ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​ថា​ត្រូវ​បក្ខពួកអ្នក​រត់​កង់​បីបៀ​.​ត​បៀ​.​ន​តែ​មិន​ហ៊ាន​ស្រែក នាង​ថា​ប៉ុន្មាន​ម៉ាត់​នេះ​ក៏​ដាក់​នាង​ចុះ​វិញ

5 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មានករណី​នារីម្នាក់ថា បានហៅម៉ូតូកង់បីឥណ្ឌាឱ្យដឹកទៅផ្ទះ ត្រូវបានអ្នកបើក

រាជធានីភ្នំពេញ ៖ មានករណី​នារីម្នាក់ថា បានហៅម៉ូតូកង់បីឥណ្ឌាឱ្យដឹកទៅផ្ទះ ត្រូវបានអ្នកបើកម៉ូតូកង់បីឥណ្ឌាហៅបក្ខពួកម្នាក់ទៀតមកជិះជាមួយ ហើយបានបៀតបៀនកេរ្តិ៍ខ្មា.សស្ទើរពេញខ្លួនប្រាណ ។

ហេតុការណ៍ខាងលើនេះ​បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៥០នាទីទៀបភ្លឺថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវ271 ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ម៉ូតូកង់បីឥណ្ឌាដែលជនរងគ្រោះបុកឃីង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IR-4328 ។

តាមប្រភពព័ត៌មានពីនារីរងគ្រោះបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានចូលលេងក្លិបហ្គោលឡាញ ដែលមានគ្នា៣នាក់ ក្នុងនោះភេទទី៣ ចំនួន២នាក់ តែមិត្តភក្ដិគាត់ប្រញាប់ទៅផ្ទះមុន នៅពេលនោះគាត់បានបុកឃីងម៉ូតូកង់បីឥណ្ឌាពីម្តុំក្លឹបហ្គោលឡាញ មានទីតាំងនៅផ្លូវ1986 ដើម្បីដឹកជនរងគ្រោះទៅម្តុំផ្លូវ371 ។ ខណៈពេលគាត់ឡើងម៉ូតូកង់បីឥណ្ឌា ស្រាប់តែអ្នកបើកម៉ូតូកង់បីឥណ្ឌាបានហៅបក្ខពួកម្នាក់ទៀតមកជិះជាមួយ ហើយបំរុងនាំជនរងគ្រោះទៅផឹកមួយឈុតទៀត តែជនរងគ្រោះមិនព្រម បានប្រាប់ថាគាត់ប្រញាប់ នៅពេលនោះម៉ូតូកង់បីឥណ្ឌាបានដឹកគាត់ចេញពីក្លឹបហ្គោលឡាញ ដោយមានបុរសម្នាក់ខាងលើជិះជាមួយព្រមទាំងបបួលបូកគីឡូថែមទៀត តែនាងមិនព្រម ។

តាម​ប្រភពព័ត៌មានបានបន្តទៀតថា ខណៈពេលធ្វើដំណើរនៅតាមផ្លូវ បុរសជាបក្ខពួកអ្នកបើក ម៉ូតូកង់បីឥណ្ឌាម្នាក់ដែលជិះជាមួយ បានលូកលាន់និងបៀតបៀនកេរ្តិ៍ខ្មាសស្ទើរពេញខ្លួនប្រាណ ។

នារីរងគ្រោះបានបន្តទៀតថា ដោយសារតែនាងមានតែម្នាក់ឯង ដោយខ្លាចជនបង្កនិងបក្ខពួកសម្លា.ប់នាង ទើបនាងមិនហ៊ានស្រែក តែនៅពេលនាងថា ពួកគាត់ធ្វើបាបនាង ចាំ​នាង​ទាក់​ទងហៅបងៗអ្នកសារព័ត៌មាន ។ ខណៈពេលនោះជនសង្ស័យអ្នកបើកម៉ូតូកង់បីឥណ្ឌា និងបក្ខពួក បានដាក់នាងចុះតាមផ្លូវហើយបើកម៉ូតូកង់បីឥណ្ឌាជិះគេចខ្លួនបាត់ ចំណែកឯជនរងគ្រោះបានទាក់ទងទៅបងប្អូននឹងមិត្តភ័ក្ដិមកកន្លែងកើតហេតុភ្លាមៗ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះមិនទាន់បានដាក់ពាក្យបណ្ដឹងភ្លាមៗទេ រង់ចាំពេលព្រឹកនឹងទៅដាក់ពាក្យបណ្ដឹងដើម្បីឱ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍មានវិធានការចាត់ការតាមនីតិវិធី ព្រោះនាងបានថតស្លាកលេខកង់បីខាងលើទុករួចរាល់ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ