ម្ចាស់ស្រែជួបគ្រោះអកុស.លយ៉ាងរន្ធ.ត់ ពេលមកដុ.តជញ្ជ្រាំងស្រូវ
- កំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ បុរសអាយុជាង៥០ឆ្នាំម្នាក់បានស្លា.ប់ ដោយសារឈ្លក់ផ្សែងភ្លើងដុតជញ្ជ្រាំងស្រូវ
ខេត្តកំពង់ឆ្នាំង ៖ បុរសអាយុជាង៥០ឆ្នាំម្នាក់បានស្លា.ប់ ដោយសារឈ្លក់ផ្សែងភ្លើងដុតជញ្ជ្រាំងស្រូវ
ខេត្តកំពង់ឆ្នាំង ៖ បុរសអាយុជាង៥០ឆ្នាំម្នាក់បានស្លាប់ ដោយសារឈ្លក់ផ្សែងភ្លើងដុតជញ្ជ្រាំងស្រូវ ខណៈដែលបុរសរូបនោះ ទៅដុតកញ្ច្រាំងស្រូវរបស់ខ្លួនហើយគ្រប់គ្រងស្ថានភាពភ្លើងឆេះមិនបាន។
ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១២ ខែមេសាឆ្នាំ ២០២៤ នៅភូមិអណ្ដូងឫស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី លុយ ឌីណា ស្នងការរង នគរបាលខេត្តកំពង់ឆ្នាំងទទួលផែនបង្ការនិងពន្លត់អគ្គីភ័យ បានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ វ៉ាន់ ចាន់អាយុ ៥១ ឆ្នាំមានទីលំនៅភូមិឃុំកើតហេតុខាងលើ ។
តាមប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌បៃតងចាស់ មានសណ្ដោងរ៉ឺមកមួយគ្រឿងនៅលើរ៉ឺម៉កមានដឹកពីដុងទឹកចំនួន៤ និងធុងទឹកចំនួន ១ ដោយជិះតែម្នាក់ឯង លុះមកដល់ចំណុចស្រែរបស់ខ្លួនក៏បានធ្វើការដុតជញ្ជ្រាំងស្រូវក្នុងស្រែ។ ពេលដុតកញ្ច្រាំងស្រូវរបស់ខ្លួន ធ្វើឱ្យភ្លើងឆេះខ្លាំងរាលដាលចូលទៅស្រែអ្នកដទៃ ពេលនោះជនរងគ្រោះបានព្យាយាមពន្លត់តែមិនរលត់ដោយអស់កម្លាំងខ្លាំងពេកក៏ដួលសន្លប់ ហើយភ្លើងក៏បានឆេះមកលើជនរងគ្រោះតែម្ដង។
របាយការណ៍ដដែលបានបញ្ជាក់ថា តាមគ្រួសារជនរងគ្រោះបានឱ្យដឹងថាជនរងគ្រោះមានជំងឺសួត និងលើសឈាម ដែលសមត្ថកិច្ចសង្ស័យថាដោយសារឈ្លក់និងផ្សែងភ្លើងហើយឈាមឡើងខ្លាំង បណ្ដាលឱ្យដួលសន្លប់ ទើបភ្លើងជញ្ជ្រាំងឆេះ បណ្ដាលឱ្យស្លាប់តែម្ដង។
នៅក្នុងហេតុការណ៍នោះរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុករលាប្អៀរ បានចេញទៅអន្តរាគមន៍ជួយពន្លត់ដែរ តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
ក្រោយពីពិនិត្យធ្វើកោសលវិច្ច័យរួច សពជនរងគ្រោះត្រូវបានប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ