ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជប៉ុន​ក្លាយ​ជា​អ្នក​ជិះ​ទូក​ម្នាក់​ឯង​ជុំ​វិញ​ពិភព​លោក​វ័យ​ក្មេង​បំផុត

5 ខែ មុន

ទីក្រុង​តូក្យូ៖ ​បុរស​ជន​ជាតិ​ជប៉ុន​វ័យ​២៤​ឆ្នាំ​ម្នាក់​ទើប​តែ​បំបែក​កំណត់​ត្រា​ពិភព​លោក​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​ក្នុង​នាម​ជា​អ្នក​ជិះ​ទូក​ម៉ាស៊ីន​​ជុំ​វិញ​ពិភព​លោក​​​វ័យ​ក្មេង​ជាង​គេ​បំផុត​។ កំណត់​ត្រា​នេះ​ធ្លាប់​មាន​គេ​ធ្វើ​បាន​កាល​ពី​៣០​ឆ្នាំ​មុន​។ ប៉ុន្តែ​ឥឡូវ​នេះ តំណែង​នេះ​ធ្លាក់​មក​លើ​បុរស​រូប​នេះ​ម្ដង​​។ លោក​​​គីមូរ៉ា (Hirotsugu Kimura) ជា​អតីត​ទាហាន​ជើង​ទឹក​ជប៉ុន។ លោក​បាន​ធ្វើ​ដំណើរ​ទៅ​​​ដល់​​គោល​ដៅ​ចុង​ក្រោយ​នៅ​ខេត្ត​វ៉ាកាយ៉ាម៉ា…

ទីក្រុង​តូក្យូ៖ ​បុរស​ជន​ជាតិ​ជប៉ុន​វ័យ​២៤​ឆ្នាំ​ម្នាក់​ទើប​តែ​បំបែក​កំណត់​ត្រា​ពិភព​លោក​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ​នេះ​ក្នុង​នាម​ជា​អ្នក​ជិះ​ទូក​ម៉ាស៊ីន​​ជុំ​វិញ​ពិភព​លោក​​​វ័យ​ក្មេង​ជាង​គេ​បំផុត​។ កំណត់​ត្រា​នេះ​ធ្លាប់​មាន​គេ​ធ្វើ​បាន​កាល​ពី​៣០​ឆ្នាំ​មុន​។ ប៉ុន្តែ​ឥឡូវ​នេះ តំណែង​នេះ​ធ្លាក់​មក​លើ​បុរស​រូប​នេះ​ម្ដង​​។ លោក​​​គីមូរ៉ា (Hirotsugu Kimura) ជា​អតីត​ទាហាន​ជើង​ទឹក​ជប៉ុន។ លោក​បាន​ធ្វើ​ដំណើរ​ទៅ​​​ដល់​​គោល​ដៅ​ចុង​ក្រោយ​នៅ​ខេត្ត​វ៉ាកាយ៉ាម៉ា (Wakayama) ​នៅ​​ក្នុង​ការ​បំបែក​​កំណត់​ត្រា​នេះ​។

គាត់​ចំណាយ​ពេល​បើក​បរ​ទូក​ម៉ាស៊ីន​នេះ​រយៈ​ពេល​២៣១​ថ្ងៃ​។ ការ​ជិះ​ទូក​​លើក​នេះ​​មិន​ត្រូវ​ការ​ជំនួយ​ពី​ឆ្មាំ​ល្បាត​នៅ​តាម​មាត់​សមុទ្រ​​ទេ​ ហើយ​ក៏​​​មិន​ត្រូវ​ការ​ជំនួយ​ដទៃ​ទៀត​ដែរ​។ គាត់​​​ធ្លាប់​ព្យាយាម​​បំបែក​កំណត់​ត្រា​នេះ​ម្ដង​​កាល​ពី​ឆ្នាំ​២០២២​។​​​ ប៉ុន្តែ​ត្រូវ​បរាជ័យ​​ដោយ​សារ​​មាន​បញ្ហា​បច្ចេក​ទេស​​គ្រឿង​ម៉ាស៊ីន។ ​លោក​គីមូរ៉ា​ថ្លែង​ថា​ក្ដី​ស្រមៃ​របស់​គាត់​បាន​ក្លាយ​ជា​ការ​ពិត​ហើយ​។ គាត់​សប្បាយ​​ណាស់​ និង​ធូរ​ស្បើយ​នៅ​ក្នុង​ចិត្ត​បន្ទាប់​ពី​សម្រេច​បាន​គោល​ដៅ​នេះ​​​។ គាត់​កាន់​តែ​មាន​ទឹក​ចិត្តរឹង​មាំ​។

សូម​រំលឹក​ថា​កាល​ពី​៣០​ឆ្នាំ​មុន ពោល​គឺ​នៅ​ឆ្នាំ​១៩៩៤​​ អ្នក​​ផ្សង​ព្រេង​តាម​សមុទ្រ​ម្នាក់​បាន​បំបែក​កំណត់​ត្រា​ជិះទូក​ម៉ាស៊ីន​​ជុំ​​វិញ​​ពិភព​លោក​​នៅ​ក្នុង​វ័យ​​២៦​ឆ្នាំ​​ជា​វ័យ​ក្មេង​ជាង​គេ​កាល​ពី​ជំនាន់​នោះ​ខាង​បំបែក​កំណត់​ត្រា​នេះ​។ ប៉ុន្តែ​លើក​នេះ លោក​គីមូរ៉ា​មាន​អាយុ​​២៤​ឆ្នាំ​។ មាន​ន័យ​ថា​​​ក្មេង​ជាង​នោះ​២​ឆ្នាំ​។ ដូច្នេះ លោក​គីមូរ៉ា​ក៏​បំបែក​កំណត់​ត្រា​ចាស់​នោះ​បាន​សម្រេច​។​​

ចំពោះ​ផែន​ការ​អនាគត​របស់​គាត់​ លោក​គីមូរ៉ា​ចង់​ធ្វើ​​កិច្ច​ការ​ជិះ​ទូក​​បំបែក​កំណត់​ត្រា​​នៅ​លើ​ផ្ទៃ​សមុទ្រ​នេះ​ជា​បន្ត​ទៀត​។ ​ប៉ុន្តែ​លើក​នេះ គាត់​មិន​មែន​​ខំ​ប្រឹង​សម្រាប់​តែ​ខ្លួន​គាត់​ម្នាក់​​ប៉ុណ្ណោះ​ទេ​។​ គាត់​ចង់​​ចូល​រួម​ចំណែក​ជួយ​អ្នក​ដទៃ​ទៀត​ដែល​មាន​បំណង​​បំបែក​កំណត់​ត្រា​នេះ​។

ការ​ទទួល​បាន​ជោគ​ជ័យ​របស់​លោក​គីមូរ៉ា​បាន​លេច​ឮ​ដល់​លោក​ខេនី​ឈី ហូរី (Kenichi Horie) វ័យ​៨៥​ឆ្នាំដែល​​ជា​​អ្នក​​ជិះ​នាវា​កាត់​សមុទ្រ​ជុំ​វិញ​ពិភព​លោក​វ័យ​ចំណាស់​ជាង​គេ​​។ កាល​នោះ​ឆ្នាំ​២០២២​ លោក​ហូរី​​​​ជិះ​នាវា​តែ​ម្នាក់​ឯង​​​កាត់​មហាសមុទ្រ​ប៉ាស៊ីហ្វិច​នៅ​ក្នុង​វ័យ​​៨៣​ឆ្នាំ​​​។​​ លោក​ហូរី​សូម​ចូល​រួម​​​អប​អរ​សាទរ​ចំពោះ​លោក​គីមូរ៉ា​​​។

​លោក​ខេនី​ឈី ហូរី (Kenichi Horie) វ័យ​៨៥​ឆ្នាំ អប​អរ​សាទរ​ចំពោះ​លោក​គីមូរ់ា

លោក​ហូរី​​សង្ឃឹម​ថា​ទៅ​ថ្ងៃ​អនាគត​​នៅ​ពេល​អាយុ​កាន់​តែ​ចាស់​ខ្លាំង​ លោ​កគីមូរ៉ា​អាច​នឹង​ព្យាយាម​បំបែក​កំណត់​ត្រា​ពិភព​លោក​មួយ​ទៀត​ក្នុង​នាម​ជា​អ្នក​ជិះ​ទូក​ម្នាក់​ឯង​ជុំ​វិញ​ពិភព​​លោក​ដែល​មាន​​វ័យ​ចំណាត់​​បំផុត​​។ លោក​គីមូរ៉ា​មាន​ស្រុក​កំណើត​នៅ​ខេត្ត​អូអ៊ីតាក់ (Oita) និង​រស់​នៅ​ទី​នេះ​តាំង​ពី​ក្មេង​មក​។ ទី​នេះ​ជា​សម្បុក​អ្នក​និយម​ចូល​ចិត្ត​ជិះ​ទូក​ក្ដោង​តាំង​ពីនៅ​ថ្នាក់​វិទ្យាល័យ​។ គាត់​ធ្លាប់​ធ្វើជា​ទាហាន​ជើង​ទឹក​ជប៉ុន​។ ក្រោយ​មក​នៅ​ឆ្នាំ​២០២០ គាត់​​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​​ផ្ដល់​សេវា​បោស​សម្អាត​កាក​សំណល់​ឧស្សាហ​កម្ម​​​​។ ការ​ងារ​នេះ​ហើយ​ដែល​ជំរុញ​ឱ្យ​គាត់​ស្រឡាញ់​ចូល​ចិត្ត​ការ​ជិះ​ទូក​តាម​សមុទ្រ៕​

លោក​ខេនី​ឈី ហូរី (Kenichi Horie) វ័យ​៨៥​ឆ្នាំ បំបែក​កំណត់​ត្រា​​​ជា​អ្នក​ជិះ​ទូក​ម្នាក់​ឯង​ជុំ​វិញ​ពិភព​លោក​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ