ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បើកយុទ្ធនាការ​​ចុះ​បង្ក្រាប​ទីតាំង​ហាង​ផឹកស៊ី​មាន​បង្កប់​សេវា​«ពិសេស»

4 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រី​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារអ​និ​តិ​ជន​នៃ​ស្នងការ​ស្ថាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ បាន​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ម្ចាស់​ហាង​ផឹកស៊ីចំនួន​៤​នាក់​ទៅ​កាន់​តុលាការ នៅ​ព្រឹក​ថ្ងៃ​ទី៧ ​ខែមិថុនា​ ឆ្នាំ២០២៤ បន្ទាប់​ពី​កិច្ច​ប្រតិបត្តិការ​បង្ក្រាបហាង​ផឹកស៊ី​បង្កប់​សេវា​រកស៊ី​ផ្លូវភេទ ចំនួន៣​ហាង ឃាត់ខ្លួន​មនុស្ស​២៧​នាក់…

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រី​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារអ​និ​តិ​ជន​នៃ​ស្នងការ​ស្ថាន​នគរបាល​ខេត្តកំពង់ឆ្នាំង​ បាន​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ម្ចាស់​ហាង​ផឹកស៊ីចំនួន​៤​នាក់​ទៅ​កាន់​តុលាការ នៅ​ព្រឹក​ថ្ងៃ​ទី៧ ​ខែមិថុនា​ ឆ្នាំ២០២៤ បន្ទាប់​ពី​កិច្ច​ប្រតិបត្តិការ​បង្ក្រាបហាង​ផឹកស៊ី​បង្កប់​សេវា​រកស៊ី​ផ្លូវភេទ ចំនួន៣​ហាង ឃាត់ខ្លួន​មនុស្ស​២៧​នាក់ កាលពី​រាត្រី​ថ្ងៃ​ទី​៥ ​ខែមិថុនា​ ឆ្នាំ ២០២៤​ថ្មី​ៗ​នេះ​ ។

មន្ត្រី​ការិយាល័យ​ប្រឆាំង​បទល្មើស​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនិកជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​មួយ​រូប​បាន​ប្រាប់​ថា កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ហាង​ផឹកស៊ី​ចំនួន ៣​កន្លែង​បាន​ធ្វើ​ឡើង​កាលពី​យប់​ថ្ងៃ​ទី​៥ ខែមិថុនា​ឆ្នាំ ២០២៤​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុង​ភូមិ​ជ​ន្កា​ត់ដៃ ឃុំ​ស្វាយ ស្រុក​សាមគ្គី​មាន​ជ័យ​។ កិច្ច​ប្រតិបត្តិការ​បង្ក្រាប​នេះ​ដឹកនាំ​ដោយ​លោក កែវ រ៉ា​ន្នី ព្រះ​រាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តកំពង់ឆ្នាំង និង​មានការ​សហការ​ពី​មន្ត្រី​នគរបាល​ស្រុក​សាមគ្គី​មាន​ជ័យ​ផង​ដែរ​។

ជា​លទ្ធផល​ក្នុង​ការ​បង្ក្រាប​គឺ​បាន​ឃាត់ខ្លួន​មនុស្ស​ចំនួន២៧​នាក់ ក្នុង​នោះ​ ៤​នាក់​ជា​ថៅកែ​ហាង​និង ២៣ នាក់​ជានា​រី​រង​គ្រោះ​។ ចំពោះ​ហាង​ដែល​បាន​ចុះ​ឃាត់​មាន​ទី​១​យីហោ​គោដុត 99 រក​ឃើញ​ទឹករំអិល ៣៤ បញ្ចប់ ស្រោមអនាម័យ​ប្រើ​រួច​១​កញ្ចប់ ស្រោម​អាណា​ម័​យ​មិន​ទាន់​ប្រើ​១​កញ្ចប់ ទូរ​សព្ទ​ដៃ ៧ គ្រឿង សៀវភៅ​គិត​បញ្ជី​១​ក្បាល​និង​ឃាត់​មនុស្ស​ស្រី​ចំនួន ១០ នាក់​។​ទី​២ យីហោ ហេង​ហេង 7777 រក​ឃើញ​ស្រោមអនាម័យ​ប្រើ​រួច ១៦​ស្រោម​ស្រោមអនាម័យ​ហែក​រួច ២១ ស្រោម​និង​ស្រោម​ថ្មី​មិន​ទាន់​ហែក ១២ ស្រោម ទូរ​សព្ទ​ដៃ ១៥ គ្រឿង បារី​អេ​ឡិច​ត្រូ​និ​ច ៥​ដើម ឧបករណ៍​ជក់​គ្រឿងញៀន​មួយ​មាន​បំពង់​បឺត ២​ដើម​និង​ឃាត់ខ្លួន​មនុស្ស​ចំនួន ១៣​នាក់ (​ប្រុស​១​នាក់​)​។ ហាង​ទី​៣​យីហោ​ជូ​អ៊ី 168 រក​ឃើញ​បារី​អេ​ឡិច​ត្រូ​និ​ច​១​ដើម ទូរ​សព្ទ​ដៃ ៤ គ្រឿង​ឃាត់ខ្លួន​មនុស្ស​ស្រី​ចំនួន ៤ នាក់​។

ប្រភព​បន្ត​ថា​ ​ក្រោយ​ការ​សាកសួរ​រយៈពេល ២ សម្រេច​បញ្ជូន​ថៅកែ​ហាង​ចំនួន 4 នាក់​ទៅ​កាន់​តុលាការ​ចំណែកឯ​នារី​រង​គ្រោះ​ចំនួន ២៣ នាក់​បាន​បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច​តាម​នីតិវិធី​។ លោកស្រី ប្រធាន​ការិយាល័យ ស្តា​សម្បទា នៃ​មន្ទីរ​សង្គមកិច្ច​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់​ថា​ចំពោះ​នារី ២៣​នាក់​ដែល​ខាង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​អនិកជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បញ្ជូន​មក​គឺ​ខាង​ការិយាល័យ​បាន​រៀបចំ​បញ្ជូន នារី​១១ នាក់​ទៅ​អង្គការ​មេត្រី​អន្តរជាតិ ដើម្បី​បណ្ដុះបណ្ដាល​ជំនាញ សម្រាប់​អនាគត ដែល​ពួក​គេ​មាន​អាយុ​ពី ១៥​ដល់​១៧ ឆ្នាំ និង នារី​១២ នាក់​ទៀត​ដែល​មាន​អាយុ ច្រើន​ជាង​នេះ បាន​ឲ្យ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​នារី​ទាំងនោះ​សុទ្ធតែ​មក​ពី​ខេត្ត​ផ្សេង​ៗ​ដែល​មក​ជួយ​លក់ដូរ​ក្នុង​ហាង​ហើយ​រង់ចាំ​បម្រើសេវា​ផ្លូវភេទ ។ ចំណែក​ហាង នៅ​ទីនោះ​ល្បី​យូរហើយ​ពុំដែល​មានការ​បង្ក្រាប​ម្ដងណា​ឡើយ​។​ទើបតែ​នៅ​ពេល​នេះ​ដោយសារ​តែ​ការ​ល្បីល្បាញ​ខ្លាំង​ពេក ដែល​នាំ​ឲ្យ​ខូច​ឈ្មោះ​ខេត្តកំពង់ឆ្នាំង​ទើប​សមត្ថកិច្ច​ចុះ​បង្ក្រាប​តែ​ម្ដង​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ