ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ ៖​ ទំនាក់ទំនងកម្ពុជា​-​ចិន ស្ថិត​ក្នុង​សម័យកាល​ល្អ​បំផុតក្នុង​ប្រវត្តិសាស្ត្រ

7 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​របស់​កម្ពុជា​-​ចិន បាន​ស្ថិត​ក្នុង​សម័យកាល​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ។ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា…

រាជធានី​ភ្នំពេញ ៖ ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​របស់​កម្ពុជា​-​ចិន បាន​ស្ថិត​ក្នុង​សម័យកាល​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ។

សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​មាន​ប្រសាសន៍​បែប​នេះ នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​១៤ ខែឧសភា ផ្ញើ​ជូន​លោក Liu Jianchao រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង អន្តរជាតិ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​នៃ​គណ​បក្សកុម្មុយនិស្ត​ចិន ។

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ថា ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​នឹង​ត្រូវ​នឹង ត្រូវ​បាន​ពង្រឹង​បន្ថែម​ទៀត ដោយ​ការ​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​រវាង​គណបក្ស និង​រដ្ឋ​ទាំង​ពីរ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​ទាំងនេះ​ក៏​នឹង​ធ្វើ​ឱ្យ​ស៊ីជម្រៅ​នូវ​ភាព​ជា​ដៃគូ​កិច្ច​សហប្រតិបត្តិការ ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​ចិន​, កសាង​សហគមន៍​ជោគវាសនា​រួម ដែល​មានគុណ​ភាព​ខ្ពស់​កម្រិត​ខ្ពស់ និង​ស្តង់ដា​ខ្ពស់ និង​អនុវត្ត ប្រកបដោយ​ប្រសិទ្ធភាព​នូវ​ក្រប​ខណ្ឌ​កិច្ច​សហប្រតិបត្តិការ ត្បូង​ពេជ្រ កម្ពុជា​-​ចិន ផ្អែក​លើ​កិច្ចព្រមព្រៀង​ជា​ឯកច្ឆន្ទ​សម្រេច​ដោយ​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង​ពីរ​។

សម្ដេច​ចង​ចាំ ដោយ​ក្តី​រីករាយ​នូវ​កិច្ច​ពិភាក្សា​ដ៏​ស៊ីជម្រៅ និង​ទូលំទូលាយ​របស់​យើង ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​របស់​លោក Liu Jianchao មក​កាន់​ប្រទេស​កម្ពុជា ជាមួយ​គណៈប្រតិភូ CPC ។ ការ​ផ្លាស់​ប្តូរ​ទស្សនកិច្ច​គ្នា​ជា​ញឹកញាប់​រវាង​ថ្នាក់ដឹកនាំ​គណបក្ស និង​រដ្ឋាភិបាល​ទាំង​ពីរ (​កម្ពុជា​-​ចិន​) គឺជា​សក្ខីភាព​នៃ​ទំនាក់ទំនង​ដ៏​រឹង​មាំ និង​យូរអង្វែង​របស់​ប្រទេស ប្រជាជន និង​គណបក្ស​យើង​ទាំង​ពីរ ។

ក្នុង​នាម ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន ត្រៀមលក្ខណៈ​រួច​ជា​ស្រេច​ក្នុង​ការ​គាំទ្រ និង​ជំរុញ​កិច្ច​សហប្រតិបត្តិការ និង​ការ​សម្របសម្រួល​រវាង​គណៈ​ទាក់ទង​បរទេស​គណៈកម្មាធិការ​កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា​ជាមួយ​ក្រសួង​ទំនាក់ទំនង​អន្តរជាតិ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន ដើម្បី​គាំទ្រ និង​ផ្តល់​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​ដល់​ប្រទេស ប្រជាជន និង​គណបក្ស​យើង​ទាំង​ពីរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ