រថយន្ត១គ្រឿង បើកបោះពួយបុកដើមឈើ និងផ្ទះផ្ទុះពោងខ្ទេចមួយកំណាត់មុខ រងរបួសម្នាក់
រាជធានីភ្នំពេញ ៖ រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ STARIA មួយគ្រឿង បានបើកបោះពួយ បុករះដើមឈើ និងចូលផ្ទះ បណ្តាលអោយរងការខូចខាតខ្ទេចមួយកំណាត់មុខ…
រាជធានីភ្នំពេញ ៖ រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ STARIA មួយគ្រឿង បានបើកបោះពួយ បុករះដើមឈើ និងចូលផ្ទះ បណ្តាលអោយរងការខូចខាតខ្ទេចមួយកំណាត់មុខ…
រាជធានីភ្នំពេញ ៖ រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ STARIA មួយគ្រឿង បានបើកបោះពួយ បុករះដើមឈើ និងចូលផ្ទះ បណ្តាលអោយរងការខូចខាតខ្ទេចមួយកំណាត់មុខ ហើយរថយន្តបានផ្ទុះពោងសុវត្ថិភាព និងបណ្តាលអោយអ្នកបើករបរ រងរបួសបាក់ដៃ ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យ ។
គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោងប្រមាណ៤ទៀបភ្លឺ ថ្ងៃទី២៤ខែ ឧសភា ឆ្នាំ ២០២៤ នៅបុរីពិភពថ្មី ឡាសែនសុខ តាមបណ្តោយផ្លូវបេតុង ខាងជើងមណ្ឌលសុខភាពក្រាំងធ្នង់ ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
រថយន្តដែលជួបគ្រោះថ្នាក់នោះ ម៉ាក ហ៊ីយ៉ាន់ដាយ STARIA ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា LONG FONG ជិះដោយបុរស២នាក់ ដែលគេអះអាងថា ស្ថិតនៅក្នុងស្ថានភាពស្រវឹង ទើបចេញពីផឹក ។
តាមសាក្សី បានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងខាងលើ បានធ្វើដណើរតាមផ្លូវបេតុង ក្នុងទិសដៅពី ត្បូងទៅជើង នៅពេលមកដល់កន្លែងកើតហេតុ មិនដឹងថា មានឧបសគ្គអ្វីនោះទេ ក៏បានរេចង្កូតឆ្លងផ្លូវទៅឆ្វេងដៃ ឡើងចិញ្ចើមផ្លូវបុកដើមឈើមួយដើម បាក់រលំទាំងឫស អូសជាប់ក្រោមរថយន្ត ហើយជ្រុលទៅបុកចូលប្រឡោះផ្ទះល្វែងបុរីពីភពថ្មី ឡាសែនសុខ បណ្តាលអោយបាក់ទ្វាររបង និងសរសររបងប្រេះ។ ចំណែករថយន្តខ្ទេចមួយកំណាត់មុខ បែកកញ្ចក់ខាងស្តាំ និងផ្ទុះពោងសុវត្ថិភាព ទាំង២ បណ្តាលអោយអ្នកបើកបរ បានរងរបួសបាក់ដៃ ។
សាក្សីដដែល បានអោយដឹងទៀតថា បន្ទាប់ពីគ្រោះថ្នាក់ រថយន្តក៍បានព្យាយាមបើកទៅមុខ ទាំងគល់ឈើជាប់ក្រោមរថយន្ត បានប្រមាណ៦០ម៉ែត្រ ទៅមុខលែងរួច។ ភ្លាមៗ អ្នកបើកបរ បានទាក់ទងទៅសាច់ញាតិ មកនាំយកទៅកាន់មន្ទីរពេទ្យ។ ដោយឡែករថយន្តទុកកន្លែងកើតហេតុ ដោយសន្តិសុខ ឃាត់ទុក ដើម្បីដោះស្រាវសងការខូចខាត មិនបានប្រគល់អោយសមត្ថកិច្ចឡើយ ៕
ចែករំលែកព័តមាននេះ