ស្ត្រីក្លែងបន្លំជាមន្ត្រីនគរបាលជាតិ ត្រូវតំណាងអយ្យការចោទប្រកាន់ចំនួន៣បទល្មើស
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នក នាំពាក្យអយ្យការអមសាលាដំបូង
រាជធានីភ្នំពេញ ៖ លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នក នាំពាក្យអយ្យការអមសាលាដំបូង
រាជធានីភ្នំពេញ ៖ លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នក នាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ បានថ្លែងឱ្យដឹងថា ករណីស្ត្រីម្នាក់ក្លែងបន្លំធ្វើជាមន្ត្រីនគរបាល ឆបោកប្រាក់អ្នកដទៃនោះ តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរ លើជនសង្ស័យឈ្មោះ ឃុត ដាវី ពីបទ.ឆបោក បទបន្លំ រំលោភលើទំនុកចិត្ត និងប្រើប្រសាឯកសណ្ឋានជាអាទិ៍ ។
ក្រោយពីតំណាងអយ្យការបញ្ចប់ការបើកការស៊ើបសួរ និងចោទប្រកាន់ជាផ្លូវការរួច សំណុំរឿងព្រហ្មខាងលើនេះ ត្រូវបានចាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ដោយរង់ចាំការសវនាការកាត់ក្ដីទៅតាមបទល្មើសដែលជននោះបានប្រព្រឹត្ត ។
សូមជម្រាបថា អាចនិយាយបានថា ជាលើកដំបូងហើយ បើនិយាយពីជនក្លែងបន្លំជានគរបាលជាស្ត្រី ដែលកន្លងមកជនក្លែងបន្លំធ្វើជាទាហានឬនគរបាលច្រើនតែជាបុរស ។ ប៉ុន្តែលើកនេះស្ត្រីមុខស្រស់ម្នាក់ បានក្លែងបនំ្លខ្លួនជាមន្តីនគរបាល និងបនំ្លជាកូនចៅរបស់ ឯកឧត្តមសនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពញ ។ ទីបំផុតស្ត្រីរូបនះ បានចូលខ្លួនសារភាពពាក់ព័ន្ធនឹងករណីបោកប្រាស់ និងឆបោកលុយ ប្រជាពលរដ្ឋមានចំនួនខ្ទង់ម៉ឺនដុល្លារ ។
ថ្លែងប្រាប់បណា្ដញព័ត៌មាន នាល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ លោកឧត្តមសនីយ៍ ឯក ជួន ណារិន្ទ បានឱ្យដឹងថា ស្ត្រីរូបនេះឈ្មោះ ឃុត ដាវី មានទីលំនៅផ្ទះលេខ១១B ផ្លូវលខ១ បុរីការ៉ាវិនថោន សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ បើតាមការបំភ្លឺរបស់ជនរងគ្រោះ២នាក់ គឺត្រូវបានស្ត្រីរូបនេះឆបោកអស់ប្រាក់សរុបចំនួន ២៥.២០០ដុល្លារ ។
ជនរងគ្រោះទាំង ២នាក់នោះមាន ៖ ១-ឈ្មោះ ថៅ បូរី ភេទស្រី មានទីលំនៅកុ្នង សងា្កត់គោករកា ខណ្ឌព្រែកព្នៅ មុខរបរបោះដុំ បន្លែនិងម្ជូរនៅផ្សារព្រែកព្នៅ ។ ជនរងគ្រោះមានការទំនាក់ទំនងជាមួយជនសង្ស័យរកស៊ីលក់ដូរនៅក្នុងផ្សារជាមួយគ្នាតាំងពីឆ្នាំ ២០១៨ ។ ជនសង្ស័យបានខី្ច ប្រាក់ជនរងគ្រោះចំនួន ៤.០០០ ដុល្លារ កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១ ។ ២-ឈ្មោះ លី ពុធសិលា ភេទស្រី មានទីលំនៅកុ្នងសងា្កត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ មុខរបរ លក់បាយក្នុងផ្សារព្រែព្នៅ តំណាងឱ្យជនរងគ្រោះឈ្មោះ លី ម៉រីណា ហៅនូ ។
ជនរងគ្រោះមានការទំនាក់ទំនងសា្គល់គ្នាជាមួយជនសង្ស័យលក់ដូរនៅក្នុងផ្សារ និងរកស៊ីជាមួយគ្នា ចាប់ពីខឧសភា ឆ្នាំ២០២៣ ។ ស្ត្រីរូបនេះបានខ្ចីប្រាក់ជនរងគ្រោះចំនួន ២១ ២០០ដុល្លារ ។ ៣-រំលោភទំនុកចិត្តយកប្រាក់ ៤.៣៥០ ដុល្លារ នៅឆ្នាំ២០២២ ។
៤-បនំ្លទិញទុរេនអស់ប្រាក់ ២៣១.២០០ រៀល កាលពីថ្ងៃ៥ ខែឧសភា ២០២៤ ។ លោកកស្នងការ ជួន ណារិន្ទ ថ្លែងទៀតថា បច្ចុបបន្នជនសង្ស័យត្រូវបានសមត្ថកិច្ចធើ្វការទៅតាមនីតិវិធី ទាក់ទិននឹងករណីក្លែងខ្លួនជាមនី្តនគរបាល និងបនំ្លជាកូនចៅរបស់លោក ដោយយករូបថតលោកទៅបងើ្កតតេឡេក្រាម ក្លែងក្លាយ ដើម្បីខ្ចីប្រាក់ពីដើមបណ្ដឹង ព្រមទាំងករណីឆបោកប្រាក់ ។
ក្រោយពីបញ្ជាឱ្យធ្វើការស្រាវជ្រាវករណីស្ត្រីម្នាក់ កុ្នងរូបភាពជាមន្ត្រីនគរបាល ហើយពលរដ្ឋអះអាងថាចាញ់បោកលុយកាក់ជនសង្ស័យនោះលោកឧត្តមសនីយ៍ឯក ជួន ណារិន្ទ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ ក៏បានបញ្ជាក់អំពីលទ្ធផលនៃការស្រាវជ្រាវ ។ លោកស្នងការអះអាងថា ស្ត្រីក្នុងរូបភាពជាមន្ត្រីនគរបាលនោះ ពិតជាជនឆបោកប្រាកដមែន ពោលគឺឈ្មោះនៅលើផ្លាកឈ្មោះជាមនុស្សប្រុសនៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ហើយអត្តលេខវិញជាមន្ត្រីនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ។
លោកឧត្តមសេនីយ៍ឯក ស្នងការថ្លែងថា ៖ «ខ្ញុំសូមបញ្ជាក់ជូនលោកពុក អ្នកម៉ែ ពូមីង បងប្អូន និងមហាជន មេត្តាជ្រាបថា ករណីដែលបណ្តាញសង្គមបង្ហោះនោះ មិនមែនជាមន្ត្រីនគរបាលទេ ពិតជាជនឆបោកប្រាកដមែន ។
១-មួយចំណែករូបថតនគរបាលស្ត្រីនោះមាន ឈ្មោះ ស៊ុន ស៊ីន គឺជាមនុស្សប្រុសទេ មានឋានន្ទរស័ក្តិវរសេនីយ៍ឯក ស៊ុន សុីន គឺជាមនុស្សប្រុសទេ មានឋានន្តរ ស័កិ្ដវរសេនីយ៍ឯក នៅអគ្គនាយកដ្ឋានអន្តោប្រេវសន៍ ។
២-ចំពោះអត្តលខ ៨៦៣៤៣ គឺជាមន្តីនគរ បាលនាយកដ្នានព្រហ្មទណ្ឌ ភេទប្រុស ឋានន្តរស័ក្ដិ វរសនីយ៍ត្រី ។ ជាចុងក្រោយ ស្ត្រីជាប់ចោទត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ដើម្បីបន្តនីតិវិធី ៕
ចែករំលែកព័តមាននេះ