ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​ធម្ម​នុញ្ញ​ថៃ​ត្រៀម​ពិនិត្យ​មើល​សំណើ​ដក​តំណែង​លោ​កសេដ្ឋា​នៅ​ថ្ងៃ​ទី​១៨ ខែ​មិថុនា

5 ខែ មុន

ទី​ក្រុង​បាងកក៖ ​តុលាការធម្មនុញ្ញ​​​ថៃ​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា​ខ្លួន​នឹង​បើក​សវនា​ការពាក់​ព័ន្ធ​នឹង​ការ​ដាក់​ញត្តិ​ស្នើ​សុំ​ដក​ហូត​តំណែង​នាយក​រដ្ឋ​មន្ត្រី​​​សេដ្ឋា​ ថាក់​វិស៊ីន។ ចំណាត់​ការ​នេះ​ធ្វើ​ឡើង​តប​តាម​ពាក្យ​បណ្ដឹង​របស់​សមាជិក​ព្រឹទ្ធ​សភា​៤០​រូប​ដែល​គាំទ្រ​ពួក​យោធា​។ ពួក​គេ​លើក​ទឡ្ហី​ករណ៍​ថា​លោក​សេដ្ឋា​បាន​ធ្វើ​ខុស​ធ្ងន់​ណាស់​នឹង​រដ្ឋ​ធម្ម​នុញ្ញ​ព្រោះ​បាន​តែង​តាំង​មនុស្ស​ដែល​ធ្លាប់​ជាប់​ពន្ធ​នា​គារ​ជា​សមាជិក​គណៈ​រដ្ឋ​មន្ត្រី​។ ដូច្នេះ តុលាការ​កំណត់​យក​ថ្ងៃ​ទី​១៨​ ​ខែមិថុនាដើម្បីស្ដាប់ការផ្ដល់សក្ខីកម្ម។ គេ​ចាំ​បាន​ថា​​ញត្តិ​តវ៉ា​នោះ​ស្នើ​សុំ​ឱ្យ​តុលាការ​ព្យួរ​តំណែង​លោក​សេដ្ឋា​នៅ​អំឡុង​ពេល​ស៊ើប​អង្កេត និង​ជំនុំ​ជម្រះ​ទោស​។…

ទី​ក្រុង​បាងកក៖ ​តុលាការធម្មនុញ្ញ​​​ថៃ​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា​ខ្លួន​នឹង​បើក​សវនា​ការពាក់​ព័ន្ធ​នឹង​ការ​ដាក់​ញត្តិ​ស្នើ​សុំ​ដក​ហូត​តំណែង​នាយក​រដ្ឋ​មន្ត្រី​​​សេដ្ឋា​ ថាក់​វិស៊ីន។ ចំណាត់​ការ​នេះ​ធ្វើ​ឡើង​តប​តាម​ពាក្យ​បណ្ដឹង​របស់​សមាជិក​ព្រឹទ្ធ​សភា​៤០​រូប​ដែល​គាំទ្រ​ពួក​យោធា​។ ពួក​គេ​លើក​ទឡ្ហី​ករណ៍​ថា​លោក​សេដ្ឋា​បាន​ធ្វើ​ខុស​ធ្ងន់​ណាស់​នឹង​រដ្ឋ​ធម្ម​នុញ្ញ​ព្រោះ​បាន​តែង​តាំង​មនុស្ស​ដែល​ធ្លាប់​ជាប់​ពន្ធ​នា​គារ​ជា​សមាជិក​គណៈ​រដ្ឋ​មន្ត្រី​។ ដូច្នេះ តុលាការ​កំណត់​យក​ថ្ងៃ​ទី​១៨​ ​ខែមិថុនាដើម្បីស្ដាប់ការផ្ដល់សក្ខីកម្ម។

គេ​ចាំ​បាន​ថា​​ញត្តិ​តវ៉ា​នោះ​ស្នើ​សុំ​ឱ្យ​តុលាការ​ព្យួរ​តំណែង​លោក​សេដ្ឋា​នៅ​អំឡុង​ពេល​ស៊ើប​អង្កេត និង​ជំនុំ​ជម្រះ​ទោស​។ ប៉ុន្តែ​តុលាការ​ចង់​សរុប​សេចក្ដី​នៅ​ក្នុង​កញ្ចប់​តែ​មួយ​តែ​ម្ដង​។ មាន​ន័យ​ថា​រង់​ចាំ​សេចក្ដី​សម្រេច​ចុង​ក្រោយ​ថា​លោក​សេដ្ឋា​ពិត​ជា​​មាន​ទោស​ដែរ​ឬ​ទេ​។ តុលាការ​បាន​បង្គាប់​ឱ្យ​លោក​សេដ្ឋា​រៀប​ចំ​សរ​សេរ​សារណា​ដើម្បី​ឡើង​ការ​ពារ​ខ្លួន​ទល់​នឹង​ការ​ចោទ​ប្រ​កាន់​​។

នៅ​ថ្ងៃ​ដដែល​នេះ​ផង​ដែរ ចៅក្រម​ទាំង៩រូប​នៃ​តុលាការ​ធម្មនុញ្ញ​​បាន​ចេញ​សេច​ក្ដី​បង្គាប់​​ឱ្យ​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​បញ្ជូន​ឈ្មោះ​សាក្សី និង​ភស្តុ​តាង​ថ្មី​ៗ​បន្ថែម​ទៀត​​ដែល​ស្នើសុំ​រំលាយ​គណបក្ស​ឆ្ពោះទៅ​មុ​ខ​​ពី​បទ​ប៉ុន​ប៉ង​ផ្ដួល​រំលំ​របប​រាជា​​និយម​​។ សំណុំរឿង​នេះ​ក៏​ត្រូវ​តុលាការ​កំណត់​យក​ថ្ងៃ​​ទី១៨ ខែមិថុនា​ដើម្បី​បើកសវនាការ​សាកសួរ និង​ផ្ដល់​សក្ខីកម្ម​ផង​ដែរ​។

​នៅ​ក្នុង​ករណី​លោក​សេដ្ឋា​ ថាក់​វិស៊ីន លោក​ត្រូវ​​​​សមាជិកព្រឹទ្ធសភា​ទាំង​នោះ​ស្ដី​បន្ទោស​ពី​បទ​ធ្វើខុស​នឹង​ក្រឹត្យក្រម​សីលធម៌​នៃ​ការ​ជ្រើសរើស​ឧត្ដម​មន្ត្រី​ឱ្យ​ចូ​ល​បម្រើការ​នៅក្នុង​ស្ថាប័ន​​របស់​រដ្ឋាភិបាល​។ នៅក្នុង​ការ​រុះរើ​គណៈរដ្ឋ​មន្ត្រី​កាលពី​ពេល​កន្លងមក លោក​​​​​តែងតាំង​លោក​ពិចិត្រ ឈឺ​នបាន (Pichit Chuenban) ដែលធ្លាប់​ធ្វើ​​ជា​​​មេធាវី​​ និង​ធ្លាប់​ការពារ​ក្ដី​ឱ្យ​លោក​ថាក់​ស៊ីន និង​លោក​ស្រី​យីងឡាក់​។ ដោយ​សារ​លោក​​​ពិចិត្រ​ធ្លាប់​ត្រូវ​ផ្ដន្ទា​ទោស​ឱ្យ​ជាប់​ពន្ធ​នា​គារ​៦​ខែ​កាល​ពី​ឆ្នាំ​២០០៨​​ពី​បទ​ប៉ុន​ប៉ង​សូក​ប៉ាន់​មន្ត្រី​តុលាការ​។

លោក​ពិចិត្រ​សម្រេច​ចិត្ត​លាលែង​ពី​តំណែង​ដើម្បី​កុំ​ឱ្យ​លោក​សេដ្ឋា​រង​ទុក្ខ​​ដោយ​សារ​ខ្លួន​។​ ​​​លោក​ពិចិត្រ​ក៏​អាច​ជៀស​ផុត​ពី​បញ្ហា​ចាប់​ពី​ពេល​​នោះ​​មក​។ គេ​ក៏​លែង​ចាប់​ទោស​អូស​ដំណើរ​លោក​ត​ទៅ​ទៀត​។ ប៉ុន្តែ​គេ​មិន​ទាន់​បណ្ដោយ​ឱ្យ​លោក​សេដ្ឋា​កាន់​អំណាច​ដោយ​សុខ​ស្រួល​ទេ​។ សមាជិក​ព្រឹទ្ធ​សភា​ដែល​តែង​តាំង​ដោយ​ក្រុ​មយោធា​ទាំង​៤០​រូប​ស្នើ​សុំ​ដក​ហូត​តំណែង​លោក​សេដ្ឋា​ និង​ដាក់​ញត្តិ​តវ៉ា​ទៅ​តុលាការ​ធម្ម​នុញ្ញ​។

ហេតុ​នេះ​ តុលាការ​សម្រេច​ចិត្ត​ចាត់​ការ​តាម​ពាក្យ​បណ្ដឹង​ និង​កំណត់​ពេល​បើក​សវនា​ការ​​។ មាន​ន័យ​ថា​តំណែង​របស់​លោក​សេដ្ឋា​នៅតែ​ស្ថិតនៅ​ក្នុង​ផុយ​ស្រួយ​។​​ ​អ្នក​​ខ្លះ​យល់ថា​​ពិចិត្រ​ ​និង​​លោក​សេដ្ឋា​​​គ្រាន់តែ​ជា​អ្នក​រងថ្មបាក់​​ជំនួស​គេ​តែប៉ុ​ណ្ណោះ​។ មូលហេតុ​ដោយសារ​ក្រុម​អ្នក​កាច់កុង​នយោបាយ​គ្នា​ចង់​ចាត់ការ​លោក​ថា​ក់​ស៊ីន​ឯណោះ​ទៅវិញ​ទេ។ ពួក​គេ​សម្លឹង​ឃើញ​ថា​លោក​ថាក់​ស៊ីន​ចាប់​ផ្ដើម​ចូល​សង្វៀន​​​នយោបាយ​​ឡើង​វិញ​។ ដូច្នេះ ពួក​គេ​​មិន​ចង់​ឱ្យ​លោក​វិល​មក​កាន់​អំណាច​សាជា​ថ្មី​ទេ​​​៕

លោក​ពិចិត្រ​ដែល​ធ្លាប់​ជា​មេធាវី​ការ​ពារ​ក្ដី​ឱ្យ​លោក​ថាក់​ស៊ីន និង​លោក​ស្រី​យីង​ឡាក់​។
លោក​ពិចិត្រ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ