ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មិត្ត​ហ្វូ​ន ​រៀបចំ​ព្រឹត្តិការណ៍ «​រត់​ដើម្បី​ជីវិត​កាន់តែប្រសើរ​» សម្រាប់​សហគមន៍

3 ខែ មុន

រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍​រត់​ម៉ា​រ៉ា​តុង “BIDC & Metfone រត់​ដើម្បី​ជីវិត​កាន់តែ​ប្រសើរ​ឆ្នាំ ២០២៤” បាន​ចាប់ផ្តើម​ជា​ផ្លូវការ​នៅ បុរី​ប៉េង…

រាជធានីភ្នំពេញ ៖ ព្រឹត្តិការណ៍​រត់​ម៉ា​រ៉ា​តុង “BIDC & Metfone រត់​ដើម្បី​ជីវិត​កាន់តែ​ប្រសើរ​ឆ្នាំ ២០២៤” បាន​ចាប់ផ្តើម​ជា​ផ្លូវការ​នៅ បុរី​ប៉េង ហួត នៅ​ថ្ងៃ​ទី ២៣ ខែមិថុនា ក្នុង​គោលបំណង​នាំ​មក​នូវ​គុណ​តម្លៃ​វិជ្ជមាន​ដល់​សហគមន៍ ​។ ព្រឹត្តិការណ៍​នេះ​សហការ​រៀបចំ​ដោយ ធនាគារ BIDC និង​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន ​។

លើស​ពី​សកម្មភាព​កីឡា​ធម្មតា “​រត់​ដើម្បី​ជីវិត​កាន់តែ​ប្រសើរ​ឆ្នាំ ២០២៤” គឺជា​ម៉ា​រ៉ា​តុង​រៃ​អង្គាស​ថវិកា​សប្បុរសធម៌​ ។ សមិទ្ធិ​ផល​របស់​អ្នក​រត់​ទាំងអស់​នឹង​ត្រូវ​បាន​បំប្លែង​ទៅ​ជា​ប្រាក់​ដែល​នឹង​បរិច្ចាគ​ដោយ​អ្នក​រៀបចំ​ទៅ​មន្ទីរពេទ្យ​ជោ​រៃ​ភ្នំពេញ​ក្នុង​គោលបំណង​ជួយ​ដល់​មន្ទីរពេទ្យ​ជា​ពិសេស​អ្នកជំងឺ​ដែល​ស្ថិត​ក្នុង​ស្ថានភាព​លំបាក ​។

ការ​រត់​ម៉ា​រ៉ា​តុង​នឹង​មាន​សកម្មភាព​ចំនួន​ពីរ​ ៖ ការ​រត់​តាម​អ៉ីនធឺណិត និង​ការ​រត់ប្រណាំង​ផ្ទាល់​ដែល​បម្រើ​ជា​ព្រឹត្តិការណ៍​ចាប់ផ្តើម​សម្រាប់​ការ​រត់​តាម​អ៉ីនធឺណិត ​។ ការ​រត់ប្រណាំង​ផ្ទាល់​នឹង​ប្រព្រឹត្ត​ទៅ​ចាប់ពី​ម៉ោង ៦:០០ ព្រឹក ដល់ ៨:០០ ព្រឹក នៅ​ថ្ងៃអាទិត្យ ទី ២៣ ខែមិថុនា ឆ្នាំ ២០២៤ កា​រត់​មាន​ចម្ងាយ ៥ គីឡូម៉ែត្រ​ ។ សម្រាប់​កម្មវិធី​ដែល​កំពុង​ដំណើរការ​តាម​អ៉ីនធឺណិត អ្នកចូលរួម​ស្វែងរក​ចុះ​ឈ្មោះ​តាម​រយៈ​កម្មវិធី​ទូរស័ព្ទ BIDCRun (​ភ្ជាប់​ដោយ​ស្វ័យប្រវត្តិ​ទៅ​កម្មវិធី Strava នៅ​ពេល​ចុះ​ឈ្មោះ​) ហើយ​ចូលរួម​ដោយ​សេរី​ក្នុង​សកម្មភាព​ដើរ រត់​បាន​គ្រប់ពេលវេលា និង​ទីកន្លែង ​។ សម្រាប់​រាល់​ការ​រត់​គីឡូម៉ែត្រ​ដែល​មាន​សុពលភាព​ក្នុង​កម្មវិធី ប្រព័ន្ធ​នឹង​បំប្លែង​ចំនួន​វិភាគទាន​ទៅ​ជា ៥០០ រៀល​ក្នុង​១​ គីឡូម៉ែត្រ (​គណនា​ដោយ​ផ្អែក​លើ​គីឡូម៉ែត្រ​សរុប​ដែល​សម្រេច​បាន​ដោយ​អ្នកចូលរួម​)​ ។

ដោយ​មាន​បំណង​ចង់​ផ្សព្វផ្សាយ​សេចក្ដី​ស្រឡាញ់​កីឡា​ជា​ទូទៅ ការ​រត់​ជា​ពិសេស និង​សារៈសំខាន់​មនុស្សធម៌​នៃ​ការ​រត់​ម៉ា​រ៉ា​តុង ក្រុមហ៊ុន Metfone និង​ធនាគារ BIDC បាន​ប្រកាស​ថា ព្រឹត្តិការណ៍​នេះ​នឹង​ក្លាយជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ ​។ ក្រុមហ៊ុន​ទាំង​ពីរ​មាន​គោលបំណង​លើកកម្ពស់​ចលនា​កីឡា និង​លើកកម្ពស់​សុខភាព​របស់​បុគ្គលិក​ធនាគារ BIDC និង ក្រុមហ៊ុន Metfone មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​សហគមន៍​ទាំងមូល​ផង​ដែរ ៕ អត្ថបទសហការ