ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តសៀមរាបមានក្រុង២និងស្រុក១១មានភ្នំ ខណៈស្រុក២អត់ភ្នំ

7 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ខេត្តសៀមរាប​ជា​តំបន់​ទំនាប​កណ្តាល​ផង និង​ជា​តំបន់​ភ្នំ​ផង ហើយ​ជា​បណ្តុំ​នៃ​

ខេត្តសៀមរាប ៖ ខេត្តសៀមរាប​ជា​តំបន់​ទំនាប​កណ្តាល​ផង និង​ជា​តំបន់​ភ្នំ​ផង ហើយ​ជា​បណ្តុំ​នៃ​ប្រាង្គ​ប្រាសាទ​ដ៏​សន្ធឹកសន្ធាប់ ដែល​បាន​ទាក់ទាញ​អ្នកទេសចរ​ជាតិ​និង​អន្តរជាតិ​រាប់​លាន​នាក់​ក្នុង​១​ឆ្នាំ​ៗ ។ តំបន់​ភ្នំ​ដែល​ទទួល​បាន​អ្នកទេសចរ​ច្រើន​ជាងគេ​មាន​ដូច​ជា ៖

ភ្នំ​គូលែន ភ្នំ​បាខែង ភ្នំ​ក្រោម និង​ភ្នំ​ផ្សេង​ៗ​ទៀត​ដែល​បាន​គ្របដណ្តប់​ទៅ​ដោយ​ភ្នំ និង​កូនភ្នំ​ជា​ច្រើន​ផង​ដែរ ។

ខេត្តសៀមរាប​មាន​ក្រុង​ចំនួន​២ និង​ស្រុក​ចំនួន​១១ ដែល​មាន​ភ្នំ ក្នុង​នោះ​មានស្រុក​ចំនួន​២​ដែល​អត់​មាន​ភ្នំ គឺ​ស្រុក​សូទ្រនិគម និង​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។

តាម​ប្រភព​ផ្តល់​ព័ត៌មាន​ពី​អាជ្ញាធរ ក្រុង ស្រុក​ចំនួន​១៣ ក្នុង​នោះ​មាន​ក្រុង​ចំនួន​២ ស្រុក​១១​រួម​មាន​៖

ក្រុង​សៀមរាប មាន​ភ្នំ​ចំនួន​២ គឺ ​៖
១-​ភ្នំ​បាខែង មាន​ប្រាង្គ​ប្រាសាទ​បាខែង​នៅ​លើ​ភ្នំ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង​សៀមរាប ។ មាន​សក្តានុពល​ចម្បង​មួយ​គឺ​បាន​ទាក់ទាញ​អ្នកទេសចរ​ឡើង​ទៅ​លើ​ភ្នំ​ចាំ​មើល​ថ្ងៃ​លិច​លើ​កំពូល​ប្រាសាទ​អង្គរ ។
២-​ភ្នំ​ក្រោម​ក៏​មាន​ប្រាសាទបុរាណ នៅ​លើ​កំពូលភ្នំ ស្ថិត​នៅ​ក្នុងភូមិ​ភ្នំ​ក្រោម សង្កាត់​សៀមរាប ក្រុង​សៀមរាប ភ្នំ​នេះ​អ្នកទេសចរ​អាច​ឈរ​មើល​វិសាលភាព​បឹង​ទន្លេសាប និង​ថ្ងៃ​លិច ។

ស្រុក​បន្ទាយស្រី​-​មាន​ភ្នំ​ចំនួន​៧
១-​ភ្នំ​ជ័រ (​ក្បាលស្ពាន​)​ទឹក​ហូរ ស្ថិត​នៅ​ក្នុងភូមិ​ខ្នា​រង្វាស់ ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ។
២-​ភ្នំ​កំណប់ (​ភ្នំ​ហប់​) ស្ថិត​នៅ​ក្នុងភូមិ​ខ្នា​រង្វាស់ ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្ត​សៀម រាប ។
៣-​ភ្នំស្រួច ស្ថិត​នៅ​ក្នុងភូមិ​ពើង​ឆ័​ត្រ ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ។
៤-​ភ្នំ​ដី ស្ថិត​នៅ​ក្នុងភូមិ​បន្ទាយស្រី ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ។
៥-​ភ្នំ​ទេវ​: ស្ថិត​នៅ​ក្នុងភូមិ​រវៀង​តា​ទុំ ឃុំ​រំចេក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ។
៦-​ភ្នំ​តូច ស្ថិត​នៅ​ក្នុងភូមិ​ស្គន់ ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ។
និង​៧-​ភ្នំ​បូក ស្ថិត​នៅ​ក្នុងភូមិ​រុន​តា​ឯក ក្រុង​រុន​តា​ឯក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ។

ស្រុក​វ៉ា​រិ​ន​-​មាន​ភ្នំ​ចំនួន​២១ ក្នុងភូមិ​ចំនួន​១២ ស្មើនឹង​៥​ឃុំ គឺ​៖
១-​ភ្នំ​ម្រេច ។ ២-​ភ្នំ​ជប់​កំបោរ ។ ៣-​ភ្នំ​លៀម ។ ៤-​ភ្នំ​ព្រ​ហ៊ូ​ត ។ ៥-​ភ្នំ​ដាច់ ។ ៦-​ភ្នំ​ជប់​ប្រមេ​។ ៧-​ភ្នំ​ក្រ​វ៉ា​ន់ ។ ៨-​ភ្នំ​បាយ​ដុត​។ ៩-​ភ្នំ​កូនភ្នំ ស្ថិត​នៅ​ក្នុងភូមិ​ប្រាសាទ ឃុំ​ប្រាសាទ ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប​។ ១០-​ភ្នំ​ឧកញ៉ា​រាម​។ ១១-​ភ្នំ​ស្មូក ។ ១២-​ភ្នំ​តា​មាស ។ ១៣-​ភ្នំ​បារាំង​ច្កា ។ ១៤-​ភ្នំ​ត្រាំសសរ ។ ១៥-​ភ្នំ​ត្បែង​។ ១៦-​ភ្នំ​ឫស្សី ។ ១៧-​ភ្នំ​សង្កែ ។ ១៨-​ភ្នំ​កូនភ្នំ ស្ថិត​នៅ​ក្នុងភូមិ​ឧទ័យ ឃុំ​ល្វា​ក្រាំង ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប ។ ១៩-​ភ្នំ​ក្រពើ​ក្រោក ។ ២០- កូនភ្នំ​ភ្ញាស ។ និង​២១-​ភ្នំ​ខ្លុង ស្ថិត​នៅ​ក្នុង​ឃុំ​ល្វា​ក្រាំង ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប ។

ស្រុក​ស្រីស្នំ​-​មាន​ភ្នំ​ចំនួន​៦ ក្នុង​នោះ​មាន ១-​ភ្នំ​តា​មាស ។ ២-​ភ្នំ​តា​ប៉ែន ។ ៣-​ភ្នំ​ធំ ។ ៤-​ភ្នំ ព្រៃ​ច្បារ ។ ៥-​ភ្នំ​មហាឥសី​ន៍ ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់​ដំរី ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ ខេត្តសៀមរាប និង​៦-​ភ្នំ​យាយ​គួ​យ ស្ថិត​នៅ​ក្នុងភូមិ​ត្រូវ​កង់ ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ ខេត្តសៀមរាប ។

ស្រុក​ជីក្រែង​-​មាន​ភ្នំ​តូច​ធំ​ចំនួន​២៦ ក្នុង​នោះ​មាន ៖
១-​ភ្នំ​ខ្ទុំ ។ ២-​ភ្នំ​ជា​ក្រ​វ៉ា​ញ ។ ៣-​ភ្នំ​រុន ។ ៤-​ភ្នំ​បូក ។ ៥-​ភ្នំ​កន្តាល់ ។ ៦-​ភ្នំ​តា​សូរ ។ ៧- ភ្នំ​អណ្តូង​ខ្ញូ​ស ។ ៨-​ភ្នំ​ក្រ​វ៉ា​ន់​ចាន់ ។ ៩-​ភ្នំ​ខ្នាច់​កណ្ដាល ។ ១០-​ភ្នំ​ព្រៃ​តា​គូ​ន ។ ១១-​ភ្នំ​ខ្យា​ក ។ ១២-​ភ្នំ​អណ្តូង​សុ​ក្រម ។ ១៣-​ភ្នំ​បោះត្រា​។ ១៤-​ភ្នំ​ដូន​ឡង់ ។ ១៥-​ភ្នំ​ល្អាង ។ ១៦-​ភ្នំ​ខ្នង គគីរ ស្ថិត​នៅ​ក្នុងភូមិ​ជ្រៃ ឃុំ​ខ្វាវ ស្រុក​ជីក្រែង​។ ១៧-​ភ្នំ​ពក ។ ១៨-​ភ្នំ​ថ្ម​កង្កែប ។ ១៩-​ភ្នំ​ទី ទុ​យ​។ ២០-​ភ្នំ​ពើង​បក់​រទេះ ។ ២១-​ភ្នំ​ខ្នង​គ្រញូង ។
២២-​ភ្នំ​ស្រឡៅ ។ ២៣-​ភ្នំ​តា​ពូ​ង ។ ២៤-​ភ្នំ​ព្រីង ។ ២៥-​ភ្នំ​ស្រ​ម៉ោ​ច និង​២៦-​ភ្នំ​បា​ល័​ង្គ ស្ថិត​នៅ​ក្នុងភូមិ​អូរ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប ។

ស្រុក​អង្គរជុំ​-​មាន​ភ្នំ​តូច ធំ​ចំនួន​៨ ក្នុង​នោះ​រួម​មាន​៖ ១-​ភ្នំ​ទឹក​ខួប ក្នុងភូមិ​គោក​ភ្នៅ ឃុំ គោក​ដូង ស្រុក​អង្គរជុំ​(​ក្រុមហ៊ុន​កំពុង​ធ្វើ​សកម្មភាព​កិន​យក​ថ្ម​របស់​ចិន​) ។ ២-​ភ្នំ​ពើង​តា​នា​ន់ ក្នុងភូមិ​ដូន​អែម ឃុំ​គោក​ដូង ស្រុក​អង្គរជុំ (​រដ្ឋបាល​ព្រៃឈើ​) ។ ៣-​ភ្នំ​ឫស្ស​គោក ក្នុងភូមិ​ដូន​អែម ឃុំ​គោក​ដូង ស្រុក​អង្គរជុំ (​ក្រុមហ៊ុន​កំពុង​ធ្វើ​សកម្មភាព​កិន​យក​ថ្ម​របស់​ចិន​) ។ ៤-​ភ្នំ​ព្រៃ​បាំង ក្នុងភូមិ​ដូន​អែម ឃុំ​គោក​ដូង ស្រុក​អង្គរជុំ (​ក្រុមហ៊ុន​កិន​ថ្ម​របស់​ចិន​) ។ ៥-​ភ្នំ​ផ្គរលាន់ ក្នុងភូមិ​គោក​ដូង​ថ្មី ឃុំ​គោក​ដូង ស្រុក​អង្គរជុំ (​រដ្ឋបាល​ព្រៃឈើ​) ។ ៦-​ភ្នំ​អូរ​ម្រិច (​កូនភ្នំ​) ក្នុងភូមិ​គោក​ដូង​ថ្មី ឃុំ​គោក​ដូង ស្រុក​អង្គរជុំ (​រដ្ឋបាល​ព្រៃឈើ​) ។ ៧-​ភ្នំ​ម្រិច ក្នុងភូមិ​កំ​ប្លើ​ប គោក​ដូង​ថ្មី ឃុំ​គោក​ដូង ស្រុក​អង្គរជុំ (​រដ្ឋបាល​ព្រៃឈើ​) ។ និង​៨-​ភ្នំ​ទឹក​ស្រក់ ក្នុងភូមិ​គោក​ត្របែក ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប​(​រដ្ឋបាល​ព្រៃឈើ​) ។

ស្រុក​ស្វាយ​លើ​-​មាន​ភ្នំ​ចំនួន​២ គឺ​ភ្នំ​គូលែន ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ និង​ភ្នំ​បី ស្ថិត​នៅ​ភូមិ​ទឹក​លិច ឃុំ​បឹង​មាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។
ស្រុក​ក្រឡាញ់​-​មាន​ភ្នំ​១ គឺ​ភ្នំ​ទ្រង់​បាត ដែល​ស្ថិត​នៅ​ចំណុចកណ្ដាល​នៃ​ភូមិ​ចំនួន​៣ គឺ​ភូមិ ចំបក់​ហែរ ភូមិ​ដូរ​តន្ត្រី និង​ភូមិ​ភ្នំ​ទ្រង់​បាត ក្នុង​ឃុំ​កំពង់​ស្កូវ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ។

ស្រុក​អង្គរធំ​-​មាន​ភ្នំ​ចំនួន​៨ រួម​មាន​៖
១-​ភ្នំ​ក​ង្រី ។ ២-​ភ្នំ​តា​ទស្សន៍ ។ ៣-​ភ្នំ​ទឹក​ស្រក់ ស្ថិត​នៅ​ក្នុងភូមិ​ជប់ ឃុំ​តា​ត្រាវ ស្រុក​អង្គរធំ ខេត្តសៀមរាប ។ ៤-​ភ្នំ​ដី ស្ថិត​នៅ​ក្នុងភូមិ​ភ្លង់ ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប ។ ៥-​ភ្នំ​ដុប (​ភ្នំ​ថ្ម​មាស ។ ៦-​ភ្នំ​អំពិល ។ ៧-​ភ្នំ​គ្រប​បាយ និង​ភ្នំ​កាច់​ស្លឹក ស្ថិត​នៅ​ក្នុងភូមិ​លៀប ឃុំ ពាក់​ស្នែង ស្រុក​អង្គរធំ ខេត្តសៀមរាប ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ទឹកដី​វប្បធម៌​ប្រវត្តិសាស្ត្រ ខេត្តសៀមរាប​មាន​ភ្នំ និង​កូនភ្នំ​ជា​ច្រើន​ទៀត ដែល​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ ចូល​មក​ទស្សនា ដែល​ស្ថិត​នៅ​រាយ​ពាសពេញ​ខេត្តសៀមរាប ខណៈ​ដែល​ភ្នំ​ខ្លះ ត្រូវ​បាន​លក់​ទៅ​ឱ្យ​ក្រុមហ៊ុន​ចិន​ដើម្បី​វាយ​ថ្មយក​មក​ធ្វើ​ផ្លូវ ដែល​កាលពីមុន​នៅ​ល្អ​ទាំងស្រុង ដោយ​មិន​មាន​អ្នក​ណា​អាច​ប៉ះពាល់​ក្រៅពី​យក​ទៅ​អភិវឌ្ឍ​សម្រាប់​ខេត្ត​នោះ​ឡើយ ។ ចំណែក​កូនភ្នំ​មួយ​ចំនួន​ទៀត​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ចូល​កាប់​ឆ្ការ​ព្រៃដាំ​ដំណាំ​ផ្សេង​ៗ នៅ​លើ​កំពូល​កូនភ្នំ​ទាំងនោះ ក្លាយជា​តំបន់កសិកម្ម ។

បច្ចុប្បន្ន រដ្ឋបាល​ខេត្តសៀមរាប​បាន​ដាក់​បញ្ជា​ឱ្យ​អា​ជ្ជា​ធរ​ក្រុង ស្រុក​ទាំង​១៣ ខិតខំ ប្រឹងប្រែង​ការពារ​ព្រៃ​ភ្នំ និង​ព្រៃ​សហគមន៍​ទាំងអស់ ដោយ​មិន​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ ឬ ឈ្មួញ​មក​កាប់​ទន្ទ្រាន​រាន​យក​ដី​ភ្នំ ឬ​ដី​ព្រៃ ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​បាន​ឡើយ ដើម្បី​រក្សា​ព្រៃ​ភ្នំ​ឱ្យ​គង់​វង់ ក្នុង​គោលបំណង ពេល​ទឹកភ្លៀង​ធ្លាក់ និង ធ្វើ​ឱ្យ​មាន​លំនឹង​អាកាសធាតុ កុំឱ្យ​មាន​កម្តៅ​ថែម​ទៀត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ