លិខិតឆ្លងដែនជប៉ុននិងសិង្ហបូរីបានក្លាយជាលិតឆ្លងដែនមានឥទ្ធិពលជាងគេបំផុតក្នុងរយះពេល៥ឆ្នាំជាប់គ្នា ដោយ អាចធ្វើដំណើរទៅកាន់១៩៤ ប្រទេសដោយមិនបាច់ ត្រូវការទិដ្ឋាការ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន CNN របស់ អាមេរិកកន្លងមកនៅឆ្នាំនេះ។ ប្រទេសចំនួនប្រាំមួយបានជាប់នៅក្នុងចំណាត់ថ្នាក់កំពូលសម្រាប់ឯកសារធ្វើដំណើរដ៏មានឥទ្ធិ…
លិខិតឆ្លងដែនជប៉ុននិងសិង្ហបូរីបានក្លាយជាលិតឆ្លងដែនមានឥទ្ធិពលជាងគេបំផុតក្នុងរយះពេល៥ឆ្នាំជាប់គ្នា ដោយ អាចធ្វើដំណើរទៅកាន់១៩៤ ប្រទេសដោយមិនបាច់ ត្រូវការទិដ្ឋាការ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន CNN របស់ អាមេរិកកន្លងមកនៅឆ្នាំនេះ។
ប្រទេសចំនួនប្រាំមួយបានជាប់នៅក្នុងចំណាត់ថ្នាក់កំពូលសម្រាប់ឯកសារធ្វើដំណើរដ៏មានឥទ្ធិ ពលបំផុតសម្រាប់ឆ្នាំ ២០២៤ ។ ប្រជាពលរដ្ឋនៃប្រទេសបារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន សិង្ហបូរី និងអេស្ប៉ាញ អាចរីករាយជាមួយនឹង ការធ្វើ ដំណើរដោយមិនចាំបាច់មានទិដ្ឋាការ ទៅកាន់គោលដៅ ១៩៤ ប្រទេស ជុំវិញពិភពលោក។
ប្រជាជាតិអាស៊ី គឺប្រទេសជប៉ុន និងសិង្ហបុរីបាន កាន់កាប់ តំណែងលេខ ១ ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ។
ហ្វាំងឡង់ និងស៊ុយអែត ជាប់ចំណាត់ថ្នាក់លេខពីរ ជាមួយកូរ៉េខាងត្បូង ដោយងាយស្រួលចូលទៅកាន់ ១៩៣ ប្រទេស ខណៈអូទ្រីស ដាណឺម៉ាក អៀរឡង់ និងហូឡង់ ជាប់លេខបីដោយ អាចធ្វើដំណើរ ទៅកាន់ប្រទេស ១៩២ ដោយពុំបាច់មានទិដ្ឋាការ។
បែលហ្ស៊ិក លុចសំបួ ន័រវេស ព័រទុយហ្គាល់ និង ចក្រភព អង់គ្លេស ស្ថិតនៅលេខ៤ ខណៈក្រិក ម៉ាល់តា និងស្វីស ស្ថិតនៅលេខ៥។
លិខិតឆ្លងដែនអាមេរិកវិញស្ថិតនៅលំដាប់ថ្នាក់លេខ ៧ ដោយអាចធ្វើដំណើរទៅកាន់១៨៨ ប្រទេស ដោយមិនបាច់មានទិដ្ឋាការ៕
ចែករំលែកព័តមាននេះ