ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកស្តាយ​ខ្លាំង​ណាស់​! ឆេះ​កុដិ​​និង​ទ្រព្យសម្បត្តិ​​អស់​ប្រហែល​១​ម៉ឺន​ដុល្លារ

8 ខែ មុន

ខេត្តបន្ទាយមានជ័យ ៖ អគ្គិភ័យ​ឆាបឆេះ​កុ​ដ​១​ខ្នង ឈើ​លើ​ថ្ម​ក្រោម រួម​ទាំង​ទ្រព្យសម្បត្តិ​សរុប​អស់​ថវិកា​អស់​ប្រហែល​១​ម៉ឺន​ដុល្លារ ដែល​ហេតុការណ៍​រន្ធត់​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២៤ ស្ថិត​នៅ​វត្ត​បទុម​ស្រៈ​ឈូក ស្ថិត​ភូមិ​ភ្នំ​លៀប​កើត…

ខេត្តបន្ទាយមានជ័យ ៖ អគ្គិភ័យ​ឆាបឆេះ​កុ​ដ​១​ខ្នង ឈើ​លើ​ថ្ម​ក្រោម រួម​ទាំង​ទ្រព្យសម្បត្តិ​សរុប​អស់​ថវិកា​អស់​ប្រហែល​១​ម៉ឺន​ដុល្លារ ដែល​ហេតុការណ៍​រន្ធត់​នេះ​កើតឡើង​នៅ​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២៤ ស្ថិត​នៅ​វត្ត​បទុម​ស្រៈ​ឈូក ស្ថិត​ភូមិ​ភ្នំ​លៀប​កើត ឃុំ​ភ្នំ​លៀប ស្រុក​ព្រៈ​នេត្រ​ព្រៈ​។

លោក​វរសេនីយ៍ ភ្លឹង វិចិត្រ អធិការរង​នគរបាល​ស្រុក​ព្រៈ​នេត្រ​ព្រៈ​បាន​ប្រាប់​ថា នៅ​ពេល​អគ្គិភ័យ​ឆាបឆេះ​កុដិ គឺ​ព្រះសង្ឃ​នៅ​គង់​ក្នុង​កុ​ដ្ឋ​ផ្នែក​ខាងក្រោយ ហើយ​អគ្គិភ័យ​បាន​ឆាបឆេះ​នៅ​ជាន់​ខាងលើ បណ្តាល​ឱ្យ​ឆេះ​យ៉ាង​សន្ធោសន្ធៅ ទើប​ដឹង​ស្រែក​ផ្អើល​ឆោឡោ​ដល់​ព្រះសង្ឃ​ដែល​កំពុង​គង់​ក្នុង​វត្ត នាំ​គ្នា​រត់​យក​ធុង​ដងទឹក​ជះ ។

តែ​ដោយសារ​ឆាបឆេះ​ផ្នែក​ខាងលើ ជះ​ទឹក​មិន​ដល់​ទេ បណ្តាល​ឱ្យ​អណ្តាតភ្លើង​កាន់តែ​ខ្លាំង រហូត​ដល់​រថយន្ត​ពន្លត់​អគ្គិភ័យ​១​គ្រឿង​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៈ​នេត្រ​ព្រៈ និង​កម្លាំង​នគរ​បាល និង​កងរាជអាវុធហត្ថ​ស្រុក​បាន​ជួយ​អន្តរាគមន៍​ពន្លត់ តែ​ភ្លើង​បាន​ឆាបឆេះ​អស់​ទៅ​ហើយ ។

លោក​បាន​បញ្ជាក់​ថា អគ្គិភ័យ​ដែល​ឆាបឆេះ​នៅ​ជាន់​លើ​ផ្ទះ អាច​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ទើប​បង្ក​ឱ្យ​ឆាបឆេះ​អស់​កុដិ​១​ខ្នង​ដែល​មាន​ទំហំ​បណ្តោយ​១៥​ម៉ែត្រ​និង​ទទឹង​៩​ម៉ែត្រ និង​ខូចខាត​ទ្រព្យសម្បត្តិ​មាន រោង​ដែក​២​ខ្នង បុស្បុក​១​គ្រឿង ស្រូវ​៨​តោន ទូក​ស្មាច់​១​គ្រឿង ក្តា​មឈូស​១ គ្រែ​ដេក​១ គ្រឿង​បរិក្ខា​មាន​ចានឆ្នាំង គ្រឿង​កាត់​និង​ផ្សារ​ដែក ទូរទស្សន៍​១​គ្រឿង ក្បឿង​២.០០០​សន្លឹក​សរុបថ​វិការ​១០.០០០​ដុល្លារ ។

លោក​វរសេនីយ៍ ភ្លឹង វិចិត្រ បាន​បញ្ជាក់​ថា អគ្គិភ័យ​ដែល​ឆាបឆេះ​បាន​ប្រើប្រាស់​ទឹក​អស់​២​ឡាន និង​កម្លាំង​ចូលរួម​អន្តរាគមន៍​មាន​នគរបាល កងរាជអាវុធហត្ថ​រួម​ជាមួយ​ប្រជាពលរដ្ឋ​មិន​តិច​ជាង​៥០​នាក់​ដែល​មក​ពន្លត់ តែ​អគ្គិភ័យ​បាន​ឆាបឆេះ​អស់​ស្ទើរ​ទាំងស្រុង ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ