ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​១​ភូមិទៅ​ដក​បង្គោល​ថ្ម​ចោល អះអាង​ថា ប្រធាន​មណ្ឌល​សុខភាពព្រៃ​ព្នៅដាំ​រំ.លោ.ភ.​យក​ដី​

6 ខែ មុន
  • ព្រៃវែង

ខេត្ត​​ព្រៃវែង​ ៖ ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​នៅ​ភូមិ​ដូង ឃុំ​ក​ញ្ចំ ស្រុក​ពារាំង ខេត្តព្រៃវែង បាន​លើក​គ្នា​ទៅ​ដក​បង្គោល​ថ្ម​ជា​ច្រើន​ដើម​ចោល ដែល​លោក​ស៊ឹ​ម សឿ​ន ប្រធាន​មណ្ឌល​សុខភាព​ព្រៃ​ព្នៅ…

ខេត្ត​​ព្រៃវែង​ ៖ ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​នៅ​ភូមិ​ដូង ឃុំ​ក​ញ្ចំ ស្រុក​ពារាំង ខេត្តព្រៃវែង បាន​លើក​គ្នា​ទៅ​ដក​បង្គោល​ថ្ម​ជា​ច្រើន​ដើម​ចោល ដែល​លោក​ស៊ឹ​ម សឿ​ន ប្រធាន​មណ្ឌល​សុខភាព​ព្រៃ​ព្នៅ បាន​ដាំ​ធ្វើ​ជា​របង​ព្រំ​ដី ដោយ​អះអាង​ថា​ ការ​ដាំ​នេះ គឺ​រំលោភ​យក​ដី​សាធារណៈ​របស់​រដ្ឋ​។

ប្រជាពលរដ្ឋ​ទាំងនោះ​បាន​លើក​ឡើង​ថា ដី​ទំនាស់​មួយ​នេះ គឺជា​ដី​សាធារណៈ​របស់​រដ្ឋ ទទឹង​ជាង ៧០​ម៉ែត្រ និង​បណ្ដោយ​ប្រមាណ​ជា​៨០​ម៉ែត្រ ស្ថិត​នៅ​ត្រង់​ចំណុច​ខាងកើត​ជាប់​និង​គល់​ស្ពាន​ដូង ក្នុងភូមិ​ដូង ឃុំ​ក​ញ្ចំ ស្រុក​ពារាំង ខេត្តព្រៃវែង​។

ដី​នេះ ​ពី​មុន​គឺជា​ដី​ព្រែក ដី​ជង្ហុក​ក្រឡុក​ត្រពាំង ប៉ុន្តែ​ក្រោយមក​ត្រូវ​បាន​លោក ស៊ឹ​ម សឿ​ន ប្រធាន​មណ្ឌល​សុខភាព​ព្រៃ​ព្នៅ ចាក់​ដី​លុប​ធ្វើ​ផ្លូវ​ចូល​ទៅ​កាន់​ដី​របស់​ខ្លួន​ដែល​នៅ​ខាងក្រោយ បន្ទាប់​មក​ក៏​បោះបង្គោល​ពុះ​ចែក​ដី​នេះ​ជា​២ រំលោភ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ទើប​ប្រជាពលរដ្ឋ​មានការ​ខឹងសម្បារ ហើយ​បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​លោក​មេឃុំ​ក​ញ្ចំ ស្នើ​សុំ​ឲ្យ​ជួយ​អន្តរាគមន៍ រក្សា​ដី​នេះ​ទុកជា​ដី​សាធារណៈ​ដដែល ប៉ុន្តែ​លោក​មេឃុំ​បាន​ត្រឹមតែ​សន្យា​ខ្យល់ មិន​បាន​ជួយ​អ្វី​ទាំងអស់ ទើប​នៅ​ថ្ងៃ​ទី 9 មិថុនា 2024 នេះ​ប្រជាពលរដ្ឋ​ភូមិ​ដូង​ទាំងអស់ បាន​លើកគ្នា​មក​ដក​បង្គោលព្រំ​នោះ​ចោល​តែ​ម្ដង​។

ពលរដ្ឋ​ទាំងនេះ​បាន​អះអាង​ថា ទីតាំង​ដី​នេះ​ គឺជា​ដី​សាធារណៈ​របស់​រដ្ឋ​មិន​អាច​ចាត់ចែង​ប្រគល់​ទៅ​ឲ្យ​បុគ្គល​ណា​ម្នាក់​បាន​ទេ ត្រូវ​ទុក​អភិវឌ្ឍន៍ ធ្វើ​ជា​សួនច្បារ រូបសំណាក និង​ជា​កន្លែង​ជួបជុំ​ធ្វើបុណ្យ​តាម​ប្រពៃណី​…​។

ដោយឡែក​ លោក ស៊ឹ​ម សឿ​ន ប្រធាន​មណ្ឌល​សុខភាព​ព្រៃ​ព្នៅ បាន​ទទួលស្គាល់​ថា បង្គោល​ថ្ម​ទាំងនេះ គឺ​រូប​លោក​ពិតជា​អ្នក​ដាំ​មែន គឺ​ដាំ​ដើម្បី​កំណត់​ព្រំ កុំឱ្យ​មាន​អ្នក​ណា​ផ្សេង​មក​រំលោភ​យក ព្រោះ​ដី​នេះ​រូប​លោក​ជា​អ្នក​ចាក់​អស់​លុយ​ច្រើន​ណាស់ ម្យ៉ាង​អាជ្ញាធរ​ឃុំ​បាន​ចេញ​លិខិត​ឱ្យ​លោក កាន់កាប់​គ្រប់គ្រង​ដី​នេះ​រួច​ហើយ​។

ប្រធាន​មណ្ឌល​សុខ​ភា​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា ខ្លួន​ពិតជា​បាន​កាន់កាប់​ដី​សាធារណៈ​របស់​រដ្ឋ​ប្រាកដ​មែន ប៉ុន្តែ​បើ​រដ្ឋ​ត្រូវការ​ពេល​ណា លោក​នឹង​ប្រគល់​ជូន​វិញ តែ​មិន​ឱ្យ​ពលរដ្ឋ​ណា​សាងសង់​អ្វី​លើ​ដី​នេះ​ទេ គឺ​ទុក​ចោល​ទាំងអស់​គ្នា ទើប​លោក​ព្រម​…!​។

រីឯ​លោក អ៊ិ​ត ស៊ី​ម មេឃុំ​ក​ញ្ចំ បាន​ថ្លែង​ទទួលស្គាល់​ថា ដី​ទំនាស់​ត្រង់​ចំណុច​ខាងលើ​នេះ គឺ​ពិតជា​ដី​សាធារណៈ​ប្រាកដ​មែន​..!​។ ប៉ុន្តែ​ដោយ​ឃើញ​លោក ស៊ឹ​ម សឿ​ន ខំ​ចាក់​ដី​ធ្វើ​ផ្លូវ អស់​លុយ​ច្រើន​ទើប​លោក​មេឃុំ សម្រេច​ចេញ​លិខិត​ឱ្យ​លោក ស៊ឹ​ម សឿ​ន មាន​សិទ្ធ​ថែទាំ​គ្រប់គ្រង​ផ្លូវ​នេះ តែ​ពុំ​មែនមាន​ន័យ​ថា លោក ស៊ឹ​ម សឿ​ន ជា​ម្ចាស់​កម្ម​សិទ្ធ​នោះ​ឡើយ​។

ទោះជា​យ៉ាងណា​ក៏​ដោយ ពលរដ្ឋ​នៅ​ភូមិ​ដូង​ទាំងអស់ បាន​ស្នើ​សុំ​អោយ​ឯកឧត្ដម សួន សុ​ម៉ា​លី​ន អភិបាលខេត្ត​ព្រៃវែង មេត្តា​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ផង ព្រោះ​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សតិ អារម្មណ៍​ពលរដ្ឋ​ខ្លាំង​ណាស់​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ