ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​នាំ​ក្មេង​ស្រី​ចូល​ក្នុង​បន្ទប់ ប៉ុនប៉ង​ធ្វើរឿងមិនគប្បី​

8 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ព័ត៌មាន​បឋម ជន​អគតិ​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​សែន​សុខរាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​ពាក់​ពន្ធ​ករណី​.​ប៉ុនប៉ងរំលោភ​សេពសន្ថវៈលើ​ក្មេង​ស្រី​ជា​អានីតិជនអាយុ​៦ឆ្នាំ ខណៈ​ក្រុម​គ្រួសារ​ឪពុក​ម្តាយ​ជាប់រវល់​កម្សាន្ត​សប្បាយ​រីករាយ​ក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ។ នេះ​បើ​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្នងការដ្ឋាន​នគរ​បា​រាជា​ធានី​ភ្នំពេញ បង្ហោះ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ថា នៅ​ថ្ងៃ​ទី​១៦…

រាជធានី​ភ្នំពេញ ៖ ព័ត៌មាន​បឋម ជន​អគតិ​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​សែន​សុខរាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​ពាក់​ពន្ធ​ករណី​.​ប៉ុនប៉ងរំលោភ​សេពសន្ថវៈលើ​ក្មេង​ស្រី​ជា​អានីតិជនអាយុ​៦ឆ្នាំ ខណៈ​ក្រុម​គ្រួសារ​ឪពុក​ម្តាយ​ជាប់រវល់​កម្សាន្ត​សប្បាយ​រីករាយ​ក្នុង​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ។ នេះ​បើ​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ស្នងការដ្ឋាន​នគរ​បា​រាជា​ធានី​ភ្នំពេញ បង្ហោះ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ថា នៅ​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០ ២៤ ម្តាយ​ជន​រង​គ្រោះ​បាន​នាំ​ជន​រង​គ្រោះ​មក​ដាក់​ពាក្យបណ្តឹង នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​គោក​ឃ្លាង នៃ​អ​ធិ ការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ពាក់ព័ន្ធ​ករណី​.​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ ។

ក្រោយ​ពី​សមត្ថកិច្ច​ទទួល​បាន​ពាក្យបណ្តឹង​នោះ​ភ្លាម លោក​ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការ​រង ជា​ស្នង ការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ដាក់​បទបញ្ជា​ទៅ​លោក​អធិការ​និង​លោក​អធិការរង​ទទួល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​សែន​សុខ ឲ្យ​ប្រើ ប្រាស់​កម្លាំង​ជំនាញ​ចុះ​ទៅ​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ទាន់ ដើម្បី​វែកមុខ​ជន​អគតិ ដែល​មានគំនិត​ព្រៃផ្សៃ​ប៉ុនប៉ង​រំលោភ​សេព​ស​ន្ទ​វៈ​លើ​ក្មេង​ស្រី​ជា​អនីតិជន ឲ្យ​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់ ។

ដោយ​មានការ​ដឹកនាំ​កម្លាំង​ពី​លោក​អធិការរង (​មេ​សា​០៥) ក៏​បាន​ទៅ​ធ្វើការ​ឡោម​ព័​ទ​លំនៅ​ឋាន​របស់​ជនសង្ស័យ ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ទើប​ឃាត់ខ្លួន​ជន​អគតិ​រូប​នោះ​តែ​ម្តង​ទៅ ។ ​

​ជនសង្ស័យ​មាន ឈ្មោះ ម៉ៅ ហេង ភេទ​ប្រុស ស្នាក់​នៅ​ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​យោង​តាម​ពាក្យបណ្តឹង​របស់​អា​ព្យាបាល​ជន​រង​គ្រោះ សមត្ត​កិច្ច​នគរបាល​ខណ្ឌ​សែន​សុខ បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ