បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋបានប្រទះឃើញខ្លាទៀតហើយ នៅជើងភ្នំពង្រកងវ៉ា ប្រាប់អាជ្ញាធរចុះពិនិត្យទាំងយប់ ម៉ោង៧ថ្ងៃ ទី២៨ ខែឧសភា ឆ្នាំ២០២៤ ស្ថិតខាងត្បូងភ្នំស្ថិតភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ។
លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានប្រាប់ថា ៖ នៅយប់មិញនេះ ប្រជាពលរដ្ឋជិះម៉ូតូត្រឡប់ពីធ្វើការ បានប្រទះឃើញខ្លា១ក្បាល ដែលបង្ហាញខ្លួនដីចម្ការដំឡូងមី ហើយរាយការណ៍អាជ្ញាធរមកមើល តែវាបានគេចឡើងចូលព្រៃភ្នំបាត់ហើយ សុំអោយប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន បើឃើញសុំរាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ចនៅក្បែរនោះភ្លាមៗ ។
លោកបានបញ្ជាក់ថា ៖ ប្រជាពលរដ្ឋពលរដ្ឋដែលប្រទះឃើញខ្លា មានរយៈពេលជិត១សប្តាហ៍នេះ ឃើញប្រមាណ២ទៅ៣ដងហើយ ភាគច្រើននៅពេលយប់ និងពេលព្រឹកព្រលឹម ។
ជាក់ស្តែង មានប្រជាពលរដ្ឋម្នាក់ បានប្រាប់គាត់ ពិតជាបានឃើញពិតមែន នៅពេលគាត់ដើរចេញផ្ទះមកចម្ការក្បែភូមិ ពេលវាឃើញមនុស្សបានរត់ចូលព្រៃក្បែរផ្លូវ ហើយបានប្រាប់សាច់ញាតិ២ទៅ៣នាក់មកមើល និងដើរវែកព្រៃបានវាក៏បានក្រហឹមដាក់ពួកគាត់ ធ្វើឲ្យភ័យ ហើយពួកគាត់បានដើរគេចចេញក៏រាយការណ៍ជូនអាជ្ញាធរ ។ ចំណែកប្រជាពលរដ្ឋម្នាក់ឃើញពេលយប់ សត្វឆ្កែព្រូសក៏ចេញទៅមើលឆ្កែ ស្រាប់តែឃើញទន់ជើងដៃ ហើយសត្វខ្លាដើរចូលព្រៃបាត់ ។
លោក ស្រេង សុផល បានបញ្ជាក់ថា ៖ ក្រោយប្រជាពលរដ្ឋប្រទះឃើញសត្វខ្លានៅយប់មិញនេះ បាននាំមន្ត្រីជំនាញ និងកម្លាំងចុះទៅពិនិត្យ តែមិនឃើញព្រោះខ្លាទេគេចចូលព្រៃភ្នំពង្រកងវ៉ាបាត់ទៅហើយ ហើយអោយកម្លាំងសមត្ថកិច្ច រួមជាមួយអាជ្ញាធរឃ្លាំមើលបន្តទៀត តើខ្លាំមានពិតឬយ៉ាងណា ព្រោះកន្លងមកប្រជាពលរដ្ឋប្រទះឃើញភាគច្រើនពេលយប់ និងព្រឹកព្រលឹម គឺសត្វខ្លាសម្បុរលឿង ៕
ចែករំលែកព័តមាននេះ