ខេត្តកណ្តាល ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅវេលាម៉ោង០៩និង៣០នាទីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកស្អាង និងកម្លាំងនគរបាលប៉ុស្តិ៍ត្រើយស្លា រួមនឹងកម្លាំងប្រជាការពារ បានចេញល្បាតក្នុងភូមិសាស្ត្រ ដល់ទីតាំង ទី១.កន្លែងលក់ទឹកដូង ក្នុងភូមិទួលក្ដី ឃុំត្រើយស្លា និងទី២.ហាងកាហ្វេកុងទរ័នរ័ បុកប៊ីយែរ ក្នុងភូមិបាឡាត់ឆឹង ឃុំត្រើយស្លា ក៏បានប្រទះឃើញក្រុមសិស្សសាលានៅជុំៗគ្នាអង្គុយលេង ខ្លះលេងបុកប៊ីយ៉ែរ (ក្នុងពេលម៉ោងសិក្សា) និងបាននាំយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលត្រើយស្លា ដើម្បីសួរនាំ សរុបចំនួន១៧នាក់ ។
បើតាមផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានអោយដឹងថា សិស្សទាំង១៧នាក់ មានឈ្មោះ ដូចខាងក្រោម ៖
១. ឈ្មោះ យឿន លីយៀន ភេទប្រុស អាយុ១៦ឆ្នាំ រៀនថ្នាទី១០(F)
២. ឈ្មោះ ហួន វ៉ាន់និត ភេទប្រុស អាយុ១៧ឆ្នាំ រៀនថ្នាក់ទី១០(F)
៣. ឈ្មោះ ស្រ៊ុន រក្សា ភេទប្រុស អាយុ១៧ឆ្នាំ រៀនថ្នាក់ទី១០(E)
៤. ឈ្មោះ ធី គឹមហ៊ត ភេទប្រុស អាយុ១៤ឆ្នាំ រៀនថ្នាក់ទ៧(G)
៥. ឈ្មោះ ខេង ឈាងលី ភេទប្រុស អាយុ១៧ឆ្នាំ ថ្នាក់ទី១០(F)
៦. ឈ្មោះ ហេង គីមហ័ង ភេទប្រុស អាយុ១៦ឆ្នាំ ថ្នាក់ទី១០(D)
៧. ឈ្មោះពៅ ម៉េងផា ភេទប្រុស អាយុ១៧ឆ្នាំ ថ្នាក់ទី១០(D)
៨. ឈ្មោះ សយ ប៊ុនឡា ភេទប្រុស អាយុ១៨ឆ្នាំ ថ្នាក់១០(F)
៩. ឈ្មោះ រ៉ាឌី សុភាវណ្ណាសក្កិ ភេទប្រុស អាយុ១៧ឆ្នាំ ថ្នាក់ទី៧((F)
១០. ឈ្មោះ ផាន សុភាលី ភេទប្រុស អាយុ១៧ឆ្នាំ ថ្នាក់ទី១០(G)
១១. ឈ្មោះ ផល្លី ម៉េងឡុង ភេទប្រុស អាយុ១៦ឆ្នាំ ថ្នាក់ទី១០(F)
១២. ឈ្មោះ ភក្កី ប៊ុនឆាយ ភេទប្រុស អាយុ១៥ឆ្នាំ ថ្នាក់ទី៨(C)
១៣. ឈ្មោះ សេង ប៉េងឡុង ភេទប្រុស អាយុ១៥ឆ្នាំ ថ្នាក់ទី៧(H)
១៤. ឈ្មោះ ឌិន វណ្ណះ ភេទប្រុស អាយុ១៧ឆ្នាំ ថ្នាក់ទី១០(G)
១៥. ឈ្មោះ ឈឿន តិចគីម ភេទប្រុស អាយុ១៨ឆ្នាំ ថ្នាក់ទី១០(G)
១៦. ឈ្មោះ វុទ្ធី សុធា ភេទប្រុស អាយុ១៥ឆ្នាំ ថ្នាក់ទី៨(F)
១៧. ឈួន សុខភ្ត្រា ភេទប្រុស អាយុ១៧ឆ្នាំ ថ្នាល់ទី៩(E) ។
តាមការបញ្ជាក់របស់លោកនាយកសាលាវិទ្យាល័យ ត្រើយស្លា បានបញ្ជាក់ថា នៅថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤ ចាប់ពីម៉ោង០៧:០០នាទីដល់ម៉ោង១១:០០នាទី ពុំមានម៉ោងលីប(សម្រាកទេ) ។
តាមការបំភ្លឺរបស់សិស្សទាំងនោះថា ខ្លួនពិតជាបានគេច មិនព្រមចូលរៀន ពិតប្រាកដមែន ។ ដោយមានការចូលរួមពីលោកនាយកសាលា, ក្រុមប្រឹក្សាឃុំ អាណាព្យាបាលសិស្ស បានធ្វើការអប់រំ ដូចខាងក្រោម ៖
១.ធ្វើអនាម័យ
២.កាត់សក់
៣.សំពះសុំទោសអាណាព្យាបាល
៤.ធ្វើកិច្ចសន្យា ឲ្យអាណាព្យាបាលធានាត្រឡប់ទៅផ្ទះវិញ ៕
ចែករំលែកព័តមាននេះ