ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​កម្ពុជា បើ​ទ្វារ​ជា​និច្ច ក្នុង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សហភាព​អឺរ៉ុប

7 ខែ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា បាន​គូសបញ្ជាក់​ថា រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បើ​ទ្វារ​ជា​និច្ច​ក្នុង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សហភាព​អឺរ៉ុប…

រាជធានី​ភ្នំពេញ ៖ សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា បាន​គូសបញ្ជាក់​ថា រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បើ​ទ្វារ​ជា​និច្ច​ក្នុង​ការ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សហភាព​អឺរ៉ុប លើ​ការងារ​ផ្សេង​ៗ ដែល​អឺរ៉ុប​មាននៅ​ក្នុង​ប្រទេស​កម្ពុជា ។

ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន ក្រោយ​ជំនួប​រវាង​សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី ឃួ​ន សុ​ដា​រី ប្រធានរដ្ឋសភា ជាមួយ​ឯកឧត្តម ទ្រី​ស​ម៉ា​ន់ អ៉ី​ហ្គោ​រ៍ Igor DRIESMANS ឯកអគ្គរដ្ឋទូត សហភាព​អឺរ៉ុប ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​១៥ ខែឧសភា ឆ្នាំ​២០២៤ នា​វិមាន​រដ្ឋសភា លោក កែវ ពិសិដ្ឋ នាយក​ខុទ្ទកាល័យ និង​ជា​អ្នកនាំពាក្យ​សម្តេច​មហារដ្ឋ​សភា​ធិ​ការ​ធិ​បតី បាន​ឲ្យ​ដឹង​ថា ក្នុង​ជំនួប​សម្តេច បាន​បញ្ជាក់​ថា ៖ «​រដ្ឋសភា​កម្ពុជា​នៅ​តែ​បើកទ្វារ​ទទួល​ជា​និច្ច​ក្នុង​ការ​ពិភាក្សា និង​ជជែក​ពី​កិច្ច​សហប្រតិបត្តិការ​ផ្សេង​ៗ ដែល​អឺរ៉ុប​មាននៅ​កម្ពុជា​» ។

អ្នកនាំពាក្យ​បាន​លើក​ឡើង​បន្ត​ថា រដ្ឋសភា​កម្ពុជា បាន​ធ្វើការ​យកចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ ហើយ​នៅ​ពេល​ថ្មី​ៗ​នេះ រដ្ឋសភា​បាន​ធ្វើការ​សហការ​ជាមួយ​រដ្ឋាភិបាល ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ប្រជាពលរដ្ឋ ហើយ​បាន​ទទួល​លិខិត​ថ្លែងអំណរគុណ​ពី​ប្រជាពលរដ្ឋ ដែល​បាន​ទទួល​ដី​ដែល​ជា​កម្មសិទ្ធិ​របស់​ខ្លួន ដែល​មាន​បញ្ហា​ជា​រ៉ាំរ៉ៃ​ជា​ច្រើន​ទស្ស​វត្ស​មក ។

លោក​ក៏​បាន​ឲ្យ​ដឹង​ក្នុង​ជំនួប​សម្តេច​ប្រធានរដ្ឋសភា បាន​លើក​ឡើង រដ្ឋសភា នៅ​តែ​ធ្វើការ​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ ក្នុង​នាម​ជា​តំណាង របស់​ប្រជាពលរដ្ឋ​។ ជាង​នេះ នៅ​តែ​គិតគូរ​យកចិត្តទុកដាក់​ដល់​ប្រជាពលរដ្ឋ​ជា​ប្រចាំ ទាំង​សុខុមាលភាព ជីវភាព និង​ភាព​សុខដុមរ​នា​របស់​ជា​ប្រជាពលរដ្ឋ ។

ក្នុង​ជំនួប​នោះ​ដែរ ឯកឧត្តម ទ្រី​ស​ម៉ា​ន់ អ៉ី​ហ្គោ​រ៍ Igor DRIESMANS ឯកអគ្គរដ្ឋទូត សហភាព​អឺរ៉ុប បាន​ថ្លែងអំណរគុណ និង​អបអរសាទ​ចំពោះ​សម្តេច​ប្រធានរដ្ឋសភា​កម្ពុជា ដែល​បាន​ទទួល​ការ​បោះ​ឆ្នោត​ជ្រើសតាំង​ជា​ប្រធានរដ្ឋសភា ដែល​ជា​ស្ថាប័ន​កំពុង និង​ជា​ស្ថាប័ន នីតិកម្ម​ក្នុង​ការ​ចូលរួម​ចំណែក​ការ​អនុម័ត​ច្បាប់ និង​ជំរុញ​រដ្ឋាភិបាល​ឲ្យ​អនុវត្ត​ច្បាប់ ក៏​ដូច​ជា​តំណាង​របស់​ប្រជាពលរដ្ឋ​ផង​ដែរ ។

ឯកឧត្តម​ទូត ក៏​បាន​ពិភាក្សា​លើ​ប្រធានបទ​ជា​ច្រើន និង​ទូលំទូលាយ ជា​ពិសេស​នោះ បញ្ជាក់​អំពី​ទំនាក់ទំនង​ទ្វេរ​ភាគី រវាង​កម្ពុជា និង​សហភាព​អ៊ឺ​រ៉ុ​ប ដែល​បាន​ចាប់ផ្តើម​ទស្ស​វត្ស​មក​ហើយ ។ ដំបូង​ឡើយ​សភា​អ៊ឺ​រ៉ុ​ប បាន​ជួយ​កម្ពុជា ក្នុង​ការ​ស្តារ​សន្តិភាព និង​ធ្វើការ​លើក​វិស័យ​អភិបាល​ល្អ កសិកម្ម អប់រំ វិស័យ​សុខាភិបាល ។​ល​។

បើ​តាម​លោក កែវ ពិសិដ្ឋ បាន​ឲ្យ​ដឹង​ដែរ​ថា សម្តេច​ប្រធានរដ្ឋសភា​កម្ពុជា ក៏​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋសភា រដ្ឋាភិបាល​អ៊ឺ​រ៉ុ​ប ដែល​បាន​ជួយ​ដល់​កម្ពុជា ក្នុង​ការ​ស្តារ និង​ដំណើរការ​អភិវឌ្ឍន៍​តាំងពី​កន្លង​មក និង​មក​ដល់​បច្ចុប្បន្ន ដែល​កម្ពុជា​ជា​សមាជិក​អាស៊ាន និង​សមាជិក នៃ​កិច្ចព្រមព្រៀង គ្រប់​ជ្រុងជ្រោយ ក៏​ដូច​ជា​សមាជិក​នៅ​ក្នុង​ប្រទេស​អាស៊ី​ប៉ា ស៊ី​ហ្វិ​ក​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ