ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជនរាប់ម៉ឺននាក់ រង់ចាំជួបព្រះអង្គចន្ទមុនី

4 ខែ មុន
  • កំពត

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់ បាន​អង្គុយ​អម​សងខាង​ផ្លូវ​ចាំ​ជួប​ព្រះ​អង្គចន្ទ​មុនី​និមន្ត​ចូលរួម​បុណ្យផ្កា​ប្រាក់​សាមគ្គី នៅ​វត្ត​បឹង​កោះ​ស្រែប្រាំង ឃុំ​ឬ​ស្សី ស្រុក​ខាងលិច​ស្រុក​កំពង់ត្រាច ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃ​ទី​០៣ ខែមិថុនា…

ខេត្តកំពត ៖ ប្រជាពលរដ្ឋ​រាប់​ម៉ឺន​នាក់ បាន​អង្គុយ​អម​សងខាង​ផ្លូវ​ចាំ​ជួប​ព្រះ​អង្គចន្ទ​មុនី​និមន្ត​ចូលរួម​បុណ្យផ្កា​ប្រាក់​សាមគ្គី នៅ​វត្ត​បឹង​កោះ​ស្រែប្រាំង ឃុំ​ឬ​ស្សី ស្រុក​ខាងលិច​ស្រុក​កំពង់ត្រាច ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២៤ ព្រឹក​មិ​ញ​នេះ ។

ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាល​ខេត្តកំពត​ក៏​បាន​អញ្ជើញ​ចូលរួម​ផង​ដែរ ។

ប្រជាពលរដ្ឋ​ដែល​មក​ចាំ​ជួប​ព្រះ​អង្គចន្ទ​មុនី អ្នកខ្លះ​ឡើង​មក​ចាំ តាំងពី​ម៉ោង​បី​យប់​នោះ មានទឹក​សុទ្ធ មាន​ប្រេង​ក្រឡា មាន​ម្សៅ រួម​ទាំង​ដឹក​អ្នកជំងឺ​មក​ផង ដើម្បី​អោយ​ព្រះ​អង្គ​ប្រោះព្រំ​ទឹកមន្ត ។

ក្នុង​នោះ​ដែរ ព្រះ​អង្គចន្ទ​មុនី ក៏​បាន​និមន្ត​សម្ដែង​ការ​ទេសនា ដើម្បី​បំពេញ​កុសល​ដល់​ញោមញាតិ ដែល​ចង់​ជួប​ព្រះ​អង្គ ។

លោក​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តកំពត មាន​ប្រសាសន៍​ថា​ព្រះ​អង្គចន្ទ​មុនី​បាន​និមន្ត​ចូលរួម​បុណ្យផ្កា​ប្រាក់​សាមគ្គី វត្ត​បឹង​កោះ​ស្រែប្រាំង រួច​ក៏​និមន្ត​ចូលរួម​បុណ្យផ្កា​ប្រាក់ នៅ​វត្ត​ដំណាក់​ត្រាច ឃុំ​កណ្ដោល ស្រុក​ទឹកឈូ ខេត្តកំពត​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ