ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្ត​ហោះ​សិង្ហ​បុរី​ក្រឡាប់​ចាក់​លើ​អា​កាស​ ស្លា.ប់​ម្នាក់​, ​រ.បួ.ស​ច្រើន​នាក់

7 ខែ មុន

​ទី​ក្រុង​បាងកក៖ មាន​ហេតុ​ការណ៍​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​១​​កើត​ឡើង​ទៅ​លើ​យន្ត​ហោះ​​​បូអ៊ីង​​៧៧៧​របស់​​​ក្រុម​ហ៊ុន​អាកាស​ចរណ៍​សាំង​ហ្កាពួរ​អ៊ែរឡាញ​ (Singapore Airlines) បណ្ដាល​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់​ និង​ជា​ច្រើន​នាក់​ទៀត​​រង​របួស​។ ​សាក្សី​និយាយ​ថា​នៅ​ពេល​ហោះ​ពី​ទី​ក្រុង​ឡុង ប្រទេស​អង់គ្លេស​ ​ទៅ​ប្រទេស​សិង្ហបុរី​ យន្ត​ហោះ​ស្រាប់​តែ​បត់​ក្បាល​ទៅ​ទី​ក្រុង​បាងកក​វិញ​នៅ​ថ្ងៃ​អង្គារ​។…

​ទី​ក្រុង​បាងកក៖ មាន​ហេតុ​ការណ៍​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​១​​កើត​ឡើង​ទៅ​លើ​យន្ត​ហោះ​​​បូអ៊ីង​​៧៧៧​របស់​​​ក្រុម​ហ៊ុន​អាកាស​ចរណ៍​សាំង​ហ្កាពួរ​អ៊ែរឡាញ​ (Singapore Airlines) បណ្ដាល​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់​ និង​ជា​ច្រើន​នាក់​ទៀត​​រង​របួស​។ ​សាក្សី​និយាយ​ថា​នៅ​ពេល​ហោះ​ពី​ទី​ក្រុង​ឡុង ប្រទេស​អង់គ្លេស​ ​ទៅ​ប្រទេស​សិង្ហបុរី​ យន្ត​ហោះ​ស្រាប់​តែ​បត់​ក្បាល​ទៅ​ទី​ក្រុង​បាងកក​វិញ​នៅ​ថ្ងៃ​អង្គារ​។

ក្រុម​ហ៊ុន​អាកាស​ចរណ៍​ខាង​លើ​បញ្ជាក់ថា​នៅ​ពេល​កើតហេតុ​នោះ​មាន​អ្នក​ដំណើរ​សរុប​២១១​នាក់​ និង​បុគ្គលិក​បម្រើ​ការ​នៅ​ក្នុង​​យន្ត​ហោះ​​១៨​នាក់​។ ប៉ុន្តែ​ក្រុម​ហ៊ុន​មិន​បាន​និយាយ​ថា​អ្នក​របួស​មាន​ចំនួន​ប៉ុន្មាន​នាក់​ទេ​​។ ស្ថាន​ភាព​របួស​របស់​ពួក​គេ​ធ្ងន់​ ឬ​ស្រាល​? ​អ្នក​ស្លាប់​នោះ​ជា​បុគ្គលិក​បម្រើ​ការ​នៅ​លើ​យន្ត​ហោះ ឬ​ក៏​ជា​​អ្នក​ដំណើរ​? ​ក្រុមហ៊ុន​​​សូម​លាក់​ទុក​រឿង​នេះ​​សិន​​។​

ក្រុម​ហ៊ុន​គ្រាន់​តែ​បង្ហើប​ឱ្យ​ដឹង​ថា​ជើង​ហោះ​ហើរ​អែស​ឃ្យូ​៣២១​ (SQ321) នោះ​ចាក​ចេញ​ដំណើរ​ពី​អាកាស​យាន​ដ្ឋាន​ហេត​ស្រ៊ូ (Heathrow) ចក្រភព​អង់គ្លេស​។ ពេល​​ហោះ​ហើរ​នៅ​លើ​អាកាស​សុខ​ៗ​ក៏​មាន​ខ្យល់​កួច​ខ្លាំង​ធ្វើ​ឱ្យ​យន្ត​ហោះ​ក្រឡាប់​ចាក់​នៅ​លើ​អាកាស​។ ដូច្នេះ អ្នក​បើក​យន្ត​ហោះ​ក៏​សម្រេច​ចិត្ត​បង្វែរ​ទិស​ដៅ​ទៅ​ទី​ក្រុង​បាង​កក​ និង​ចុះ​ចត​នៅ​​​ម៉ោង​៣:៤៥​ល្ងាច​។

ក្រុម​ហ៊ុន​ដដែល​នេះ​ប្រកាស​តាម​បណ្ដាញ​សង្គម​ជា​ផ្លូវ​ការ​​ថា​ខ្លួន​កំពុង​ធ្វើ​ការ​យ៉ាង​ដុត​ដៃ​ដុត​ជើង​ជា​មួយ​អាជ្ញាធរ​មូល​ដ្ឋាន​នៅ​ប្រទេស​ថៃ​ដើម្បី​ផ្ដល់​ជូន​នូវ​ជំនួយ​សង្គ្រោះ​បឋម​ផ្នែក​សុខា​ភិបាល​ និង​ក៏​កំពុង​បញ្ជូន​ក្រុម​ការ​ងារ​​ពី​សិង្ហបុរី​ទៅ​ទី​ក្រុង​បាង​កក​ផង​ដែរ​​ដើម្បី​ត្រៀម​ជួយ​ទៅ​លើ​ផ្នែក​ណា​មួយ​ទៅ​តាម​តម្រូវ​ការ​ជាក់​ស្ដែង​។ នេះ​បើ​យោង​តាម​ការ​ទី​ភ្នាក់​ងារ​អា​អែហ្វ​ប៉េ។

យន្ត​ហោះ​នេះ​មិន​មែន​ក្រឡាប់​ចាក់​ធម្ម​តា​ទេ​ សូម្បី​តែ​បុគ្គលិក​បម្រើ​ការ​នៅ​លើ​យន្ត​ហោះ​ដល់​ថ្នាក់​បែក​មុខ​បែក​មាត់​ចេញ​ឈាម​ដាប​ផ្ទៃ​មុខ

ដោយ​ឡែក​បើ​យោង​តាម​ទូរ​ទស្សន៍ប៊ីប៊ី​ស៊ី​ អ្នក​ដំណើរ​ដែល​ស្លាប់​នោះ​ជា​ជន​ជាតិ​អង់គ្លេស​ អាយុ​៧៣​ឆ្នាំ​។ ប្រភព​ខ្លះ​ដូច​ជា​ទូរ​ទស្សន៍​ស៊ីប៊ីអែស (CBS) ផ្សាយ​ថា​អ្នក​របួស​យ៉ាង​តិច​៣០​នាក់​។ អាជ្ញាធរ​ថៃ​ប្រាប់​ថា​អ្នក​ដំណើរ​៧​នាក់​ទៀត​​រង​របួស​យ៉ាង​ធ្ងន់​ធ្ងរ​ និង​កំពុងសង្គ្រោះ​បន្ទាន់​​។ ប្រភព​ដដែល​​ឱ្យ​ដឹង​ថា​​​យន្ត​ហោះ​នេះ​ចាក​ចេញ​ដំណើរ​ពី​អាកាស​យាន​ដ្ឋាន​ហេត​ស្រ៊ូនៅ​​​ម៉ោង​១០:៣៨​យប់​​​ថ្ងៃ​ចន្ទ។

ក្រោយ​ពេល​ជួប​នឹង​ហេតុ​ការណ៍​ក្រឡាប់​ចាក់​​ដោយ​សារ​ខ្យល់​បក់​ ឬ​ពពក​ជុំ​ជិត​ពេក​ ​យន្ត​ហោះ​ក៏ចុះ​ចត​ទាំង​ប្រផុត​ប្រផើយ​នៅ​អាកាស​យាន​ដ្ឋាន​សុវណ្ណ​ភូមិ​នៃ​ទី​ក្រុង​បាងកក​។ ​គិត​ត្រឹម​ម៉ោង​៧:៥០​យប់​ថ្ងៃ​អង្គារ​ អ្នក​ដំណើរ​១៨​នាក់​ត្រូវ​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​។ ចំណែក​អ្នក​ដំណើរ​១២​នាក់​ផ្សេង​ទៀត​កំពុង​ព្យាបាល​មុខ​របួស​។

តាម​មើល​ទៅ អ្នក​ជិះ​នៅ​ក្នុង​យន្ត​ហោះ​ទាំង​ប៉ុន្មាន​គ្មាន​នរណា​រួច​ខ្លួន​ទេ​ សុទ្ធ​តែ​រង​របួស​ទាំង​អស់​។​ គ្រាន់​តែ​របួស​ធ្ងន់​ ឬ​ស្រាល​តែ​ប៉ុណ្ណោះ​។ ​​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ខាង​លើ​ថ្លែង​ថា​អ្វី​ដែល​ជា​ចំណុច​អាទិភាព​របស់​ខ្លួន​គឺ​ការ​​​ជួយ​សង្គ្រោះ​អ្នក​ដំណើរ​​ឱ្យ​បាន​រួច​ផុត​ពី​សេចក្ដី​ស្លាប់ និង​មាន​សុខ​ភា​ពល្អ​ឡើង​វិញ​។ បុគ្គលិក​របស់​ក្រុម​ហ៊ុន​ក៏​ដូច​គ្នា​ដែរ​៕​

ទិដ្ឋភាព​រញ៉េ​រញ៉ៃ​នៅ​ក្នុង​យន្ត​ហោះ​សិង្ហបុរី​ក្រោយ​ពេល​អ្នក​ដំណើរ​ចាក​ចេញ​អស់​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ