ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេងស្រីសិស្ស​សាលាអាយុ១៧ឆ្នាំ​ បាត់ពីផ្ទះមួយសបា្តហ៏ហើយ​គ្មានដំណឹង ខណៈក្រុមគ្រួសារ​ព្រួយបារម្ភ

11 ឆ្នាំ មុន

ក្មេងស្រីម្នាក់ឈ្មោះ​ ថុន ស្រីពេជ្រ ​អាយុ ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១១C1 ​នៃវិទ្យាល័យព្រែកឯង​ ​បានចេញពីផ្ទះតំាងពីថ្ងៃទី១២ កក្កដា ២០១៣​ រហូតមកទល់នឹងថ្ងៃទី១៨ កក្កដានេះ​ នៅមិនទាន់ឮដំណឹងថា ​នៅទីណានិងជាមួយអ្នកណានៅឡើយទេ​ ខណៈម្តាយ-ឪពុក ​និងក្រុមគ្រួសារអន្ទះសារទន្ទឹងរង់ចំាដោយក្តីព្រួយបារម្ភ​ជាទីបំផុត ។​

អ្នកស្រី ហ៊ិន សុភា អាយុ ៣៥ឆ្នាំ​ ជាម្តាយបង្កើត រស់នៅភូមិចុងព្រែក ​សង្កាត់ព្រែកឯង ​ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ បានរៀបរាប់ទំាងអួលដើមក លាយឡំនឹងដំណក់

ក្មេងស្រីម្នាក់ឈ្មោះ​ ថុន ស្រីពេជ្រ ​អាយុ ១៧ឆ្នាំ ជាសិស្សថ្នាក់ទី១១C1 ​នៃវិទ្យាល័យព្រែកឯង​ ​បានចេញពីផ្ទះតំាងពីថ្ងៃទី១២ កក្កដា ២០១៣​ រហូតមកទល់នឹងថ្ងៃទី១៨ កក្កដានេះ​ នៅមិនទាន់ឮដំណឹងថា ​នៅទីណានិងជាមួយអ្នកណានៅឡើយទេ​ ខណៈម្តាយ-ឪពុក ​និងក្រុមគ្រួសារអន្ទះសារទន្ទឹងរង់ចំាដោយក្តីព្រួយបារម្ភ​ជាទីបំផុត ។​

អ្នកស្រី ហ៊ិន សុភា អាយុ ៣៥ឆ្នាំ​ ជាម្តាយបង្កើត រស់នៅភូមិចុងព្រែក ​សង្កាត់ព្រែកឯង ​ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ បានរៀបរាប់ទំាងអួលដើមក លាយឡំនឹងដំណក់​ទឹក​ភ្នែក​បា្រប់កោះសន្តិភាពឲ្យដឹងថា​ នៅថ្ងៃចេញពីផ្ទះ( ព្រឹកថ្ងៃសុក្រទី១២ កក្កដា ) ​កូនស្រីរបស់អ្នកស្រីបាននិយាយសុំទៅចូលរួមខួបកំណើតមិត្តភក្តិម្នាក់​ ( មិនស្គាល់​ឈ្មោះ និង អាសយដ្ឋាន) ​ហើយអ្នកស្រីក៏មិនហាមឃាត់នោះដែរ​ ដោយគ្រាន់តែនិយាយថា​ ឆាប់ប្រញាប់ចូលផ្ទះវិញតែប៉ុណ្ណោះ ។

បើតាមស្រ្តីជាម្តាយបានបន្តថា​ កូនស្រីរបស់អ្នកស្រីចេញទៅមាន​កាន់កាបូបតូច​ពណ៌ផ្កាឈូក​​ដែលគេ ( ថុន ស្រីពេជ្រ) ធ្លាប់យកតាមខ្លួន​ជារៀងរាល់ថ្ងៃ ប៉ុន្តែមិនដឹងថា​មានលុយ​ ឬ យករបស់របរអ្វីខ្លះទៅជាមួយនោះទេ​ ដោយអ្នកស្រីមិនចាប់អារម្មណ៏និងរវល់លក់ដូរ​ ។ អ្នកស្រីបញ្ជាក់បន្ថែមទៀតថា ​ចាប់តំាងពីពេលនោះមក ​កូនស្រីរបស់​អ្នកស្រីបានបាត់ដំណឹងសូម្បីតែ​ទូរស័ព្ទក៏មិនអាចទាក់ទងបាន ​។

អ្នកស្រី ហ៊ិន សុភា​ ក៏បានអំពាវនាវដល់សមត្ថកិច្ច ​ក៏ដូចជាប្រជាពលរដ្ឋណាដែលបានផ្តល់ដំណឹង​និងឃើញកូនស្រីអ្នកស្រី​ឈ្មោះ ថុន ស្រីពេជ្រ ​ដូចមានក្នុងរូបថត សូមមេត្តា​ទូរស័ព្ទមកកាន់លេខ​ ០៨៩ ២៩ ១៣ ៥២​ អ្នកស្រីនិងស្វាមីឈ្មោះ ​ខៀវ ពេញ អាយុ៤៣ឆ្នាំ ​នឹងជូនសគុណ ៕