ស្វែងយល់ពីភាពងាយស្រួល ក្នុងការទិញទំនិញរបស់ជនជាតិកូរ៉េ ក្នុងពិធីសម្ពោធហាង emart24 BKK Flagship Store នៅកម្ពុជា
រាជធានីភ្នំពេញ, ថ្ងៃទី 21 ខែមិថុនា ឆ្នាំ 2024 ៖ emart24 ដែលជាម៉ាកយីហោហាងទំនិញងាយស្រួល ឈានមុខគេរបស់ប្រទេសកូរ៉េ…
រាជធានីភ្នំពេញ, ថ្ងៃទី 21 ខែមិថុនា ឆ្នាំ 2024 ៖ emart24 ដែលជាម៉ាកយីហោហាងទំនិញងាយស្រួល ឈានមុខគេរបស់ប្រទេសកូរ៉េ…
រាជធានីភ្នំពេញ, ថ្ងៃទី 21 ខែមិថុនា ឆ្នាំ 2024 ៖ emart24 ដែលជាម៉ាកយីហោហាងទំនិញងាយស្រួល ឈានមុខគេរបស់ប្រទេសកូរ៉េ មានមោទនភាពចំពោះការបើកសម្ពោធហាងរបស់ខ្លួន emart24 BKK សាខាចម្បងនៅក្នុងប្រទេសកម្ពុជា ។ ក្នុងឱកាសដ៏មានអត្ថន័យនេះ គឺជាកម្មវិធីមួយក្នុងការពង្រីកទីតាំងរបស់ emart24 នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលនាំមកនូវការបញ្ចូលគ្នាដ៏ពិសេស ក្នុងការទិញទំនិញអោយមានភាពងាយស្រួល និងការច្នៃប្រឌិតរបស់កូរ៉េ ដល់អតិថិជនកម្ពុជា ។
ពិធីបើកសម្ពោធនេះត្រូវបានចូលរួមយ៉ាងអធិកអធម ដោយភ្ញៀវកិត្តិយស និងសុន្ទរកថា ដ៏ពិសេសពីថ្នាក់ដឹកនាំសំខាន់ៗ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការនាំយកគម្រោងនេះឱ្យសម្រេចបានផ្លែផ្កា ។
លោក ងន ដេវីដសំបូរ អគ្គនាយកគ្រប់គ្រងនៃក្រុមហ៊ុន Saisons Brother Holding បានសម្តែងនូវក្តីរំភើប របស់គាត់ដោយបញ្ជាក់ថា ៖ «ជំនួសមុខអោយក្រុមហ៊ុន ពិតជារំភើបចិត្តដែលបានចាប់ដៃគូជាមួយ emart24 ដើម្បីណែនាំស្តង់ដារថ្មីនៃការទិញទំនិញនៅក្នុងប្រទេសកម្ពុជា ។ នេះជាអ្វីដែលយើងនាំមកជូននូវរបៀបរស់នៅបែបកូរ៉េ និងភាពងាយស្រួលបំផុតដល់សហគមន៍ ក្នុងតំបន់របស់ប្រទេសយើង ហើយខ្ញុំជឿជាក់ថា ហាងនេះនឹងក្លាយជាទិសដៅពេញនិយម សម្រាប់អ្នកក្នុងស្រុក និងជនបរទេស ដោយផ្តល់ជូននូវផលិតផលគុណភាពខ្ពស់និងសេវាកម្មល្អ លើម្ហូបអាហារដ៍សម្បួរបែបជាច្រើនប្រភេទ» ។
លោក KANG INSOK នាយកគ្រប់គ្រងប្រតិបត្តិនៃក្រុមហ៊ុន emart24 Inc. បានចែករំលែកទស្សនៈវិស័យរបស់គាត់សម្រាប់ការពង្រីកម៉ាកយីហោនេះថា ៖ «ការបើកសាខាចម្បងរបស់ emart24 flagship store របស់យើងនៅភ្នំពេញ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់យើងចំពោះកំណើន និង ពង្រីកសាខារបស់ emart24 ក្នុងការផ្តល់ជូនអតិថិជនកម្ពុជានូវបទពិសោធន៍តែមួយគត់របស់ emart24 ដែលមានអាហារសម្រន់បែបកូរ៉េ អាហារចំអិនរួចរាល់ និងផលិតផលផ្តាច់មុខរបស់យើង គោលដៅរបស់យើង គឺបង្កើតបរិយាកាសទិញទំនិញដ៏ងាយស្រួល និងការពេញចិត្ត ដែលអតិថិជនអាចស្វែងយល់ និងរីករាយជាមួយអ្វីដែលល្អបំផុតនៃវប្បធម៌ និងម្ហូបកូរ៉េ» ។
សាខាចម្បងរបស់ emart24 BKK flagship store មានទីតាំងនៅកណ្តាលទីក្រុងភ្នំពេញ ដែលរចនាឡើងដើម្បីបំពេញតម្រូវការរស់នៅ ប្រកបដោយភាពរស់រវើករបស់អ្នករស់នៅទីក្រុង ។ emart24 BKK នឹងមានជម្រើសយ៉ាងទូលំទូលាយ នៃអាហារកូរ៉េ ផលិតផលកូរ៉េ ម៉ាកអត្តសញ្ញាណពី emart24 ផលិតផលក្នុងស្រុក និងអន្តរជាតិ កន្លែងអង្គុយដែលមានផាសុកភាពសម្រាប់អតិថិជនក្នុងការរីករាយនឹងការទិញទំនិញរបស់ពួកគេ និងសេវាកម្មជាច្រើនដែលត្រូវបានរចនាឡើងដើម្បីបង្កើនបទពិសោធន៍ទិញទំនិញ ។
ចាប់ពីអាហារសម្រន់ និងភេសជ្ជៈបែបប្រពៃណីកូរ៉េ រហូតដល់អាហារដែលរៀបចំថ្មីៗ និងរបស់ចាំបាច់ប្រចាំថ្ងៃ emart24 BKK Flagship Store សន្យាថា នឹងក្លាយជាគោលដៅតែមួយគត់សម្រាប់ភាពងាយស្រួល និងគុណភាព ។ ហាងនេះក៏រួមបញ្ចូលការអនុវត្ត ដែលមិនប៉ះពាល់ដល់បរិស្ថាន និងបច្ចេកវិទ្យាច្នៃប្រឌិត ដើម្បីផ្តល់នូវបរិយាកាសទិញទំនិញទំនើបផងដែរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ