រាជធានីភ្នំពេញ ៖ ប្អូនប្រុស ឡុង លីសុង និងប្អូនស្រី ឃីន កញ្ចណា គឺជាជនរងគ្រោះដែលបានស្លា.ប់បាត់បង់ជីវិតយ៉ាងអាណោចអធម៌ ដោយសារហេតុការណ៍ដ៏រន្ធត់នៃអំពើឃា.តកម្មបា.ញ់ពីសំណាក់ឧកញ៉ា ស្រី ស៊ីណា ។
ការបាតបង់ជីវិតយ៉ាងផុយស្រួយបំផុតរបស់ប្អូនប្រុសស្រី ដែលត្រូវជាគូដណ្តឹងត្រៀមដឹកដៃគ្នាចូលរោងការ នាខែតុលាខាងមុខនេះ បានអង្រួនចិត្តមហាជនខ្មែរគ្រប់ស្រទាប់វណ្ណៈសម្តែងការតក់ស្លុត និងបានសម្តែងនូវការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ជាមួយក្រុមគ្រួសារស.ពរបស់ប្អូនទាំងពីរ ។
ក្រៅពីការបាត់បង់ធនធានមនុស្សក្នុងវិស័យថតរូបដ៏មានទឹកដៃ ខណៈដែលប្អូនប្រុស ឡុង លីសុង ត្រូវបានគេស្គាល់ថា ជាប្រធានគ្រប់គ្រងក្រុមហ៊ុន Stellar Picture ការស្លា.ប់របស់គូរស្នេហ៍ស្ម័គ្រស្មោះរូបនេះបានធ្វើឱ្យ មហាជនរំជួលចិត្ត កោតស្ងប់ស្ងែងចំពោះការលះបង់ សូម្បីតែជីវិតដើម្បីមនុស្សជាទីស្រលាញ់ដល់ដង្ហើមចុងក្រោយពីសំណាក់ ប្អូនស្រី កញ្ចណា ។
កញ្ចណា ត្រូវបានសាក្សីក្នុងហេតុការណ៍អះអាងដឹងថា បានរត់ទៅពាំងគ្រា.ប់ ដើម្បីការពារ លីសុង ក្រោយពីឃើញគូដណ្តឹងត្រូវឃា.តករបា.ញ់ប្រហារ ដែលមានន័យថា ប្អូនស្រីមិនបានរត់យករួចខ្លួនចោលមនុស្សជាទីស្រឡាញ់នោះឡើយ ដោយសុខចិត្តកំដរគ្នាលុះដង្ហើមចុងក្រោយ ។
យ៉ាងណាក៏ដោយ តាមសេចក្តីរាយការណ៍នៃសារព័ត៌មានសន្តិភាព ទទួលបានពីសាច់ញាតិ និងមិត្តរួមជំនាន់របស់ស.ពបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ស.ពអ្នកទាំងពីរត្រូវបានក្រុមគ្រួសារទាំងសងខាង សម្រេចបំពេញបំណងរបស់ពួកគេ ដោយនឹងបញ្ចុះរួមគ្នានៅឯខេត្តកំពត ដែលជាស្រុកកំណើត របស់ប្អូនស្រីកញ្ចាណា ។
ប្រភពពីប្អូនស្រីបង្កើតរបស់ស.ព ដែលបានបង្ហោះលើហ្វេសប៊ុកបានបញ្ជាក់ថា ស.ពរបស់កញ្ជនា ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ហើយត្រូវបាននាំយកទៅដល់ខេត្តកំពតហើយ ដើម្បីធ្វើបុណ្យតាមប្រពៃណី ។
ដោយឡែកប្រភពពីមិត្តរួមជំនាន់របស់ប្អូនប្រុស លីសុង វិញ ក៏ជូនដំណឹងតាមហ្វេសប៊ុកនៅរសៀលថ្ងៃទី១៨ ខែមិថុនាថា នៅម៉ោង៩ព្រឹកស្អែក ស.ពប្អូនប្រុស លីសុង នឹងដង្ហែចេញពីវត្តចាស់ជ្រោយចង្វារ ឆ្ពោះទៅកាន់ខេត្តកំពត ដើម្បីបញ្ចុះរួមគ្នាជាមួយសពប្អូនស្រីកញ្ចណា ។
ដំណឹងមួយនេះ ត្រូវបានមហាជនលើបណ្តាញសង្គមលើកឡើងថា នៅទីបំផុតពួកគាត់បាននៅក្បែរគ្នាហើយ ទោះមិនបានរួមរស់ជាមួយគ្នា តែបានរួមផ្នូរតែមួយ ។ សេចក្តីស្រលាញ់របស់ប្អូនទាំង២ ពិតជាបានធ្វើអោយពិភពលោកនេះរំជួលចិត្ត ហើយសបញ្ជាក់ថា ពិភពលោកនេះពិតជាមានស្នេហ៍ស្មោះ និងសុំអោយដួងវិញ្ញាណក្ខន្ធរបស់អ្នកទាំងពីរទៅកាន់ទីស្ងប់សុខ និងជួបគ្នាគ្រប់ៗជាតិ ។
ផ្តើមចេញពីជម្លោះអ្នកជិតខាងរឿងស្នួរខោអាវ កាប់ដើមស្វាយ និងការញ៉ុះញ៉ង់ពីមនុស្សកំណាន់របស់ឃា.តករ បណ្តាលឱ្យរឿងតូច ប្រែក្លាយទៅជាឧក្រិ.ដ្ឋកម្មបា.ញ់សម្លា.ប់ជីវិតមនុស្សយ៉ាងព្រៃផ្សៃ កំពុងត្រូវបានមហាជនតាមដានដោយយកចិត្តទុកដាក់ និងរង់ចាំអ៊ុតមើលថា តើឧកញ៉ា ជាឃា.តករដៃឆៅនឹងត្រូវទទួលទោសទណ្ឌតាមច្បាប់បែបណា?
យ៉ាងណាក៏ដោយគិតត្រឹមរសៀលម៉ោង២និង៣០នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ជនដៃដល់ដែលជាខ្មា.ន់កាំភ្លើង កំពុងស្ថិត នៅក្នុងដៃកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ នៅឡើយទេ ដោយសមត្ថកិច្ចកំពុងបន្តសាកសួរចម្លើយបន្តទៀត ដោយពុំទាន់បានកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅឡើយទេ ។ ហើយក្រៅពីខ្មា.ន់កាំភ្លើង ស្រី ស៊ីណា មានជនសង្ស័យដែលជាប់ពាក់ព័ន្ធជាបុរសវ័យក្មេង៣នាក់ទៀត ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដែរ ៕
ចែករំលែកព័តមាននេះ