ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាក់ទង​ស្នេហ៍​ជាង​២​ឆ្នាំ ជន​ដៃដល់​ខឹង​នាង​លាក់​រឿង​មាន​ប្ដី​និង​កូន មក​ចាក់​ស​ម្លា​.​ប់​ដល់​ផ្ទះ

8 ខែ មុន

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់ ត្រូវ​បាន​ជន​ដៃដល់ ធ្វើ​សកម្មភាព​ចា​.​ក់​ជា​ច្រើន​កាំបិត​ចុង​ស្រួច បណ្តាល​ឱ្យ​ស្លា​.​ប់​ក្នុង​ថ្លុកឈាម​ក្នុងផ្ទះ រួច​ជន​ដៃដល់ បាន​អារ​.​ក និង​ចាក់​ស​ម្លា​.​ប់​ខ្លួនឯង​តាម​ក្រោយ ប៉ុន្តែ​មិន​បាន​ស្លា​.​ប់​តាម​បំណង​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់ ត្រូវ​បាន​ជន​ដៃដល់ ធ្វើ​សកម្មភាព​ចា​.​ក់​ជា​ច្រើន​កាំបិត​ចុង​ស្រួច បណ្តាល​ឱ្យ​ស្លា​.​ប់​ក្នុង​ថ្លុកឈាម​ក្នុងផ្ទះ រួច​ជន​ដៃដល់ បាន​អារ​.​ក និង​ចាក់​ស​ម្លា​.​ប់​ខ្លួនឯង​តាម​ក្រោយ ប៉ុន្តែ​មិន​បាន​ស្លា​.​ប់​តាម​បំណង​នោះ​ទេ ត្រូវ​បាន​ប្រជាពលរដ្ឋ​ជិតខាង យក​ដំបង​ជួយ​វាយ​ជន​ដៃដល់ បណ្ដាល​ឲ្យ​ដួល​ដេក​ក្បែរ​គ្នា និង​រាយការណ៍​ទៅ​សមត្ថកិច្ច​មូលដ្ឋាន និង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​០៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០២៤ នៅ​ចំណុច​ផ្ទះ​លេខ​៣១ ផ្លូវ​៣៦ បុរី​ឈូក​វ៉ា​២ ស្ថិត​នៅ​ក្នុងភូមិ​តិ​ក្ខ​ប​ញ្ញោ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​ដៃដល់​មានឈ្មោះ លឹ​ម គី​ណែ​ត អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែកជីក ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ។

ចំណែកឯ​ជន​រង​គ្រោះ​ឈ្មោះ មាស ល​ក្ខិ​ណា ភេទ​ស្រី អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​នៅផ្ទះ បច្ចុប្បន្ន​ស្នាក់​នៅ​កន្លែង កើតហេតុ​។ មាន​ប្ដី​ឈ្មោះ ហួ ស៊ិ​ន អាយុ​៣៧​ឆ្នាំ ជា​ជនជាតិ​ចិន មុខរបរ​ធ្វើការ​នៅ​ក្រុមហ៊ុន​កិន​ថ្ម​ក្នុង​ខេត្តកំពង់ស្ពឺ អ្នក​ទាំង​២​មានកូន​ប្រុស​២​នាក់ ។

បើ​តាម​អ្នក​រស់នៅ​ជិតខាង​កន្លែង​កើតហេតុ​នោះ បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ​កំពុង​នៅ​ក្រោម​សំ​យ៉ាប​ផ្ទះ​ខាង​មុខ ចំណែក​កូន​ៗ​របស់​នាង​នៅ​ក្នុង​ផ្ទប់​លើ​ផ្ទះ ហើយ​ប្ដី​របស់​នាង​មិន​នៅផ្ទះ​ទេ ព្រោះ​ជាប់រវល់​ទៅ​ធ្វើការ​។ ពេល​នោះ​ជន​ដៃដល់​ខាងលើ ប្រដាប់​ដោយ​កូនកាំបិត​ចុង​ស្រួច បាន​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​ស្ត្រី​រង​គ្រោះ រួច​ចាក់​ទៅ​លើ​នាង​ជា​ច្រើន​កាំបិត បណ្ដាល​ឲ្យ​នាង​ដួល​ដេក​ស្លា​.​ប់​នៅ​ក្នុង​ថ្លុកឈាម​ភ្លាម​ៗ​តែ​ម្ដង​។

តាម​ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្រោយ​ពី​ចាក់​ស​ម្លា​.​ប់​នាង​រួច​ហើយ ជន​ជា​ឃា​.​តករ​រូប​នោះ​អត់​បានរ​ត់ទៅ​ណា​នោះ​ទេ ក៏​បាន​យក​កូនកាំបិត​នោះ ចាក់​ពោះ និង​អារ​.​កស​ម្លា​.​ប់​ខ្លួនឯង​តាម​ក្រោយ​ដែរ ប៉ុន្តែ​មិន​បាន​ស្លា​.​ប់​តាម​បំណង​នោះ​ទេ គ្រាន់តែ​របួសធ្ងន់​ប៉ុណ្ណោះ​។ បន្ទាប់​មក​ត្រូវ​បាន​គេ​បញ្ជូន​តាម​រថយន្ត​ពេទ្យ​នាំ​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ។

ចំណែក​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​បាន​ចុះ​ទៅ​កាន់​ទីនោះ​ធ្វើការ​ស្រាវជ្រាវ អំពី​ដើមហេតុ​ខាងលើ​នោះ និង​រាយការណ៍​ជូន​នគរបាល​ការិយាល័យ​បច្ចេកទេស និង​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឲ្យ​ចុះ​ទៅ​ធ្វើ​កោសល្យវិច័យ​ផង​ដែរ ។

សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ បានអោយ​ដឹង​ថា ឃា​.​តករ​ឈ្មោះ លឹ​ម គី​ណែ​ត ក្រោយ​ពី​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុ​ស្សី រក​ឃើញ​ថា មាន​វិជ្ជមាន​នូវ​សារធាតុ​ញៀ​.​ន​ក្នុង​ខ្លួន ថែម​ទៀត ។

នៅ​វេលា​ព្រឹក ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០២៤ ជន​ដៃដល់​រូប​នេះ បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា ខ្លួន​ជា​ពលករ​នៅ​ប្រទេស​ថៃ ហើយ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នារី​រង​គ្រោះ អស់​រយៈពេល​ជាង​២​ឆ្នាំ​មក​ហើយ ប៉ុន្តែ​មិន​ដែល​បាន​ជួប​គ្នា​ផ្ទាល់​ទេ គឺ​ទំនាក់ទំនង​តាម​រយៈ​ឆាត (ហ្វេសប៊ុក) ។ ខ្លួន​មិន​បានដឹង​ថា ខាង​នារី​រង​គ្រោះ មាន​ប្តី និង​កូន​នោះ​ទេ ហើយ​ចំណែក​ខាង​នាង ក៏​មិន​បាន​ប្រាប់​ឲ្យ​ខ្លួន​ដឹង​ថា នាង​មាន​ប្ដី មានកូន​នោះ​ដែរ មិនតែប៉ុណ្ណោះ ខ្លួន​ក៏​បាន​ផ្ញើ​ជា​លុយកាក់ ឲ្យ​នាង​ជា​ហូរហែ ថែម​ទៀត​ផង ។

ជន​ដៃដល់ បាន​សារភាព​ទៀត​ថា ពេល​ថ្មី​ៗ​នេះ ទើប​ខ្លួន​បានដឹង​ថា នាង​មាន​ប្ដី និង​មានកូន​២​នាក់​រួច​ទៅ​ហើយ ជា​ហេតុ​ធ្វើ​ឲ្យ​ខ្លួន​មានកំ​ហឹ​.​ង និង​គំនុំ ព្រោះតែ​នារី​រង​គ្រោះ បោកប្រាស់​ទំនុកចិត្ត​ខ្លួន​។ ពេល​នោះ​ខ្លួន​បាន​ស៊ើប​អំពី​ទីកន្លែង​រស់នៅ​របស់​នាង​ដឹង​ច្បាស់​អស់ហើយ ខ្លួន​ក៏​បាន​រៀបចំ​ផែនការ​ស​ម្លា​.​ប់​នាង​ចោល និង​ស​ម្លា​.​ប់​ខ្លួនឯង​តាម​ក្រោយ ។

បន្ទាប់​មក​ក៏​បាន​ធ្វើ​ដំណើរ​ចាក​ចេញពី​ប្រទេស​ថៃ ដោយ​មានកាំបិត​ផង ហើយ​ពេល​ដល់​ស្រុក​ខ្មែរ ខ្លួន​បាន​ជួល​រថយន្ត​តាក់ស៊ី ព​ណ៍​ក្រហម ១​គ្រឿង ជិះ​ទៅ​កាន់​ផ្ទះ​នារី​រង​គ្រោះ រួច​ក៏​ធ្វើ​សកម្មភាព​ចាក់​ស​ម្លា​.​ប់​នាង និង​អារ​.​កស​ម្លា​.​ប់​ខ្លួនឯង​តែ​ម្ដង ។

ចម្លើយ​សារភាព​ខាងលើ​នេះ គ្រាន់តែ​ជា​ការ​បង្ហើប​ឲ្យ​ដឹង​ពី​សមត្ថកិច្ច ដែល​បាន​ទៅ​ធ្វើការ​សាកសួរ​ចម្លើយ​ជនសង្ស័យ នៅ​ក្នុង​មន្ទីរពេទ្យ​រុ​ស្ស៊ី តែ​ប៉ុណ្ណោះ ចំណែកឯ​ដើមចម ពិត​យ៉ាងណា​ទៀត​នោះ មិន​ត្រូវ​បាន​គេ​ដឹង​ឡើយ​ទេ ព្រោះ​ពេល​នេះ គ្រាន់តែ​ជា​ការ​អះអាង​ពី​ជន​ដៃដល់​តែ​ម្ខាង ចំណែក​នារី​រង​គ្រោះ​បាន​ស្លា​.​ប់​បាត់​ទៅ​ហើយ មិន​អាច​បកស្រាយ​បាន​ឡើយ ។

នៅ​ថ្ងៃ​កើតហេតុ សមត្ថកិច្ច ក៏​បាន​ឆែក​មើល កាមេរ៉ា​សុវត្ថិភាព​ចំនួន​២ ដែល​ស្ថិត​នៅ​កន្លែង​កើតហេតុ ហើយ​កាមេរ៉ា​ទី​១ បាន​បង្ហាញ​ឲ្យ​ឃើញ​ជនសង្ស័យ បាន​ជិះ​រថយន្ដ​ម៉ាក​ TOYOTA PRIUS ពណ៌​ក្រហម​១​គ្រឿង ទៅ​ឈប់​នៅ​ខាង​មុខ​ផ្ទះ​ជន​រង​គ្រោះ​។ បន្ទាប់​មក​បាន​ចុះ​ដើរ សំដៅ​ទៅ​ផ្ទះ​ជន​រង​គ្រោះ ដោយនៅ​ក្នុង​ដៃ​មាន​កាន់​ថង់​ពណ៌​ខ្មៅ​១​ផង​ដែរ បន្ទាប់​មក​ទៀត ក៏​បាន​ផ្លោះ​របង​ចូល​ទៅ​ក្នុងផ្ទះ​នោះ ។

បន្តិច​ក្រោយមក ក៏​ឮ​សំឡេង​ស្ត្រី​រង​គ្រោះ ស្រែក​ឲ្យ​គេ​ជួយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឆោឡោ ហើយ​ភ្លាម​ៗ​នោះ​រថយន្ត PRIUS បាន​បើក​ចេញ​ទៅ​បាត់ ដែល​អាច​សន្និដ្ឋាន​បាន​ថា មាន​អ្នក​បើករថយន្ត​ព្រូស​នោះ ជូន​ឃា​.​តករ​ទៅ​កាន់​កន្លែង​កើតហេតុ​ខាងលើ ។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា កា​មេ​រា​ទី​២ មុន​ពេល​កើតហេតុ​បានឃើញ​ឃា​.​តករ​រូប​នោះ​ដើរទៅ​មុខ​ផ្ទះ​ស្ត្រី​រង​គ្រោះ ខណៈ​ដែល​នាង​កំពុង​ឈរ​ប្រមូល​សម្លៀក​បំពាក់​ដាក់​ចូល​ទៅ​ក្នុង​ម៉ាស៊ីន​បោកគក់ ។ ពេល​នោះ​បានឮ​សំឡេង​នាង​និយាយ​ទៅ​កាន់​ឃា​.​តករ​នេះ​ថា «​មក​ធ្វើ​អី ចាំ​ទៅ​ក្រៅ ចាំ​ទៅ​វត្ត​» ហើយ​ជន​ដៃដល់​ក៏​បាន​ផ្លោះ​របង​ចូល​ទៅ​ក្នុង​បរិវេណ​ផ្ទះ រួច​ដក​កាំ​បិ​.​ត​ចុង​ស្រួច​ចេញពី​ក្នុង​ថង់​ពណ៌​ខ្មៅ ចាក់​នាង​ជា​ច្រើន​កាំ​បិ​.​ត ព្រមទាំង​ចាប់​អារ​.​ករ​ហូត​ដល់​ស្លា​.​ប់​តែ​ម្ដង ។

ក្រោយ​ពេល​ស​ម្លា​.​ប់​នាង​រួច​ហើយ ឃាត​.​ក​រូប​នោះ​ក៏​បាន​ដោះ​អាវ​ចេញ រួច​យក​កាំ​បិ​.​ត​ចា​.​ក់​ពោះ និង​អា​.​រក​ខ្លួនឯង បណ្តាល​ឲ្យ​ដួល​ដេក​នៅ​ក្បែរ​សព​នារី​រង​គ្រោះ ប៉ុន្តែ​មិន​ស្លា​.​ប់​គ្រាន់តែ​របួសធ្ងន់ ។

បុរស​ម្នាក់ បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា ផ្ទះ​គាត់ និង​ផ្ទះ​ជន​រង​គ្រោះ បាន​ស្ថិត​នៅ​ជិត​គ្នា ប៉ុន្តែ​មុន​ពេល​កើតហេតុ រូប​គាត់​បាន​ស្ថិត​នៅ​ក្នុងផ្ទះ​រហូត​ដល់​ពេល​កើតហេតុ បានឮ​សំឡេង​ស្ត្រី​រង​គ្រោះ​ស្រែក ក្នុង​សភាព​ឈឺចាប់​។ គាត់​ក៏​ចេញ​ទៅ​មើល ឃើញ​ជន​ដៃដល់​កំពុង​ចា​.​ក់​ទៅ​លើ​នាង ហើយ​គាត់​ស្រែក​ឆោឡោ ហៅ​ឲ្យ​អ្នក​ជិតខាង​ជួយ ពេល​នោះ​អ្នក​ជិតខាង​ខ្លះ​យក​ដំបង និង​ទៀត​យក​ដុំ​ថ្ម​គ​.​ប់​ទៅ​លើ​ជនសង្ស័យ ដើម្បី​ឲ្យ​បញ្ឈប់​សកម្មភាព ប៉ុន្តែ​ជន​នោះ មិន​ព្រម​ឈប់​ឡើយ គឺ​ចា​.​ក់​នាងរង​គ្រោះ​រហូត​ដល់​ស្លា​.​ប់ បន្ទាប់​មក​ជន​នោះ​បាន​ដោះ​អាវ និង​បាន​យក​កាំបិត​ចា​.​ក់​ពោះ និង​អា​.​រក​ខ្លួនឯង​ដួល​ដេក​ទៅ​ក្បែរ​សព​នារី​រង​គ្រោះ តែ​ម្ដង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ