ខេត្តព្រៃវែង ៖ ប្រភពពត៌មានពីមន្ត្រីសាលាដំបូងខេត្តព្រៃវែងបានអោយដឹង កាលពីថ្ងៃទី១៣ មិថុនា ថា បានប្រទះឃើញគ្រាប់សេសសល់ពីសម័យសង្គ្រាមរាប់ពាន់គ្រាប់ កប់ក្នុងដីនៅក្នុង បរិវេណអង្គភាពសាលាដំបូងខេត្តព្រៃវែង ។
ក្រោយទទួលបានព័ត៌មាននេះ លោកវរសេនីយ៍ឯក អ៉ិត ហាន ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានដឹកនាំកម្លាំងជំនាញ សហការជាមួយមន្ត្រីបច្ចេកទេស នៃអង្គការកំចាត់មីន
( Halo Trust កម្ពុជា) ចុះធ្វើការត្រួតពិនិត្យ និងរុករកយ៉ាងយកចិត្តទុកដាក់។
ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ គ្រាប់ដែលសេសសល់ពីសម័យសង្គ្រាម សរុបចំនួន ៦៥១០គ្រាប់ ក្នុងនោះគ្រាប់ Ak47 ចំនួន៧៥០គ្រាប់ គ្រាប់AR15 ចំនួន១៦៦០គ្រាប់ និងប្រភេទគ្រាប់ RPK មានចំនួន៤១០០គ្រាប់ ។
បច្ចុប្បន្ន គ្រាប់ទាំងអស់ខាងលើ ត្រូវបានកម្លាំងនគរបាលជំនាញ នាំយកទៅប្រគល់ជូនមន្ត្រីបច្ចេកទេសអង្គការកម្ចាត់មីន (HaloTrust កម្ពុជា) រួចរាល់ ។
ចែករំលែកព័តមាននេះ