ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ឈ្វេងយល់​ការ​សង្គ្រោះ​បន្ទាន់​ត្រឹមត្រូវ ៖ របៀ​ប​នៃ​ការ​សង្គ្រោះ​ ថែទាំ​អ្នកជំងឺ ​ប្រកបដោយ​ការ​យកចិត្តទុកដាក់​ខ្ពស់​បំផុត​នៃ​មន្ទីរពេទ្យ Gleneagles

4 ខែ មុន

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​បច្ចេកវិទ្យា​បម្រើ​ដល់​វិស័យ​សុខាភិបាល​បាន​និង​កំពុង​បន្ដ​ជឿនលឿន​ទៅ​មុខ​ឥត​ឈប់​ឈរ ធ្វើ​ឱ្យការ​សង្គ្រោះអ្នកជំងឺដែល​មាន​សភាព​ធ្ងន់ធ្ងរ មាន​អត្រា​ជោគជ័យ​កាន់តែ​ខ្ពស់​ ។ តួយ៉ាងផ្នែក​សង្គ្រោះ​បន្ទាន់ ឬ​ហៅ​កាត់​ថា ICU ដែល​មាននៅ​ក្នុង​មន្ទីរពេទ្យ​នីមួយ​ៗ…

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​បច្ចេកវិទ្យា​បម្រើ​ដល់​វិស័យ​សុខាភិបាល​បាន​និង​កំពុង​បន្ដ​ជឿនលឿន​ទៅ​មុខ​ឥត​ឈប់​ឈរ ធ្វើ​ឱ្យការ​សង្គ្រោះអ្នកជំងឺដែល​មាន​សភាព​ធ្ងន់ធ្ងរ មាន​អត្រា​ជោគជ័យ​កាន់តែ​ខ្ពស់​ ។ តួយ៉ាងផ្នែក​សង្គ្រោះ​បន្ទាន់ ឬ​ហៅ​កាត់​ថា ICU ដែល​មាននៅ​ក្នុង​មន្ទីរពេទ្យ​នីមួយ​ៗ បាន​ដើរតួ​នាទី​យ៉ាង​សំខាន់ ដើម្បី​សង្គ្រោះ​អាយុជីវិត​អ្នកជំងឺឱ្យ​រួច​ផុត​ពី​គ្រោះថ្នាក់​ ។

តើ​ផ្នែក​សង្គ្រោះ​បន្ទាន់ ឬ​ហៅ​កាត់​ថា ICU នា​ពេល​បច្ចុប្បន្ន មានការ​ជឿនលឿន​យ៉ាងណា​ខ្លះ ក្នុង​ការ​សង្គ្រោះ និង​ព្យាបាល​អ្នកជំងឺ ? លោក​វេជ្ជបណ្ឌិត Kenneth Chan ដែល​ជា​វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​ប្រព័ន្ធ​ផ្លូវដង្ហើម និង​សង្គ្រោះ​បន្ទាន់នៃ​មន្ទីរពេទ្យ Gleneagles នៅ​ប្រទេស​សិង្ហ​បុរី បាន​មាន​ប្រសាសន៍​ឱ្យ​ដឹង​ថា ផ្នែក​សង្គ្រោះ​បន្ទាន់ ឬ​ហៅ​ថា ICU គឺជា​ការ​កន្លែង​សម្រាប់​សង្គ្រោះ​អ្នកជំងឺ ដែល​មាន​ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ ទាក់ទង​នឹង​ប្រព័ន្ធ​ផ្លូវដង្ហើម បេះដូង និង​តម្រង់​នោម រួម​ទាំង​វិធីសាស្ត្រ​ក្នុង​ការ​ប្រើប្រាស់​ថ្នាំ​ផ្សះឱ្យសម​ស្រប​ទៅ​តាម​ស្ថានភាព​អ្នកជំងឺ​ជាដើម ​។

លោក​វេជ្ជបណ្ឌិត​បន្ថែម​ថា សម្រាប់​ការ​សម្រាក​ព្យាបាល​ផ្នែ ICU នៅ​មន្ទីរពេទ្យ Gleneagles នៃ​ប្រ​ទេ​សិង្ហ​បុរី គឺ​មាន​បំពាក់​ជាមួយ​ឧបករណ៍​ទំនើប​ចុង​ក្រោយ ដូច​ជា ៖ ម៉ាស៊ីន​ជំនួយ​សម្រាប់​ការ​ដកដង្ហើម (Mechanical ventilators) ដែល​គេ​ប្រើប្រាស់​សម្រាប់​អ្នកជំងឺ ដែល​មាន​ស្ថានភាព​ធ្ងន់ធ្ងរ ពិបាក​ក្នុង​ការ​ដកដង្ហើម ​។ ម៉ាស៊ីន​លាង​ឈាម (Dialysis Machine) មាន​តួនាទី​ដូច​ទៅ​នឹង​តម្រង់​នោម​សិប្បនិម្មិត ហើយ​គេ​ប្រើប្រាស់​វា​សម្រាប់​ការ​លាង​សម្អាត​នូវ​កាក​សំណល់ និង​ជាតិពុល​ផ្សេង​ៗ ដែល​មាននៅ​ក្នុង​ឈាម ។ លើស​ពី​នេះ នៅ​ក្នុង​បន្ទប់ ICU ក៏​មានការ​បំពាក់​នូវ​ឧបករណ៍​ពិនិត្យ​អេកូ និង​ថត X-Ray ផង​ដែរ​ ។

ទន្ទឹម​នឹង​មាន​ឧបករណ៍​ទំនើប សមត្ថភាព​របស់​ក្រុម​គ្រូពេទ្យ ក៏​ជា​កត្តា​សំខាន់ដែល​មិន​អាច​ខ្វះ​បាន សម្រាប់​ការងារ​ផ្នែក​សង្គ្រោះ​បន្ទាន់​ ។ តួយ៉ាងនៅ​មន្ទីរពេទ្យ Gleneangle ក្រុម​វេជ្ជបណ្ឌិត​សុទ្ធ​សឹង​ទទួល​បានការ​បំពាក់បំប៉ន​ជំនាញ វិជ្ជាជីវៈ​ច្បាស់លាស់ និង​មានបទពិសោធន៍​យូរ​ឆ្នាំ ហើយ​ពួក​គេ​ធ្វើ​ការងារ​ជា​ក្រុម រង់ចាំ​ពិនិត្យ​តាមដាន និង​វាយតម្លៃ​អំពី​ស្ថានភាព​របស់​អ្នកជំងឺ ដើម្បី​ពន្យល់​ប្រាប់​ទៅ​កាន់​ក្រុម​គ្រួសារ​យ៉ាង​ល្អិតល្អន់​បំផុត ។

លោក​វេជ្ជបណ្ឌិត Kenneth Chan បាន​គូសបញ្ជាក់​ថា វេជ្ជបណ្ឌិត​នៅ​ក្នុង​ផ្នែក​សង្គ្រោះ​បន្ទាន់ គឺ​មាន​ធ្វើ​ការងារ​ទៅ​តាម​ជំនាញ​ផ្សេង​ៗ​គ្នា ហើយ​ការ​ថែទាំ​អ្នកជំងឺ​ទៀត​សោត គឺ​ត្រូវ​បាន​យកចិត្តទុកដាក់​ខ្លាំង​បំផុត ដោយគិលានុបដ្ឋាយិកា​ម្នាក់ត្រូវ​មើលថែ​អ្នកជំងឺ​តែ​ម្នាក់​ប៉ុណ្ណោះ ​។ បច្ចុប្បន្ននៅ​មន្ទីរពេទ្យ Gleneagles នៃ​ប្រទេស​សិង្ហ​បុរី មាន​ទទួល​អ្នកជំងឺ​មក​ពី​ប្រទេស​ជា​ច្រើន​នៅ​ក្នុង​តំបន់ រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ ​។

បើ​តាម​លោក​វេជ្ជបណ្ឌិត Kenneth មុន​នឹង​ទទួលយក​អ្នកជំងឺ​មក​សម្រាក​ព្យាបាល​នៅ​ផ្នែក​សង្គ្រោះ​បន្ទាន់ លោក​តែងតែ​ធ្វើការ​ទៅ​លើ​របាយការណ៍​សុខភាព​របស់​អ្នកជំងឺ​ជា​មុន​សិន​មុន ហើយ​ពេល​ខ្លះ​ក៏​មានការ​ណាត់ជួប​តាម​ប្រព័ន្ធ​វី​ដេ​អូ Zoom ដើម្បី​បានឃើញ​ផ្ទាល់​ពី​ស្ថានភាព​អ្នកជំងឺ​ ។ លើស​ពី​នេះ​ទៀត ខាង​មន្ទីរពេទ្យ Gleneagles ក៏​មានការ​ផ្ដល់​នូវ​ការ​ប៉ាន់ស្មាន​នូវ​តម្លៃ​នៃ​ការ​ព្យាបាល​ជា​មុន​ផង​ដែរ ដើម្បី​អាចឱ្យក្រុម​គ្រួសារ​អ្នកជំងឺ​ដឹង​ជា​មុន អំពី​ការ​ចំណាយ​នានា​អំឡុង​ពេល​ព្យាបាល និង​ស្នាក់​នៅ ដ្បិតថា​វា​ជា​ផ្នែក​មួយ​សំខាន់​ណាស់ ដែល​ជួយ​ឱ្យក្រុម​គ្រួសារ​អ្នកជំងឺ​អាច​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការ​ព្យាបាល​ ។

ចំពោះ​អ្នកជំងឺ​ពី​ក្រៅប្រទេស ដែល​ត្រូវ​បាន​ព្យាបាល និង​មាន​ស្ថានភាព​ធូរស្រាល​ហើយ ខាង​មន្ទីរពេទ្យ​សិង្ហ​បុរី Gleneagles ក៏​មានការ​រៀបចំ​ឯកសារ​អនុញ្ញាត​ឲ្យ​អ្នកជំងឺ​អាច​ចេញពី​មន្ទីរពេទ្យ និង​សម្រាក​ព្យាបាល​បន្ដ​នៅ​មន្ទីរពេទ្យ​ក្នុង​ប្រទេស​កំណើត​វិញ​ផង​ដែរ ហើយ​វា​គឺជា​ផ្នែក​មួយ​ជួយ​សម្រួល​បន្ទុក​ចំណាយ​របស់​ក្រុម​គ្រួសារ​អ្នកជំងឺ​ ។

ជា​ចុង​ក្រោយ លោក​វេជ្ជបណ្ឌិត Kenneth Chan បាន​គូសបញ្ជាក់​ថា ប្រសិនបើ​លោក​អ្នកមាន​បញ្ហា​ជំងឺ​ផ្លូវដង្ហើម បេះដូង និង​តម្រង់​នោម សូម​ធ្វើការ​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត ដែល​មាន​ជំនាញ វិជ្ជាជីវៈ​ច្បាស់លាស់ ដើម្បី​ធ្វើការ​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា ឬ​អាច​ទំនាក់ទំនង​ទៅ​កាន់​មន្ទីរពេទ្យ Gleneagles ដោយ​ផ្ទាល់​ក៏ ក្រុម​គ្រូពេទ្យ​របស់​មន្ទីរពេទ្យ​នឹង​រង់ចាំ​ទទួល​ការ​ប្រឹក្សា​សម្រាប់​លោក​អ្នក​គ្រប់ពេលវេលា​ ។

សម្រាប់​ព័ត៌មាន​បន្ថែម​ទាក់ទង​នឹង​ការ​ប្រឹក្សា និង​ការ​ណាត់ជួប​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​សិង្ហ​បុរី Gleneagles លោក​អ្នក​អាច​ទំនាក់ទំនង​ទៅ​កាន់​ការិយាល័យ IHH Healthcare Singapore – Cambodia Office ដោយ​ផ្ទាល់​តាម​រយៈ​លេខ​ទូរ​ស័ព្ទ​ ៖ 098 531 911​ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ៖
https://www.facebook.com/IHHHealthcareSingaporeKH ៕ អត្ថបទសហការ