ថ្នាក់ដឹកនាំចិននៅតែបង្ហាញការយកចិត្តទុកដាក់ខ្ពស់ចំពោះមេដឹកនាំកម្ពុជា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិននៅតែបង្ហាញការយកចិត្តទុកដាក់ខ្ពស់ ចំពោះមេដឹកនាំកម្ពុជា ។ នេះបើតាមលោក វ៉ាង យី (Wang Yi)…
រាជធានីភ្នំពេញ ៖ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិននៅតែបង្ហាញការយកចិត្តទុកដាក់ខ្ពស់ ចំពោះមេដឹកនាំកម្ពុជា ។ នេះបើតាមលោក វ៉ាង យី (Wang Yi)…
រាជធានីភ្នំពេញ ៖ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិននៅតែបង្ហាញការយកចិត្តទុកដាក់ខ្ពស់ ចំពោះមេដឹកនាំកម្ពុជា ។ នេះបើតាមលោក វ៉ាង យី (Wang Yi) សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន ។
ការបញ្ជាក់នេះធ្វើឡើង នៅក្នុងឱ្យកាសលោកវ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេសចិន ចូលជួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ។
ក្នុងជំនួបនេះ លោក វ៉ាង យី បានសម្តែងនូវការអរគុណចំពោះប្រទេសកម្ពុជាដែលបានទទួលលោកយ៉ាងកក់ក្តៅជាទីបំផុត ។ លោក វ៉ាង យី ក៏បានលើកឡើងអំពីសកម្មភាពនៃដំណើរទស្សនកិច្ចរបស់លោកមកកាន់ប្រទេសកម្ពុជា ជាពិសេសនៅក្នុងកិច្ចប្រជុំនៃគណៈកម្មការចម្រុះកាលពីព្រឹកមិញ ដែលបានទទួលលទ្ធផលដ៏ល្អប្រសើរ ហើយអ្វីៗរវាងប្រទេសយើងទាំងពីរក៏ដូចជា បក្សទាំងពីរ គឺយើងបានឈានដល់ដំណាក់កាលថ្មីមួយទៀត ។
ប្រមុខការទូតចិនក៏បានលើកសរសើរពីគុណសម្បត្តិរបស់សម្ដេចតេជោ ដែលមានទស្សនៈវិស័យវែងឆ្ងាយក្នុងការផ្ទេរអំណាចពីជំនាន់ចាស់មកកាន់ជំនាន់ថ្មីដោយភាពរលូន ។ ជាមួយគ្នានោះផងដែរ លោករដ្ឋមន្ត្រី ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ស៊ី ជិនពីង ប្រធានាធិបតីចិនពីនាយករដ្ឋមន្ត្រីចិន លី ឈាង ពីប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំចិនដទៃទៀត ។
ជាមួយគ្នានោះដែរលោក វ៉ាង យី ក៏បានអបអរសាទរចំពោះគណបក្សប្រជាជនកម្ពុជា ដែលបានឈ្នះការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នាពេលកន្លងទៅថ្មីៗនេះ ហើយអបអរសាទរចំពោះសម្តេចតេជោ ដែលក្លាយជាប្រធានព្រឹទ្ធសភា នាពេលនេះផងដែរ ។ លោកបានសម្តែងសង្ឃឹមថា រាជរដ្ឋាភិបាលថ្មីនឹងបន្តតួនាទីក៏ដូចជាទំនាក់ទំនងល្អជាមួយចិនដែលថ្នាក់ដឹកនាំមុនៗបានថែរក្សា និងពូនជ្រុំនាពេលកន្លងមក ។ ហើយបានកោតសរសើរចំពោះភាពរីកលូតលាស់យ៉ាងលឿននៃទីក្រុងភ្នំពេញដែលក្នុងរយៈពេលតែជាង៨ខែកន្លងមកនេះ គឺមានការប្លែកច្រើន ហើយជីវភាពប្រជាជនក៏មានការរីកចម្រើនផងដែរ ។
លោករដ្ឋមន្ត្រីការបរទេសចិនរូបនេះបានបញ្ជាក់ថា ៖« អ្វីៗដែលកើតមានឡើងនេះ គឺកើតចេញពីការខិតខំប្រឹងប្រែងប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចតេជោ ពេលសម្ដេចនៅជានាយករដ្ឋមន្ត្រី ដែលសម្ដេចជាអ្នកនយោបាយដែលមានចក្ខុវិស័យច្បាស់លាស់»។
លោក វ៉ាង យី បញ្ជាក់បន្ថែមថា «ថ្នាក់ដឹកនាំចិន មានការយកចិត្តទុកដាក់ខ្ពស់ចំពោះមេដឹកនាំកម្ពុជា ។ ការផ្លាស់ប្ដូរពីជំនាន់ចាស់មកជំនាន់ថ្មីនេះ គឺបានដើរលើមាគ៌ាដ៏ត្រឹមត្រូវ ហើយលោកសង្ឃឹមថា មិត្តភាពរវាងកម្ពុជា និងចិន និងកាន់តែបន្តរីកចម្រើន ហើយចិននៅតែជាដៃគូគួរឲ្យទុកចិត្តរបស់កម្ពុជា» ។ លោកក៏បានសន្យាថា ចិននឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋាភិបាលថ្មីគាំទ្រការពារសន្តិសុខជូនសម្ដេច និងក្រុមគ្រួសារ និងយកចិត្តទុកដាក់រវាងបក្សទាំងពីរ ដើម្បីរួមចំណែកក្នុងការផ្លាស់ប្ដូរព័ត៌មានប្រឆាំងដាច់ខាតការធ្វើបដិវត្តន៍ពណ៌ខិតខំអភិវឌ្ឍន៍ជាពិសេសអ្វីដែលមានការព្រមព្រៀងគ្នាពីមុនមក ដើម្បីឲ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត ។
ចំណែកសម្ដេចតេជោ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាក៏បានអំណរគុណចំពោះ លោកវ៉ាងយី ដែលបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំនៃប្រទេសចិន ។ សម្ដេចក៏បានមានប្រសាសន៍ជំរុញឲ្យមានការផ្លាស់ប្ដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ៕
ចែករំលែកព័តមាននេះ