សមុទ្រឈើភ្នំបាយឆៅ បង្អួតសម្រស់ធម្មជាតិដ៏អស្ចារ្យ
- មណ្ឌលគិរី
មន្ទីរទេសចរណ៍ខេត្តមណ្ឌលគីរី បានអះអាងថា ទោះជាស្ថិតនៅក្នុងស្ថានភាពក្តៅហួតហែង យ៉ាងណាក៏ដោយ ក៏រមណីយដ្ឋានមួយនៅខេត្តនេះ គឺរមណីយដ្ឋាន
មន្ទីរទេសចរណ៍ខេត្តមណ្ឌលគីរី បានអះអាងថា ទោះជាស្ថិតនៅក្នុងស្ថានភាពក្តៅហួតហែង យ៉ាងណាក៏ដោយ ក៏រមណីយដ្ឋានមួយនៅខេត្តនេះ គឺរមណីយដ្ឋាន
មន្ទីរទេសចរណ៍ខេត្តមណ្ឌលគីរី បានអះអាងថា ទោះជាស្ថិតនៅក្នុងស្ថានភាពក្តៅហួតហែង យ៉ាងណាក៏ដោយ ក៏រមណីយដ្ឋានមួយនៅខេត្តនេះ គឺរមណីយដ្ឋាន «សមុទ្រឈើភ្នំបាយឆៅ» នៅតែមានសម្រស់គួរឲ្យគយគន់ ។
ប្រភពដដែល បានអះអាងថា នៅដើមខែឧសភានេះ នៅរមណីយដ្ឋានធម្មជាតិនាកន្លែងនោះ គឺកំពុងតែស្រស់ស្អាត នឹងសម្រស់ផ្កាត្របែកព្រៃ ដែលកំពុងតែរីកស្គុះស្គាយ ។
មកដល់ពេលនេះ សមុទ្រឈើភ្នំបាយឆៅ បានកំពុងតែក្លាយជារមណីយដ្ឋាន ដែលមិនអាច ខ្វះបាន ចំពោះភ្ញៀវទេសចរទាំងឡាយ ដែលបានទៅដល់ទឹកដីនៃខេត្តមណ្ឌលគិរី។
ទេសភាពធម្មជាតិនៅតំបន់នោះ គឺអ្នកទេសចរអាចឃើញទិដ្ឋភាពព្រៃភ្នំដាច់កន្ទុយភ្នែក គួរឱ្យចង់គយគន់ រហូតដល់ភ្ញៀវខ្លះ បានត្រេកត្រអាលជាមួយនឹងការថតរូបទេសភាពដ៏ស្រស់បំព្រងគ្មានពីរនៅទីនោះ។
បច្នុប្បន្ន ភ្នំបាយឆៅ នោះ គេតែងតែសង្កេតឃើញមានអ្នកដំណើរ និងភ្ញៀវទេសចរ ឈប់ចតរថយន្ត ដើម្បីថតរូបទេសភាព ដែលចេញពីធម្មជាតិដ៏ស្រស់ត្រកាល ដែលគេអាចមើលឃើញនូវព្រៃភ្នំដ៏ខៀវស្រងាត់គ្រប់រដូវកាល ដែលធ្វើឱ្យអ្នកដែលបានទៅដល់ម្តងហើយ នឹងចង់ទៅម្តងទៀត។
សម្រាប់ការធ្វើដំណើរ ដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋានសមុទ្រឈើ ភ្នំបាយឆៅ ភ្ញៀវទេសចរមានភាពងាយស្រួល ពីព្រោះមិនមានការធ្វើដំណើរថ្មើរជើង និងធ្វើដំណើរឆ្លងទឹក ឬក៏ជិះទូកឡើយ។
ចំពោះចំណតរថយន្តវិញ ភ្ញៀវទេសចរអាចធ្វើការចតដោយផ្ទាល់នៅរមណីយដ្ឋានបានថែម ទៀតផង។ សម្រាប់កន្លែងអង្គុយលំហែកាយវិញ រមណីយដ្ឋានសមុទ្រឈើ ភ្នំបាយឆៅ គឺមាន កន្លែងអង្គុយជាច្រើនសម្រាប់ភ្ញៀវទេសចរ ហើយក៏មានសេវាកម្មទទួលកម្មង់អាហារផ្ទាល់ពីទីនោះផងដែរ។
ដោយ ៖ ស ផាន់
ចែករំលែកព័តមាននេះ