បន្ទាយមានជ័យ ៖ ច្រៀងខារ៉ាអូខេក្នុងបន្ទប់ ស្រវឹងស្រឿងៗធាក់ទ្វារចូលក្នុងបន្ទប់រករឿងវ៉ៃត.ប់បានចា.ក់របួស២នាក់ ត្រូវបានឃាត់ខ្លួនជនបង្កបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ ។
លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់ថា ៖ ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ ជី បាវដា ហៅជា ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិប៉ាលិលេយ្យពីរ សង្កាត់/ក្រុងប៉ោយប៉ែត ។
លោកបានបញ្ជាក់ថា ៖ ក្រោយទទួលពាក្យ ជនរងគ្រោះ២នាក់មាន ១.ឈ្មោះ សុខ សុឈីត ហៅវឌ្ឍនៈ ភេទប្រុស អាយុ១៨ឆ្នាំ ២.ឈ្មោះ ហេង លីហ៊ាង ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិ/សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត បានប្តឹងជនសង្ស័យឈ្មោះ ជី បាវដា ហៅជា បានធ្វើសកម្មភាពចា.ក់មកលើពីគេ បណ្តាលរបួស២នាក់ ជនរងគ្រោះឈ្មោះ សុខ សុឈីត បណ្តាលរបួសទ្រូង១កន្លែង ២.ឈ្មោះ ហេង លីហ៊ាង របួសកដៃឆ្វេង២កន្លែង ១៧ធ្នេរ ដែលកើតឡើង កាលពីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ នៅបន្ទប់ខារ៉ាអូខេឌូបៃ ស្ថិតភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
លោកវរៈសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ៖ ក្រោយជនសង្ស័យដែលចា.ក់ទៅលើជនរងគ្រោះ បណ្តាលរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពកម្ពុជាជប៉ុនមង្គលបូរី ហើយកម្លាំងបានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ ជី បាវដា និងវត្ថុតាងបង្កដែកស្រួច១ ដែលឃាត់ភ្លាមៗកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
ក្រោយសាកសួរជនសង្ស័យបានសារភាពពិតជាបានចាក់ទៅលើជនរងគ្រោះ២នាក់ បណ្តាលរបួសទាំង២នាក់ ព្រោះធ្លាក់ទ្វារខារ៉ាអូរខេចូលទៅវ៉ៃត.ប់ខ្លួនដែលកំពុងស្រវឹងស្រឿងៗបានការពារខ្លួនចា.ក់ បណ្តាលរបួស២នាក់ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមច្បាប់ ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ