ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាយដី​ធ្វើផ្លូវ​ បែរប្រទះឃើញគ្រា.ប់ធុនធំ១​គ្រា.ប់ មុខអធិការដ្ឋាននគរបាល-មន្ទីរពេទ្យបង្អែក​​ស្រុក​ព្រៃឈរ

5 ខែ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ គ្រាប់បែកទម្លាក់ពីលើយន្តហោះធន់ធំមួយគ្រាប់ ត្រូវបានគ្រឿងចក្រស្ថាបនា

ខេត្តកំពង់ចាម ៖ គ្រាប់បែកទម្លាក់ពីលើយន្តហោះធន់ធំមួយគ្រាប់ ត្រូវបានគ្រឿងចក្រស្ថាបនាពង្រីកផ្លូវជាតិលេខ​៧ បានប្រទះឃើញនៅចំណុចកប់ក្នុងដីត្រង់ចំណុចមុខអធិការដ្ឋាននគរបាលស្រុកព្រៃឈរនិងមន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ ហើយត្រូវបានអាជ្ញាធរមូលដ្ឋានរាយការណ៍មកកម្លាំងស៊ីម៉ាកដើម្បីចង់ទៅយកគ្រាប់នេះ ។ ជាមួយនោះបានហ៊ុមព័ទ្ធកន្លែងកើតហេតុមិនអនុញ្ញាតឱ្យបុគ្គលណាមួយចូលទៅក្បែរនោះទេ។

លោកលៀង គឹមហៀង អនុប្រធានកងឯកភាពកម្ចាត់មីនទី៥នៃស៊ីម៉ាក់ដែលមានមូលដ្ឋាននៅ​ឃុំ​ជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានប្រសាសន៍ឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីអាជ្ញាធរ​មូល​ដ្ឋានរូបលោកបានដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទនារសៀលថ្ងៃទី១៥ ឧសភា ឆ្នាំ២០២៤ ក៏បានឃើញគ្រាប់បែកទម្លាក់ពីលើយន្តហោះនោះពិតប្រាកដមែន។

អនុប្រធានកងឯកភាពកម្ចាត់មីនទី ៥មានប្រសាសន៍បន្តថាសកម្មភាពចុះពិនិត្យឆ្លើយតបគ្រាប់ទំលាក់ពីយន្តហោះមួយគ្រាប់ស្ថិតនៅភូមិព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម
តាម​បណ្តោយផ្លូវជាតិលេខ៧ខាងមុខអធិការដ្ឋាន-មន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ ។​

គ្រាប់​ប្រភេទMK82 ក្រុមអ្នកធ្វើផ្លូវកាយដីជួបក្នុងជម្រៅមួយម៉ែត្រកន្លះ ស្ថានភាពគ្រាប់ បាក់ក្បាលផ្ទុះខាងមុខហើយមិនមានក្បាលផ្ទះក្រោយទេ ។ គ្រាប់នេះត្រូវបានកម្លាំងរបស់លោកស្ទូចនិងត្រួតពិនិត្យដោយមានការប្រុងប្រយ័ត្នបំផុតលើកដាក់រថយន្តដោយបន្សាបមិនឱ្យផ្ទុះ ។ យកទៅទុកនៅកន្លែងអង្គភាពរបស់លោកជាបណ្ដាលសន្ននិងរង់ចាំយកទៅបន្សាបនៅខេត្តកំពង់ឆ្នាំងនាពេលខាងមុខក្នុងពេលសមស្របណាមួយ ។ តាមការសន្និដ្ឋានគ្រាប់បែកទម្លាក់ពីលើយន្តហោះនេះត្រូវបានគេទម្លាក់ក្នុងអំឡុងសម័យលន់ នល់ឆ្នាំ១៩៧០-១៩៧៥។ បន្ទាប់ពីបំពេញភារកិច្ចនេះចប់ រូបលោកក៏បានបន្តចុះបំពេញបេសកកម្មនៅខេត្តផ្សេងទៀតតាមថ្នាក់លើបញ្ជា ។

គួររំលឹកថា គ្រឿងចក្រអេស្កាមួយគ្រឿងបានកាយស្ដារប្រឡាយទឹកឱ្យជ្រៅដើម្បីបង្កភាពងាយស្រួលទឹកហូរក្នុងរដូវវស្សាពេលខាងមុខ។ចៃដន្យស្រាប់តែកំពុងតែជីកនោះក៏បានបានប្រទះឃើញគ្រាប់ធន់ធំមួយគ្រឿងប្រភេទMK82មានទម្ងន់ប្រមាណ២៣០ គីឡូក្រាម ដែលជាប្រភេទគ្រាប់ទម្លាក់ពីលើយន្តហោះ កប់នៅក្នុងប្រឡាយទឹកជម្រៅ៤ម៉ែត្រក្នុងភូមិសំពងជ័យ ឃុំសំពងជ័យ ស្រុកជើងព្រៃ ហើយត្រូវបានកម្លាំងជំនាញអង្គការស៊ីម៉ាក់ចុះមកដោះបន្សាបមិនឱ្យផ្ទុះយកទៅរក្សានៅកន្លែងសុវត្ថិភាពនៅឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

លោកអូត ឈាងលី អភិបាលស្រុកជើងព្រៃបានឱ្យដឹងនាព្រឹកថ្ងៃទី១ឧសភាថា: ដោយមើលឃើញប្រឡាយទឹករាក់ពេកហើយក៏មានគ្រឿងចក្រអេស្កាបានចុះទៅធ្វើសកម្មភាពកាយដីឱ្យជ្រៅជាងមុនដើម្បីងាយស្រួលរដូវវស្សាចូលមកដល់ពេលខាងមុខទឹកហូបបានស្រួល។ស្របពេលនោះកាលពីថ្ងៃទី ២៨មេសា ឆ្នាំ ២០២៤ ស្របពេលដែលកំពុងកាយក៏បានប៉ះចំគ្រាប់ទម្លាក់ពីលើយន្តហោះមួយប្រភេទនេះ។គ្រឿងចក្រមិនបានបន្តសកម្មភាពកាយទៀតទេព្រោះខ្លាចប៉ះចំអាចផ្ទុះជាយថាហេតុណាមួយភ្លាមៗនោះក៏បានរាយការណ៍មកអាជ្ញាធរមូលដ្ឋាននិងបានយកខ្សែទៅហ៊ុព័ទ្ធមិនឱ្យពលរដ្ឋចូលទៅក្បែរខ្លាចគ្រោះថ្នាក់ដល់អាយុជីវិត ហើយបានផ្ដល់ដំណឹងឱ្យអង្គការស៊ីម៉ាក់ផងដែរ។

អភិបាលស្រុកជើងព្រៃ បានរំលឹកថាកាលពីនៅក្នុងអំឡុងឆ្នាំ១៩៧០-១៩៧៥ នៅតំបន់សំពងជ័យ ស្រុកជើងព្រៃនេះគឺជាសមរភូមិវាយប្រយុទ្ធខ្លាំងនាសម័យលន់ណុល ដែលជាហេតុធ្វើឱ្យគ្រាប់ទម្លាក់ពីលើយន្តហោះខ្លះត្រូវបានផ្ទុះនិងខ្លះទៀតមិនផ្ទុះកប់ក្នុងដីក៏មានដូចជាករណីនេះជាដើម។ក្រៅពីនេះក៏មានប្រភេទគ្រាប់ប៊ំប៊ីដែលអាចនិយាយថាគ្រាប់បែកចង្កោមទម្លាក់ពីលើយន្តហោះមកដីមិនផ្ទុះក៏ត្រូវបានកម្លាំងស៊ីម៉ាកចុះប្រមូលមកយកទៅកម្ទេចចោលដើម្បីបង្ការកុំឱ្យគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ។ រូបលោកជាអ្នកមានស្រុកកំណើតនៅស្រុកជើងព្រៃ ពេលដែលធំដឹងក្ដី ជួបប្រទេសជាតិត្រូវបានឆ្លងកាត់ភ្លើងសង្គ្រាមជាបន្តបន្ទាប់ហើយរូបលោកត្រូវបានជន្លាសចេញពីភូមិឋានទៅនៅតំបន់ផ្សេងលុះពេលស្រុកសាន្តត្រានទើបវិលត្រឡប់មកវិញ។ចំពោះគ្រាប់បែកទម្លាក់ពីលើយន្តហោះអាចមានកប់នៅក្នុងដីកន្លែងផ្សេងទៀតតែមិនទាន់បានមានគ្រឿងចាកណាជិះប៉ះ។ជាមួយនោះបើសិនពលរដ្ឋមូលដ្ឋានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះសូមប្រញាប់រាយការណ៍មកអាជ្ញាធរមូលដ្ឋានដើម្បីឱ្យអង្គការស៊ីម៉ាកមកទទួលយកទៅកម្ទេចចោល។

ចំណែកប្រធានកងឯកភាពកម្ចាត់មីនទី ៥នៃអង្គការស៊ីម៉ាក់វិញបានមានប្រសាសន៍ឱ្យដឹងដែរថា ក្រោយពីរអាជ្ញាធរស្រុកជើងព្រៃ បានរាយការណ៍មកកម្លាំងស៊ីម៉ាករូបលោកក៏បានចាត់ឱ្យមន្ត្រីក្រោមឱវាទចុះទៅពិនិត្យមើលគ្រាប់ប្រភេទMK82 ដែលជាគ្រាប់បែកទម្លាក់ពីលើយន្តហោះនៅក្នុងអំឡុងសម័យលន់ ណុល។ ក្នុងកិច្ចប្រតិបត្តិការចុះពិនិត្យដោយបានដោះបន្សាបគ្រាប់នេះឱ្យមានសុវត្ថិភាពដោយធ្វើឡើងនៅព្រឹកថ្ងៃទី៣០មេសាឆ្នាំ២០២៤។រួចដឹកយកមកទុកនៅស្នាក់ការស្ថិតនៅឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលត្រៀមនិងដឹកយកទៅបន្សាបនៅខេត្តកំពង់ឆ្នាំងនាពេលខាងមុខសមស្របណាមួយ។

ចំពោះគ្រាប់មិនទាន់ពោះដែលគាត់នៅក្នុងដីត្រូវបានកម្លាំងស៊ីម៉ាកចុះប្រមូលបានជាច្រើនរាប់មកហើយនាពេលកន្លងទៅទាំងនៅលើទឹកដីខេត្តកំពង់ចាមនិងត្បូងឃ្មុំ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ