ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាវាចម្បាំង​មួយ​គ្រឿង​របស់​កងទ័ព​ចិន​មក​ដល់​សមុទ្រ​រាម​ដើម្បី​ត្រៀម​សមយុទ្ធ

7 ខែ មុន

នាវាចម្បាំង​មួយ​គ្រឿង​របស់​កងទ័ពជើងទឹក​ចិន បាន​មក​ដល់​មូលដ្ឋាន​សមុទ្រ​រាម កាលពី​ថ្ងៃ​ទី​១៣ ខែឧសភា ដើម្បី​ត្រៀម​សម្រាប់ ការ​ធ្វើ​សមយុទ្ធ ទ្រង់ទ្រាយ​ធំ រវាង​កងទ័ព​កម្ពុជា និង​ចិន​ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៦ ខែឧសភា…

នាវាចម្បាំង​មួយ​គ្រឿង​របស់​កងទ័ពជើងទឹក​ចិន បាន​មក​ដល់​មូលដ្ឋាន​សមុទ្រ​រាម កាលពី​ថ្ងៃ​ទី​១៣ ខែឧសភា ដើម្បី​ត្រៀម​សម្រាប់ ការ​ធ្វើ​សមយុទ្ធ ទ្រង់ទ្រាយ​ធំ រវាង​កងទ័ព​កម្ពុជា និង​ចិន​ដែល​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​១៦ ខែឧសភា រហូត​ដល់​ដាច់​ខែ ។

ក្រសួងការពារជាតិ​កម្ពុជា​និយាយ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា ឧត្តមនាវីទោ ម៉ី ឌី​ណា មេបញ្ជាការ​មូលដ្ឋាន​សមុទ្រ​រាម តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម នាយ​ឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងទឹក​អគ្គលេខាធិការ នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខ​លម្ហ​សមុទ្រ និង​នាយ​នា​វី​ជា​ច្រើន​រូប​អញ្ជើញ​ទៅ​ទទួល​ស្វាគមន៍​នាវា​កងទ័ពជើងទឹក​រំដោះប្រជាជន​ចិន​ចំនួន​០១​គ្រឿង លេខ​985 ជា​ប្រភេទ​នាវា​ពហុមុខ​ងារ Type-071 ដឹកនាំ​ដោយ​ឧត្តមនាវីទោ កៅ សៀវ​ឆឹង នាយសេនាធិការរង កងទ័ពជើងទឹក​រំដោះប្រជាជន​ចិន​ភាគ​ខាងត្បូង នៅ​កំពង់​ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​។

លក្ខណៈ​បច្ចេកទេស​របស់​នាវា​មាន ៖
+​បណ្ដោយ​ប្រវែង​២១០​ម៉ែត្រ
+​ទទឹង​ប្រវែង​២៨​ម៉ែត្រ
+​ជម្រៅ​ទឹក​ប្រវែង​០៧​ម៉ែត្រ
+​ល្បឿន​២៥ ណ​ត
+​ទំងន់​ផ្ទុក​២៥០០០​តោន

ដឹកនាំ​បញ្ជា​ដោយ ឧត្តមនាវីទោ កៅ សៀវ​ឆឹង នាយសេនាធិការរង​កងទ័ពជើងទឹក រំដោះ ប្រជាជន​ចិន​ភាគ​ខាងត្បូង ។ បើ​តាម​ឯកសារ​នាវា​នេះ មាន​ទំហំ​ធំ និង​អាច​ផ្ទុក​កងទ័ព រថពាសដែក និង​ឧទ្ធម្ភាគចក្រ បាន​ច្រើន​គ្រឿង ។

សូម​បញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី ១៦ ខែឧសភា កងទ័ព​កម្ពុជា និង​ចិន នឹង​ធ្វើ​សម​យ​យុទ្ធ​ទ្រង់ទ្រាយ​ធំ​ដោយ​មាន​កងទ័ព​ជាង​២០០០​នាក់​ចូលរួម ។

នៅ​ក្នុង​សមយុទ្ធ «​នាគ​មាស​» នេះ​ក៏​មាន​នាវា​ចំនួន​៦៩​គ្រឿង ដោយ​នាវា​ចិន​មាន​៣ គ្រឿង ឧទ​ម្ភា​គ​ចក្រ​ចំនួន​២​គ្រឿង រថក្រោះ​៦៩​គ្រឿង​ផង​ដែរ ។ នេះ បើ​តាម​សេចក្តីរាយការណ៍​ព័ត៌មាន របស់​ទៅ​ភ្នាក់ងារ AFP របស់​បារាំង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ