ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

គន្លឹះពិសេសជួយឱ្យកុមារបង្ហាញពីអារម្មណ៍របស់ពួកគេ !

3 ខែ មុន

រាជធានីភ្នំពេញ ៖ ឪពុកម្តាយមានតួនាទីលើកទឹកចិត្តកុមារឱ្យបង្ហាញពីអារម្មណ៍របស់ពួកគេ ។ អ្នកគឺជាគំរូរបស់ពួកគេ ក៏ដូចជាគ្រូបង្វឹករបស់ពួកគេផងដែរ ។ អ្នកអាចបង្ហាញពីអារម្មណ៍ និងប្រតិកម្មផ្សេងៗចំពោះរឿងរ៉ាវនានា និងយុទ្ធសាស្ត្រដោះស្រាយ…

រាជធានីភ្នំពេញ ៖ ឪពុកម្តាយមានតួនាទីលើកទឹកចិត្តកុមារឱ្យបង្ហាញពីអារម្មណ៍របស់ពួកគេ ។ អ្នកគឺជាគំរូរបស់ពួកគេ ក៏ដូចជាគ្រូបង្វឹករបស់ពួកគេផងដែរ ។ អ្នកអាចបង្ហាញពីអារម្មណ៍ និងប្រតិកម្មផ្សេងៗចំពោះរឿងរ៉ាវនានា និងយុទ្ធសាស្ត្រដោះស្រាយ ក៏ដូចជាជួយពួកគេឱ្យនិយាយពីគំនិតរបស់ពួកគេចេញឱ្យខ្លាំងៗផងដែរ ។

វាជារឿងសំខាន់ក្នុងការធ្វើដូចនេះ ពីព្រោះកុមារដែលមានកម្រិតខ្ពស់នៃភាពវៃឆ្លាតខាងផ្លូវអារម្មណ៍ (EQ) ដែលទំនងជា ៖ យល់ចិត្ត និងចេះជួយអ្នកដទៃ, មានសុខភាពផ្លូវចិត្ត និងសុខុមាលភាពល្អ, កាត់បន្ថយហានិភ័យនៃការថប់បារម្ភ, ធ្វើ​ខ្លួន​បាន​សមរម្យ, មានទំនាក់ទំនងវិជ្ជមាន និងស្ថិរភាព និងធ្វើបានល្អចំពោះការសិក្សានៅសាលា ព្រមទាំងក្នុងអាជីពរបស់ពួកគេ ។

ការឱ្យកុមារមានសេរីភាពក្នុងការបញ្ចេញមតិ និងបង្ហាញខ្លួនពួកគេអាចបង្ហាញ​ថា ​ឪពុកម្តាយ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួកគេ ហើយ​ចង់​យក​អារម្មណ៍​របស់​ពួកគេ​មក​ពិចារណា ។ ពួកគេនឹងដឹងថា ឪពុកម្តាយនឹងស្តាប់ពួកគេ មិនដែលកាត់បន្ថយ ឬបដិសេធពីអារម្មណ៍ដែលពួកគេមាននោះទេ ។

មានគន្លឹះងាយៗមួយចំនួន ដើម្បីជួយកុមារឱ្យបង្ហាញពីអារម្មណ៍របស់ពួកគេរួមមាន ៖ ដើរតួជាអារម្មណ៍ខុសៗគ្នា និងរបៀបនិយាយ, ចូរបង្កើតសាច់រឿង ពន្យល់ ឬសុំឱ្យពួកគេទាយពីអារម្មណ៍របស់អ្នក  និងធ្វើការរួមគ្នាដើម្បីស្វែងរកវិធីក្នុងការដោះស្រាយអារម្មណ៍ទាំងនោះ ។

ដាក់ស្លាកសញ្ញាអារម្មណ៍ ៖ គ្រាន់តែការដាក់ស្លាកសញ្ញាអារម្មណ៍អាចកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដែលវាកំពុងមានលើអ្នក និងកូនរបស់អ្នក ។ ឧទាហរណ៍ អ្នក​អាច​និយាយ​ថា កូន​មើល​ទៅដូចជា​សោក​ស្តាយ​ណាស់ តើកូន​សោក​ស្តាយ​ដោយសារ​តែកូន​ចង់ទៅ​លេងសមុទ្រមែនទេ ? អ្នកក៏អាចប្រើសៀវភៅរូបភាព រូបថត និងវីដេអូ ដើម្បីនិយាយអំពីទឹកមុខរបស់អ្នកដទៃ ហើយគិតអំពីអ្វីដែលពួកគេប្រហែលជាកំពុងមានអារម្មណ៍ ។

ការគូររូប ការលាបពណ៌ និងការផាត់ពណ៌ ៖ កុមារខ្លះអាចទទួលបានអត្ថប្រយោជន៍ពីការគូរនូវអ្វីដែលពួកគេកំពុងគិត និងមានអារម្មណ៍ ។ វាអាចជួយពួកគេឱ្យដំណើរការ ក៏ដូចជាជួយអ្នកឱ្យយល់ពីអារម្មណ៍របស់ពួកគេ និងកាត់បន្ថយការខកចិត្តទាំងសងខាង ។

ការធ្វើគំរូអាកប្បកិរិយាវិជ្ជមាន ៖ សូមបង្ហាញពួកគេពីរបៀបដោះស្រាយស្ថានភាពលំបាក និងការខកចិត្តដោយធ្វើវាដោយខ្លួនឯង ។ អ្នកអាចប្រាប់ពួកគេពីរបៀបដែលអ្នកមានអារម្មណ៍ និងមូលហេតុ បន្ទាប់មកយកគំរូតាមយុទ្ធសាស្ត្រដោះស្រាយដូចជា ការស្តាប់តន្ត្រី ការងូតទឹកក្តៅអ៊ុនៗ ឬអង្គុយនៅកន្លែងស្ងប់ស្ងាត់ជាដើម ៕ ប្រភព ៖ highspeedtraining

អត្ថបទនេះផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការជាមួយសាលារៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ។ អបអរសាទរ ការបើកដំណើរការ ៤ សាខា ថ្មីបន្ថែមទៀត សាលារៀនវ៉េស្ទឡាញន៍ សាខាតាខ្មៅ សាខាក្រុងច្បារមន (ខេត្តកំពង់ស្ពឺ) សាខាឈូកមាស និងសាលារៀនណត្សឡាញន៍ សាខាចំការដូង ។ សាលារៀនចាប់ទទួលចុះឈ្មោះកូនៗលោកអ្នករៀងរាល់ថ្ងៃ និងផ្តល់ជូនការសិក្សាសម្រាប់គ្រួសារ, អាហារូបករណ៍រហូតដល់ ៣០% លើតម្លៃសិក្សា, សិក្សាថ្នាក់បំប៉នដោយឥតគិតថ្លៃ, ធានារ៉ាប់រងគ្រោះថ្នាក់បុត្រធីតា និងការការពារការសិក្សាបុត្រធីតារហូតដល់ ៥ ឆ្នាំ ។ ការផ្តល់ជូននេះសម្រាប់ការចុះឈ្មោះចូលរៀនត្រឹមថ្ងៃទី ៣០/០៦/២០២៤ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទូរស័ព្ទលេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ៕