នៅត្រីមាសទី១ដើមឆ្នាំ២០២៤ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា រាជរដ្ឋាភិបាលបានជំពាក់បំណុលគេតិចជាងរយៈពេលដដែលកាលពីឆ្នាំទៅ៧១ភាគរយ ។
ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជាដែលក្រសួងបានចេញផ្សាយនៅដើមសប្តាហ៍នេះ បានអះអាងថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយនឹងដៃគួអភិវឌ្ឍន៍នានាសរុបត្រឹម១៤០,១៤លានដុល្លារ ។
ប្រភពដដែលបានសង្កត់ធ្ងន់ថា បើធៀបនឹងរយៈពេលដដែលកាលពីត្រីមាសទី១ដើមឆ្នាំ២០២៣ ការចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីនៅក្នុងត្រីមាសទី១ឆ្នាំ២០២៤នេះ ថយចុះប្រមាណជា ៧១ភាគរយ ។
ប្រភពដដែលបានបន្តទៀតថា ដោយគិតតាំងពីបំណុលមរតក មកដល់ត្រីមាសទី១ ដើមឆ្នាំ២០២៤ នេះ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួន១១,០៩ ពាន់លានដុល្លារ នៅក្នុងនោះ ៩៩,១២ ភាគរយ ត្រូវនឹងប្រមាណជា១១ពាន់លានដុល្លារ ជាបំណុលសាធារណៈក្រៅប្រទេស ហើយ៩៨លានដុល្លារ ជាបំណុលនៅក្នុងប្រទេស ។ ត្រីមាសទី១ដើមឆ្នាំរដ្ឋាភិបាលជំពាក់បំណុលគេតិចជាងកាលពីឆ្នាំទៅ៧១ភាគរយ។
ប្រភពដដែលបានបន្តទៀតថា ដោយគិតតាំងពីបំណុលមរតក មកដល់ត្រីមាសទី១ដើមឆ្នាំ២០២៤ នេះ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួន១១,០៩ ពាន់លានដុល្លារ នៅក្នុងនោះ ៩៩,១២ ភាគរយ ត្រូវនឹងប្រមាណជា១១ពាន់លានដុល្លារ ជាបំណុលសាធារណៈក្រៅប្រទេស ហើយ៩៨ លានដុល្លារជាបំណុលនៅក្នុងប្រទេស ។
ចែករំលែកព័តមាននេះ