ខេត្តបន្ទាយមានជ័យ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន នៅចំណុចលើកំណាត់ផ្លូវជាតិលេខ៦A ស្ថិតក្នុងភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ កាលពីវេលាម៉ោង១២និង០០នាទីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ។
សង្ស័យទាំង០៤នាក់ រួមមាន ៖
១-ឈ្មោះ កេល ឈួន ហៅចែអយ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរមុខរបរលក់ដូរ បច្ចុប្បន្ននៅភូមិធ្នង់ខាងត្បូង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ (ជួញដូរ និងប្រើប្រាស់)
២-ឈ្មោះ ស៊ើន ផៃរត់ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ ទីលំនៅបច្ចុប្បន្នភូមិធ្នង់ខាងត្បូង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ(ប្រើប្រាស់)
៣-ឈ្មោះ ភួង ផលិត ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ ទីលំនៅបច្ចុប្បន្នភូមិពន្លៃ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ(ជួញដូរ និងប្រើប្រាស់)
៤-ឈ្មោះ ឡាយ សុថាត់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីឥណទាន ទីលំនៅបច្ចុប្បន្នភូមិពន្លៃត្បូង ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ (ប្រើប្រាស់) ។
ក្នុងប្រតិបត្តិការនោះកម្លាំងបានចាប់យកវត្ថុតាងរួមមាន ៖
-គ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា (ICE) ចំនួន០២ថង់កិប ទម្ងន់៨,៣០ក្រាម
-រថយន្ត ចំនួន០១គ្រឿង ម៉ាក NISSAN MACH ពណ៌ខៀវចាស់ ផលិតឆ្នាំ១៩៩៣ ពាក់ផ្លាកលេខ សៀមរាប 2A-2829
-ម៉ូតូ ចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ ពាក់ផ្លាកលេខ ប.មានជ័យ 1AA-7740
-ទូរសព្ទ ចំនួន០២គ្រឿង រួមនឹងសម្ភារសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។
លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថា មុនឈានដល់ការបង្រា្កបករណីខាងលើ កម្លាំងមូលដ្ឋានកងរាជាអាវុធហត្ថក្រុង បានតាមដានស្រាវជ្រាវមុខសញ្ញាចាស់ជាយូរមកហើយ រហូតដល់ចំណុចខាងលើ កម្លាំងជំនាញបានប្រទះឃើញជនសង្ស័យ ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀន ឈ្មោះ កេល ឈួន ហៅចែអយ កម្លាំងក៏បានឃាត់សួរនាំ និងធ្វើការត្រួតពិនិត្យឆែកឆេរឃើញមានគ្រឿងញៀនមួយចំនួនលាក់ទុកក្នុងខ្លួន ហើយកម្លាំងបានបន្តឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ បាន៣នាក់បន្ថែមទៀត ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដើម្បីចាត់ការតាមនីតិវិធី ។
ក្រោយឃាត់ខ្លួន និងសួរចម្លើយរួច ជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀនពិតប្រាកដមែន ។
ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្នជន សង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅរសៀលថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕
ចែករំលែកព័តមាននេះ