាល និង Sanofi Global Health Unit (GHU)​ ដែល​ជា​អង្គភាព​មិន​រក​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន Sanofi បាន​ចាប់​ដៃគូ​ក្នុង​គោលបំណង​អោយ​ការ​ផ្តល់​សេវា​សុខាភិបាល​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​ឡើង ​។ ការ​ចាប់​ដៃគូ​នេះ​ផ្តោត​លើ​ការ​ចែកចាយ​ឱសថ​គុណភាព​ខ្ពស់ ក្នុង​តម្លៃ​ទាប​សម្រាប់​ប្រជាជន​កម្ពុជា និង​ព្រមទាំង​ចូលរួម​គាំទ្រ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​តាម​រយៈ​ការ​ផ្តល់​នូវ​ការ​អភិវឌ្ឍ​វិជ្ជាជីវៈ​បន្ត ផ្នែក​វេជ្ជសាស្ត្រ និង​ឱសថ​សាស្ត្រ​ ។

ការ​សហការ​ជា​ដៃគូ​នេះ​ត្រូវ​បាន​ប្រកាស​នៅ​ក្នុង​សន្និសីទ “Bridging Health and Innovation” ដែល​ប្រារព្ធ​ឡើង​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា ដោយ​ផ្តោត​លើ​ការ​ចែកចាយ​ឱសថ​គុណភាព​ខ្ពស់ ក្នុង​តម្លៃ​សមរម្យ​សម្រាប់​ប្រជាជន​កម្ពុជា និង​ព្រមទាំង​ចូលរួម​គាំទ្រ​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​តាម​រយៈ​ការ​ផ្តល់​នូវ​ការ​អភិវឌ្ឍ​វិជ្ជាជីវៈ​បន្ត ផ្នែក​វេជ្ជសាស្ត្រ និង​ឱសថ​សាស្ត្រ​ដែល​ជំរុញ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ។

ឯកឧត្ដ ម​សាស្ត្រាចារ្យ​ វេជ្ជបណ្ឌិត សុខ ជួរ អគ្គនាយករង​សុខាភិបាល​នៃ​ក្រសួងសុខាភិបាល ក៏​បាន​ថ្លែង​នូវ​ការ​គាំទ្រ​យ៉ាង​មុតមាំ​របស់​លោក​ចំពោះ​ការ​សហការ​រវាង ក្រុមហ៊ុន​ PillTech ជា​ធុរកិច្ច​ខ្មែរ​ឈានមុខ​ផ្នែក​បច្ចេកវិទ្យា​វិស័យ​សុខាភិបាល និង Sanofi Global Health Unit (GHU) ​និង​លើកទឹកចិត្ត​អោយ​មាន​កិច្ចសហការ​ផ្នែក​វេជ្ជសាស្ត្រ​ក្នុង​ការ​គ្រប់គ្រង​ជំងឺមិនឆ្លង (NCD)​ កាន់តែ​ច្រើន ​។ ជា​ផ្នែក​មួយ​នៃ​ការ​កសាង​សមត្ថភាព​សម្រាប់​អ្នក​ផ្តល់​សេវា​ថែទាំ​សុខភាព សិក្ខាសាលា​នេះ​បាន​ប្រមូលផ្តុំ​អ្នក​ផ្តល់​សេវា​ថែទាំ​សុខភាព​ជាង 100 នាក់​មក​ពី​ទូ​ទាំង​ប្រទេស​កម្ពុជា ដែល​ជំរុញ​ឱ្យ​មាន​កិច្ចសហការ និង​ការ​ចែករំលែក​ចំណេះដឹង ជា​ពិសេស​តាម​រយៈ​សិក្ខាសាលា​ស្តី​ពី​ជំងឺ​ទឹកនោមផ្អែម និង​ការ​គ្រប់គ្រង​ជំងឺ​សរសៃឈាម​បេះដូង ដែល​ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត ស៊ុំ ស​ត្ថា , គ្រូពេទ្យ​ឯកទេស​ខាង​ប្រព័ន្ធ ប្រព័ន្ធ​អង់​ដូ​គ្រី​ន និង​លោក​វេជ្ជបណ្ឌិត ថេ​ង យូ​ដា​លី​ន គ្រូពេទ្យ​ឯកទេស​ជំងឺ​បេះដូង នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ ។ ដើម្បី​បង្កើន​លទ្ធភាព​ទទួល​បាន​ថ្នាំ​ដែល​មាន​តម្លៃ​សមរម្យ កម្មវិធី​នេះ​ក៏​បាន​ដាក់​បង្ហាញ​ពី​តម្លៃ​សមរម្យ​នៃ Lantus SoloStar Insulin Pen ដែល​ជា​អាំង​ស៊ុ​យ​លី​ន glargine ដែល​មាន​សកម្មភាព​យូរអង្វែង​ដែល​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម​ចំពោះ​អ្នកជំងឺ​ដែល​មាន​ជំងឺ​ទឹកនោមផ្អែម ​។

ការ​សហការ​ជា​ដៃគូ​រវាង PillTech និង​អង្គភាព​សុខភាព​សកល​របស់ Sanofi តំណាង​ឱ្យ​ចក្ខុវិស័យ​រួម​គ្នា​ដោយ​អង្គភាព​ទាំង​ពីរ​ ។ វេជ្ជបណ្ឌិត Vijeta Tiwari, Access Lead Asia នៅ Sanofi GHU មាន​ប្រសាសន៍​ថា «យើង​ជឿជាក់​ថា ​មធ្យោបាយ​តែ​មួយ​គត់​ ដើម្បី​កែ​លម្អ​សុខភាព​របស់​ប្រជាជន​កាន់តែ​ច្រើន​នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ទាប និង​មធ្យម​គឺ​តាម​រយៈ​ការ​ប្តេជ្ញា​ចិត្ត និង​យូរអង្វែង​ប្រកបដោយ​និរន្តរភាព​» ។ «​ការ​សហការ​ជា​ដៃគូ​របស់​យើង​ជាមួយ PillTech គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះទៅ​រក​ការ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​នេះ» ​។​

ការ​ដោះស្រាយ​លើ​ភាព​បែកខ្ញែក​ក្នុង​ការ​ចែកចាយ​ឱសថ​នៅ​កម្ពុជា ៖

ក្រុមហ៊ុន ​PillTech​បាន​ទទួលស្គាល់​ថា ​ជា​ធុរកិច្ច​ថ្មី​ប្រ​រ​សើរ​បំផុត​ប្រចាំឆ្នាំ​ក្នុង​កម្មវិធី​ពានរង្វាន់ បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​កម្ពុជា​នៅ​ឆ្នាំ ២០២១ និង​បាន​ទទួល​មេដាយមាស​សម្រាប់​កម្ពុជា​ព្រឹត្តិការណ៍ អាជីវកម្ម​ឌី​ជី​ថ​ល​ល្អ​បំផុត​នៅ​ថ្នាក់​តំបន់​អាស៊ាន​ក្នុង​ឆ្នាំ ២០២១ នេះ​ផង​ដែរ​ ។ ក្រុមហ៊ុន ​PillTech​ បាន​បង្កើត​វេទិកា B2B ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​បាន​ចែកចាយ​ឱសថ​នៅ​កម្ពុជា​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ដ៏​ទំនើប ដែល​ធានា​ថា​អ្នក​ផ្តល់​សេវា​សុខាភិបាល​អាច​ស្វែងរក​ឱសថ​ជា​ច្រើន​ប្រភេទ​ដែល​មាន​តម្លៃ​សមរម្យ​ ។

ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ថែទាំ​សុខភាព​ប្រកបដោយ​ចីរភាព ៖

Sanofi GHU ដែល​ដំណើរការ​ជាមួយ​គោលការណ៍​របស់​អង្គការ​សុខាភិបាល​ចំបង​ដើម្បី​បម្រើសេវា​សុខាភិបាល​ដែល​មាន​តម្លៃ​សមរម្យ​បំផុត​នៅ​ក្នុង​ប្រទេស​ដែល​មាន​តម្រូវការ​ដែល​មិន​អាច​បំពេញ​បាន​នៅ​កម្រិត​ខ្ពស់​បំផុត ​។ Sanofi GHU មាន​គម្រោង​នៅ​ក្នុង​ប្រទេស​ចំនួន 46 បាន​ព្យាបាល​អ្នកជំងឺ​ច្រើន​ជាង 506,130 នាក់​សម្រាប់​ជម្ងឺ​ដែល​មិន​អាច​ឆ្លង (NCDs), មាន​អ្នក​ទទួលផល​ពី​គម្រោង​ចំនួន 369,133 នាក់​តាម​រយៈ​កម្មវិធី​ផ្សេង​ៗ និង​បាន​បណ្តុះបណ្តាល​អ្នក​ផ្តល់​សេវា​សុខាភិបាល​ចំនួន 6,774 នាក់ ​។

ការ​លើកកម្ពស់​ការ​ផ្តល់​សេវា​ថែទាំ​សុខភាព ៖

ការ​ចាប់​ដៃគូ​នេះ​មាន​គោលបំណង​ចូលរួម​ពង្រឹង​វិស័យ​សុខាភិបាល​នៅ​កម្ពុជា​ដោយ​ ៖

-​ការ​ចែកចាយ​ឱសថ​គុណភាព​ខ្ពស់ ក្នុង​តម្លៃ​សមរម្យ

-​ការ​បណ្តុះបណ្តាល​សមត្ថភាព​សម្រាប់​ឱសថការី​និង​វេជ្ជបណ្ឌិត​ដើម្បី​ផ្តល់​ជម្រើស​ព្យាបាល​ល្អ​បំផុត ​។

-ជំរុញ​ការ​យល់​ដឹង និង​ការ​គ្របគ្រង​អំពី​ជំងឺមិនឆ្លង (NCDs)

-ធានា​ថា​អ្នកជំងឺ​ទទួល​បាន​អត្ថប្រយោជន៍​ពី​ជម្រើស​ព្យាបាល​ថ្មី និង​ឱសថ​ជំនាន់​ក្រោយបង្អស់ ​។

សកម្មភាព​សម្រាប់​ឱសថស្ថាន គ្លីនិក និង​មន្ទីរពេទ្យ ៖

ក្រុមហ៊ុន ​PillTech និងអង្គភាព​មិន​រក​ប្រាក់​ចំណេញ ​Sanofi GHU ចង់អោយ​ឱសថស្ថាន គ្លីនិក និង​មន្ទីរពេទ្យ​ទាំងអស់​ចូលរួម​ជាមួយ​យើង​ក្នុង​គម្រោង​នេះ​ដែល​អាច​បញ្ជា​ទិញ​ផលិតផល Sanofi’s GHU ដែល​មាន​តម្លៃ​សមរម្យ ព្រមទាំង​ផលិតផល​ផ្សេង​ទៀត​ចំនួន 3,000 ដែល​បាន​ចុះបញ្ជី​ទទួលស្គាល់​ដោយ​ក្រសួងសុខាភិបាល​កម្ពុជា ​។ ដោយ​សហការ​ជាមួយ PillTech និង Sanofi’s GHU លោក​អ្នក​នឹង​អាច​ផ្តល់​ឱសថ​ជា​ច្រើន​ដែល​មានគុណ​ភាព​ខ្ពស់ និង​តម្លៃ​សមរម្យ​ដល់​អ្នកជំងឺ​ទាំងអស់​ ។

ដើម្បី​ធ្វើ​ឱ្យ​ដំណើរការ​បញ្ជា​ទិញ​កាន់តែ​មាន​ភាព​ងាយស្រួល សូម​ទាញ​យក​កម្មវិធី​ទូរ​សព្ទ PillTech ពី App Store ឬ Play Store​។ កម្មវិធី​នេះ​អនុញ្ញាត​ឱ្យ​អ្នកបញ្ជា​ទិញ​ឱសថ​កាន់តែ​ងាយស្រួល និង​ឆាប់រហ័ស ​។

លោក​ឱសថ​បណ្ឌិត វី​រៈ ខ្លូត​ជា អគ្គនាយក និង​សហ​ស្ថាបនិក PillTech បាន​លើក​ឡើង​ថា នៅ «PillTech យើង​ជួយ​ឱសថការី និង​វេជ្ជបណ្ឌិត​ទាំងអស់​ក្នុង​ការ​ស្វែងរក និង​ជាវ​ផលិតផល​ឱសថ​រាប់​ពាន់​មុខ​យ៉ាង​ងាយស្រួល​តាម​រយៈ​វេទិកា​តែ​មួយ ដើម្បី​ធានា​បាន​ថា​អ្នកជំងឺ​អាច​ទទួល​បាន​ថ្នាំ​ព្យាបាល​មានគុណ​ភាព និង​តម្លៃ​ល្អ​បំផុត» ​។​

​អំពី PillTech ៖ ក្រុមហ៊ុន ​PillTech ជា​ធុរកិច្ច​ខ្មែរ​ឈានមុខ​ផ្នែក​បច្ចេកវិទ្យា​វិស័យ​សុខាភិបាល​ដែល​មាន​គោលបំណង​ជំរុញ​នវានុវត្តន៍ និង​របត់​វិស័យ​ឱសថ​សាស្ត្រ និង​សុខាភិបាល​នៅ​កម្ពុជា ​។
តាម​រយៈ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​របស់ PillTech ឱសថស្ថាន​នានា​អាច​បង្កើន​ប្រសិទ្ធិ​ភាព​ដំណើរការ ព្រមទាំង​ស្តុក​ទុក​ថ្នាំ​ជូន និង​ផ្តល់​សេវា​សុខភាព​ជូន​អ្នកជំងឺ​កាន់តែ​ប្រសើរ​ជាង​មុន​ ។ ព័ត៌មាន​បន្ថែម​អាច​រកបាន​នៅ​គេហទំព័រ PillTech Solutions ៖ https://www.pilltech.com.kh/

​អំពី Sanofi’s GHU ៖ Sanofi GHU ដែល​ដំណើរការ​ជាមួយ​គោលការណ៍​របស់​អង្គការ​សុខាភិបាល​ចំបង​ដើម្បី​បម្រើសេវា​សុខាភិបាល​ដែល​មាន​តម្លៃ​សមរម្យ​បំផុត​នៅ​ក្នុង​ប្រទេស​ដែល​មាន​តម្រូវការ​ដែល​មិន​អាច​បំពេញ​បាន​នៅ​កម្រិត​ខ្ពស់​បំផុត ​។ ព័ត៌មាន​បន្ថែម​អាច​រកបាន​នៅ​គេហទំព័រ ៖ https://www.impact.sanofi/

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​របៀប​ចូលរួម​ក្នុង​គម្រោង​នេះ និង​ការ​បញ្ជា​ទិញ​ផលិតផល សូម​ទំនាក់ទំនង​ទៅ​កាន់​អគ្គនាយក និង​សហ​ស្ថាបនិក ឱសថ​បណ្ឌិត វី​រៈ ខ្លូត​ជា ឬ​ចូល​ទៅ​កាន់​គេហទំព័រ​របស់​យើង ៖ https://www.pilltech.com.kh/ ។ ទាញ​យក​កម្មវិធី​ទូរ​សព្ទ PillTech ពី App Store ឬ Play Store ដើម្បី​ចាប់ផ្តើម​មុនគេ​ ។ រួម​គ្នា ដើម្បី​ប្រជាជន​យើង​ទទួល​ឱសថ​ប្រើប្រាស់​គ្រប់គ្រាន់​នៅ​កម្ពុជា ​៕ អត្ថបទសហការ