កាកសំណល់ប្រមាណជាង៨០តោនត្រូវបានប្រមូលចេញពីទន្លេក្នុងរាជធានីភ្នំពេញ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្នុងរយៈពេលដ៏ខ្លីពោល គឺចាប់ពីខែតុលា ឆ្នាំ២០២៣ ដល់ ខែមីនា ឆ្នាំ២០២៤ កាកសំណល់ប្រមាណជាង៨០តោន ត្រូវបានប្រមូលចេញពីទន្លេក្នុងរាជធានីភ្នំពេញ…
រាជធានីភ្នំពេញ ៖ ក្នុងរយៈពេលដ៏ខ្លីពោល គឺចាប់ពីខែតុលា ឆ្នាំ២០២៣ ដល់ ខែមីនា ឆ្នាំ២០២៤ កាកសំណល់ប្រមាណជាង៨០តោន ត្រូវបានប្រមូលចេញពីទន្លេក្នុងរាជធានីភ្នំពេញ…
រាជធានីភ្នំពេញ ៖ ក្នុងរយៈពេលដ៏ខ្លីពោល គឺចាប់ពីខែតុលា ឆ្នាំ២០២៣ ដល់ ខែមីនា ឆ្នាំ២០២៤ កាកសំណល់ប្រមាណជាង៨០តោន ត្រូវបានប្រមូលចេញពីទន្លេក្នុងរាជធានីភ្នំពេញ ទូកកម្ចាត់សំរាមដោយមានការចូលរួមពីប្រជាពលរដ្ឋនៅក្នុងសហគមន៍ មូលដ្ឋានតាមដងទន្លេជាភ្នាក់ងារប្រមូលសំរាមរបស់អង្គការ ។ នេះបើតាមការឱ្យដឹងពីសំណាក់អង្គការសំអាតទន្លេសមុទ្រ ។
ថ្លែងក្នុងសន្នីសីទសារព័ត៌មាន ក្រោយដាក់ពិធីសម្ពោធជាផ្លូវការបេសកកម្មសំអាតទន្លេ រយៈពេល៥ឆ្នាំ ចាប់ពី២០២៣ ដល់ឆ្នាំ២០២៨ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានឱ្យដឹងថា «បេសកកម្មនេះស្របតាមយុទ្ធសាយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី០៧ ក្នុងការកសាង និងពង្រឹងមូលដ្ឋានគ្រឹះ ដើម្បីពន្លឿនការអភិវឌ្ឍជាតិ និងគាំទ្រដល់យុទ្ធសាស្ត្រចក្រារបស់ក្រសួងបរិស្ថាន ស្អាតបៃតង និងចីរភាព និងរួមចំណែកដល់យុទ្ធនាការទឹកស្អាត ការកាត់បន្ថយប្លាស្ទិក និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព»។
ឯកឧត្តមបានលើកឡើងដោយបញ្ជាក់ថា ការទទួលជោគជ័យទៅបាននៃបេសកកម្មនេះចាំបាច់ណាស់ ត្រូវតែមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធទាំងអស់ ។ ការចូលរួមក្នុងការប្រមូលសំរាមតាមដងទន្លេជាជំហានសំខាន់មួយក្នុងការលើកកម្ពស់ភាពជាម្ចាស់សហគមន៍ និងឈានទៅរកទន្លេដែលគ្មានការបំពុលដោយថង់ប្លាស្ទិក ។ ដើម្បីសម្រេចបាននូវគោលដៅនេះបេសកកម្មនឹងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសេដ្ឋកិច្ចនៃស ហគមន៍ដែលរងផលប៉ះពាល់នៅតាមដងទន្លេ និងជំរុញកិច្ចសហប្រតិបត្តិការ ជាមួយអាជ្ញាធរមូលដ្ឋាន និងតាមសាលារៀន ។
ចំណែកឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឱ្យដឹងថា ការប្រមូលសំរាមនៅរាជធានីភ្នំពេញបានទាន់ពេលវេលា និងបានត្រឹមត្រូវធ្វើឱ្យមិនកកស្ទះសំរាមដែលធ្វើឱ្យសំរាមមួយចំនួនត្រូវគេបោះចោលតាមប្រឡាយទឹក និងមួយចំនួនត្រូវធ្លាក់ចូលក្នុងទន្លេ ដែលជាការបំពុលទឹក និងជះផលអាក្រក់ដល់មនុស្សសត្វនោះឡើយ ។
តាមរយៈការបេសកកម្មសំអាតទន្លេ នាពេលនេះដែរឯកឧត្តមរំពឹងថា បើមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ និងពិសេសអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់នឹងទទួលបានជោគជ័យពុំខាន ។ ពេលនោះយើងនឹងទទួលបានស្អាតទាំងលើគោក និងក្នុងទឹក ហើយយើងក៏គ្មានការបំពុលដោយសំរាមឡើយ ។
ជាមួយគ្នានោះដែរលោក នូ សុវណ្ណ នាយកប្រតិបត្តិអង្គការសំអាតទន្លេ សមុទ្រ (ROC) បានលើកឡើងថា «យើងអាចសំអាតកាកសំណល់ចាស់ឱ្យអស់ពីទន្លេ និងច្រាំងទន្លេក្នុងរយៈពេលតែពី៥ ទៅ៦ឆ្នាំបាន ប៉ុន្តែដើម្បីរក្សាទន្លេឲ្យមានអនាម័យជារៀងរហូត ហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងកាកសំណល់ ការអប់រំ និងការពង្រឹងច្បាប់ គឺជាគន្លឹះដ៏សំខាន់ដែលត្រូវអនុវត្តន៍ ។ លោកថា ជាទូទៅយើងប្រមូលសំរាមផងយើងអប់រំផង ។ ការប្រមូលសំរាមនេះយើងបានប្រមូលពីទន្លេសាប ទន្លេមេគង្គ ទន្លេបាសាក់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងទន្លេសាបក្នុងខេត្តកណ្តាលផងដែរ ។
មកដល់ពេលនេះ គឺយើងប្រមូលបាន១៦៩៣.០៩តោននៃសំរាម ពិសេសប្លាស្ទិកត្រូវបានប្រមូលចេញពីទន្លេរបស់យើង ។ ការប្រមូលសំរាមនេះយើងបានទូកពីប្រទេសអាល្លឺម៉ង់ និងពេលនេះយើងបានទូកពិសេសមួយទៀតបានចូលជំនួសបន្ថែមទៀត ហើយសំរាមទាំងនេះត្រូវបានយកទៅបំលែងជាថាមពលនៅរោងចក្រស៊ីម៉ង់ត៍ដែលមានន័យថា សំរាមទាំងអស់ស្មើនឹងដោយមិនបង្កការប៉ះពាល់ដល់ទឹកដែលវាសមស្របទៅនឹងយុទ្ធសាស្ត្រចក្រារបស់ក្រសួងបរិស្ថានដែលមានន័យថា ធ្វើឱ្យស្អាតទាំងទឹក ស្អាតដី និងស្អាតខ្យល់ ។
លោក Dato Sean H’ng នៃក្រុមហ៊ុន Leader Energy បានឱ្យដឹងថា«ការរួមសហការគ្នាវាបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់យើងក្នុងការលើកកម្ពស់សេដ្ឋកិច្ចចក្រាឱ្យមានភាពល្អប្រសើរ និងការថែទាំសហគមន៍ ។ តាមរយៈបេសកកម្មនេះ យើងមានបំណងមិនត្រឹមតែកាត់បន្ថយផលប៉ះពាល់ដ៏អាក្រក់នៃការបំពុលនៅក្នុងទឹកនៃទន្លេរបស់កម្ពុជាប៉ុណ្ណោះទេប៉ុន្តែថែមទាំងផ្តល់សិទ្ធិអំណាចដល់សហគមន៍មូលដ្ឋានឱ្យក្លាយជាអ្នកថែរក្សាបរិស្ថានធម្មជាតិរបស់ពួកគេផងដែរ» ។
គួរបញ្ជាក់ថា ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងក្រុមហ៊ុន Leader Energy និង អង្គការសំអាតទន្លេសមុទ្រ ដែលបានចាប់ផ្តើមនៅចុងឆ្នាំ២០២៣ បានក្លាយជាជំហ៊ានដ៏សំខាន់មួយឆ្ពោះទៅរកការការពារប្រព័ន្ធអេកូឡូស៊ី ទន្លេជាប្រភពទឹកដ៏សំខាន់របស់កម្ពុជា ។ គំនិតផ្តួចផ្តើមរួមគ្នានេះ គ្រោងនឹងដំណើរការរហូតដល់ឆ្នាំ២០២៨ ហើយរួមបញ្ចូលផែនការដ៏ទូលំទូលាយមួយ ដែលរួមមានប្រតិបត្តិការសំអាតតាមដងទន្លេមេគង្គ ទន្លេសាប និងទន្លេ បាសាក់ ព្រមទាំងកម្មវិធីអប់រំដែលផ្តោតលើការអប់រំការយល់ដឹងអំពីការទុកដាក់សំរាមរបស់ប្រជាពលរដ្ឋសហគមន៍នៅក្នុងមូលដ្ឋាន ៕
ចែករំលែកព័តមាននេះ