ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស៩នាក់ពុល​រាក ក្រោយទទួលទាន​សាច់​ឈ្លូស​ស្អុយ

5 ខែ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ យ៉ាង​ហោច​ណាស់ មនុស្ស​ប្រុស ស្រី ក្មេង ចាស់​ចំនួន​៩​នាក់ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ជួយ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ក្រោយ​ពួក​គេ​ទទួលទាន​សាច់​ឈ្លូស ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១០…

ខេត្តមណ្ឌលគិរី ៖ យ៉ាង​ហោច​ណាស់ មនុស្ស​ប្រុស ស្រី ក្មេង ចាស់​ចំនួន​៩​នាក់ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ជួយ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ ក្រោយ​ពួក​គេ​ទទួលទាន​សាច់​ឈ្លូស ដែល​ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១០ និង​២៣​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០២៤ ស្ថិត​នៅ​ចំណុច​ភូមិ​ត្រាំ​កាច់ ឃុំ​ក្រង់​តេះ ស្រុក​ពេ​ជ្រា​ដា ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា តាម​ការ​បំភ្លឺ​របស់​បុរស​ឈ្មោះ ខ្វើក រិ​ទ្ធី ដែល​ជា​អ្នក​យក​សាច់​ឈ្លូស​នេះ​មក​ពី​ព្រៃ​ថា ខ្លួន​បានឃើញ​សត្វ​ឈ្លូស​មួយ​ក្បាល​ទម្ងន់​ប្រហែល​០៨​គីឡូក្រាម បាន​ជាប់អន្ទាក់​របស់​គេ​។​សត្វ​ឈ្លូស​បាន​ងាប់​រៀង​ធំក្លិន​ស្អុយ​តិច​ៗ ហើយ​គាត់​ក៏​បាន​យក​មក​ភូមិ និង​បាន​ចែក​បងប្អូន​អ្នក​ជិតខាង​ក្នុងភូមិ​ហូប​ជាមួយ​គ្នា និង​បាន​ផឹកស្រា​បៀរ​អស់​០៦​កំប៉ុង ហើយ​ក៏​ពុល​ដោយ​មាន​សភាព​រាករូស​ក៏​នាំ​គ្នា​ទៅ​មន្ទីរពេទ្យ​ឯកជន នៅ​ក្នុង​ឃុំ​ក្រង់​តេះ ចំនួន​០៤​នាក់ និង​ទៅ​សម្រាក​នៅ​ពេទ្យ​បង្អែក​ខេត្ត​ចំនួន​០៥នាក់ ។

សេចក្តីរាយការណ៍​បន្ត​ថា ប្រជាពលរដ្ឋ​ដែល​ពុល​ដោយសារ​ហូប​សាច់​ឈ្លូស​ពុល​រាករូស​ចំនួន​០៩​នាក់ ស្រី ០៣​នាក់ មាន​១-​ឈ្មោះ ខ្វើក រិ​ទ្ធី ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជនជាតិ​ភ្ន​ង ។ ២-​ឈ្មោះ រិ​ទ្ធី ណឺ​ក ភេទ ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ភ្ន​ង ។ ៣-​ឈ្មោះ ម៉​ន នាង ភេទ​ស្រី អាយុ​៤២​ឆ្នាំ ជនជាតិ​ភ្ន​ង ។ ៤-​ឈ្មោះ ថុ​ន ថា​ណា ភេទ​ប្រុស អាយុ​១១​ឆ្នាំ ជនជាតិ​ភ្ន​ង ។ ៥-​ឈ្មោះ ឆែម ច្រុ​ម ភេទ​ស្រី អាយុ​២២ ឆ្នាំ ជនជាតិ​ភ្ន​ង ។ ៦-​ឈ្មោះ ចាន់ ណា​ក់ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ភ្ន​ង ។ ៧-​ឈ្មោះ សា​រ៉ាត់ សុក ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ភ្ន​ង ។ ៨-​ឈ្មោះ សុក មាន ភេទ​ប្រុស អាយុ​០៥​ឆ្នាំ ជនជាតិ ភ្ន​ង​រស់ និង​៩-​ឈ្មោះ ជ្រើ​ក ផុត ភេទ​ស្រី អាយុ​៥៥​ឆ្នាំ ជនជាតិ​ភ្ន​ង អ្នក​ទាំងអស់​គ្នា​នេះ រស់នៅ​ឃុំ​ក្រង់​តេះ ស្រុក​ពេ​ជ្រា​ដា ។

គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​២៥ មេ​សា ២០២៤ នេះ ប្រជាពលរដ្ឋ​ដែល​ពុល​សាច់​ឈ្លូស​ទាំង​៩​នាក់ បាន​ធូរស្រាល​ហើយ មិន​ប៉ះពាល់​ដល់​អាយុជីវិត​ទេ ។ គេ​កត់​សម្គាលថា ករណី​ពុល​សាច់​ព្រៃ​បាន​កើត​មាន​ជា​ហូរហែ​ក្នុង​ដែនដី​ខេត្តមណ្ឌលគិរី ខណៈ​គេ​សង្ស័យ​ថា អាច​បណ្តាល​មក​ពី​សត្វ​ទាំងនោះ​ស៊ី​ចំណី​ប្រភេទ​រុក្ខជាតិ​មាន​សារធាតុពុល តែ​ក៏​មានការ​លើក​ឡើង​ថា ករណី​ខ្លះ​ប្រហែល​ពី​ក្រុម​ព្រានព្រៃ​យក​ថ្នាំ​ដាក់​បំពុល​ក្នុ​ក​ប្រភព​ទឹក ព្រោះ​រដូវប្រាំង​បែប​នេះ​បឹង​ត្រពាំង​ដែល​នៅ​សេសសល់​ទឹក​សត្វ​នាំ​គ្នា​ទៅ​ផឹក​ទើប​បណ្តាល​ឲ្យ​មានការ​ពុល​ជា​បន្តបន្ទាប់​ដល់​អ្នក​ដែល​ទទួលទាន​សាច់សត្វ​ព្រៃ​។

ទោះជា​យ៉ាងណា គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី​២៥ មេ​សា ២០២៤ គេ​នៅ​មិន​ទាន់​ឃើញ​មាន​មន្ត្រី​ជំនាញ​ណា​ម្នាក់​ឬ​ស្ថាប័ន​ពាក់​ព័​ន្ឋ ចេញ​មក​ពន្យល់​អំពី​ករណី​មនុស្ស​ពុល​សាច់សត្វ​ខាងលើ​នេះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ