ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ប្រមាញ់​ឃា.ត.ក.រ.ដែលរ​ត់ទៅ​លាក់ខ្លួននៅ​​ខេត្តកោះកុង

5 ខែ មុន
  • តាកែវ

ខេត្តតាកែវ ៖ ជនសង្ស័យ​ម្នាក់ត្រូវ​នគរបាល​ខេត្តតាកែវ សហការ​ជាមួយ​នគរបាល​ខេត្តកោះកុង តាម​ស្រាវជ្រាវ​និង​ចាប់​ឃាត់ខ្លួន កាលពីថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៤​កន្លង​ទៅ បន្ទាប់​ពី​គេច​ទៅ​លាក់ខ្លួន​ជិត​មួយ​ខែ​នៅ​ខេត្តកោះកុង ។…

ខេត្តតាកែវ ៖ ជនសង្ស័យ​ម្នាក់ត្រូវ​នគរបាល​ខេត្តតាកែវ សហការ​ជាមួយ​នគរបាល​ខេត្តកោះកុង តាម​ស្រាវជ្រាវ​និង​ចាប់​ឃាត់ខ្លួន កាលពីថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៤​កន្លង​ទៅ បន្ទាប់​ពី​គេច​ទៅ​លាក់ខ្លួន​ជិត​មួយ​ខែ​នៅ​ខេត្តកោះកុង ។

តាម​ដីកា​បង្គាប់​ឲ្យ​ឃាត់ខ្លួន​បញ្ជាក់​ថា ជន​ចំនួន​៤​នាក់ ត្រូវ​ជាប់​សង្ស័យ​ក្នុង​ករណី​ហិង្សា​មានស្ថាន​ទម្ងន់ទោស ព្រោះតែ​មរណភាព​នៃ​ជន​រង​គ្រោះ កើតឡើង​កាលពី​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០២៤ នៅ​ភូមិ​ត្រាំសសរ ឃុំ​ក្រាំង​លាវ ស្រុក​បាទី ខេត្តតាកែវ ។

ជនសង្ស័យ​ទាំង​៤​នាក់​នេះ រស់នៅ​ក្នុងភូមិ ឃុំ ខាងលើ ដែល​មាន ៖១-​ចឹ​ម សំណាង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ។២-​រូ វិ​ចិត្ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ។៣-​ខ្លី ពេជ្រ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ។៤-​ខ្លី សំភា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ។ ក្នុង​ដីកា​បង្ហាញ​​ថា ជន​ឈ្មោះ ខ្លីសំភា ត្រូវ​បាន​ឃាត់ខ្លួន​មក​សួរនាំ​ភ្លាម​ៗ​ក្រោយ​បង្កហេតុ ចំណែក​ជន​៣​នាក់​ទៀត​ដែល​រត់គេច​ខ្លួន ត្រូវ​តុលា​ការ​ចេញ​ដីកា​តាម​ចាប់ខ្លួន ។

លោក​ឧត្តមសេនីយ៍ត្រី ហ៊ិ​ន សុ​ខេន ស្នងការរង​នគរបាល​ខេត្ត​ទទួល​ផែនការ​ងារ​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៤ ជន​ឈ្មោះ រូ វិ​ចិត្ត ត្រូវ​បាន​ចាប់ខ្លួន​នៅ​ឯ​ស្រុក​កោះកុង ខេត្តកោះកុង រួច​បញ្ជូន​មក​អធិការដ្ឋាន​នគរបាលស្រុក​បាទី ដើម្បី​ចាត់ការ​បន្ត ។ សូម​រំឭក​ថា កាលពី​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ២០២៤ ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ហិង្សាលើ​ជន​រង​គ្រោះ​ម្នាក់​ឲ្យ​រង​របួសធ្ងន់ និង​បាន​ស្លាប់​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ ។ ជន​រង​គ្រោះ​រស់នៅ​ភូមិ​ត្រាំសសរ ឃុំ​ក្រាំង​លាវ ស្រុក​បាទី ហើយ​ក្រោយ​ធ្វើ​សកម្មភាពក្រុម​ជនសង្ស័យ​បានរត់គេច​ខ្លួន ។

លោក​វរសេនីយ៍ឯក ឆាយ កែវ​មុន្នី អធិការ​នគរបាល​ស្រុក​បាទី​បានឱ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់ គឺ​ឈ្មោះ ខ្លី សំភា និង​ឈ្មោះ រូ វិ​ចិត្ត ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ។ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សា​លាដំបូង​ខេត្ត ។ នៅ​២​នាក់​ទៀត កំពុង​តាម​ចាប់ខ្លួន​ជា​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ