ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CTNទទួល​សិទ្ធិ​ផ្តាច់​មុខ​ក្នុង​ការ​ផ្សាយ​បន្ត​ផ្ទាល់​ការ​ប្រកួត​កី​ឡា​បាល់​ទាត់​ពិភព​លោក​FIFA World CupTM2014នៅ​កម្ពុជា​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ស្ថា​នីយ​ទូរ​ទស្សន៍​ CTN ដែល​ឈាន​មុខ​គេ​នៅ​កម្ពុជា​បាន​ទទួល​សិទ្ធិ​ផ្តាច់​មុខ​ផ្សាយ​បន្ត​ផ្ទាល់​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​ FIFA WORLD CUPTM2014 នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។CTN ដែល​គ្រប់​គ្រង​ដោយ​ក្រុម​ហ៊ុន​ Royal Group បាន​ឱ្យ​ថ្លៃ​លើស​ក្រុម​ហ៊ុន​ផ្សព្វ​ផ្សាយ​ដទៃ​ទៀត​ដើម្បី​ទទួល​បាន​សិទ្ធិ​ផ្តាច់​មុខ​មួយ​នេះ​ ។

រាជ​ធានី​ភ្នំពេញ​ ៖ ស្ថា​នីយ​ទូរ​ទស្សន៍​ CTN ដែល​ឈាន​មុខ​គេ​នៅ​កម្ពុជា​បាន​ទទួល​សិទ្ធិ​ផ្តាច់​មុខ​ផ្សាយ​បន្ត​ផ្ទាល់​ការ​ប្រកួត​បាល់​ទាត់​ពិភព​លោក​ FIFA WORLD CUPTM2014 នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។CTN ដែល​គ្រប់​គ្រង​ដោយ​ក្រុម​ហ៊ុន​ Royal Group បាន​ឱ្យ​ថ្លៃ​លើស​ក្រុម​ហ៊ុន​ផ្សព្វ​ផ្សាយ​ដទៃ​ទៀត​ដើម្បី​ទទួល​បាន​សិទ្ធិ​ផ្តាច់​មុខ​មួយ​នេះ​ ។

តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​តម្លៃ​នៃ​កិច្ច​ព្រម​ព្រៀង​មិន​ត្រូវ​បាន​បង្ហើប​ឱ្យ​ដឹង​ឡើយ​ ។ បើ​យោង​ទៅ​តាម​សម្តី​របស់​លោក​ Bernard Anthony ដែល​​ជា​នាយក​គ្រប់​គ្រង​ទូ​ទៅ​នៃ​ស្ថានីយ​​ទូរ​ទស្សន៍​ CTN បាន​ឱ្យ​ដឹង​ថា​ CTN បាន​ធ្វើ​ឱ្យ​មាន​ភាព​ភ្ញាក់​ផ្អើល​ចំពោះ​ការ​រក្សា​សិទ្ធិ​ផ្តាច់​មុខ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ព្រឹត្ត​ិ​ការណ៍​កី​ឡា​ដ៏​ធំ​លំ​ដាប់​ពិភព​លោក​គឺ​ FIFA WORLD CUPTM ។ ដូច​ជា​ឆ្នាំ​២០១០​អញ្ចឹង​ដែរ​ CTN នឹង​ប្រើ​ប្រាស់​នូវ​ធន​ធាន​ដែល​មាន​ទាំង​អម្បាល​ម៉ាន​ដើម្បី​ធា​នា​ថា​ ប្រិយ​មិត្ត​ស្នេហា​វិស័យ​កី​ឡា​បាល់​ទាត់​អាច​តាម​ដាន​ព្រឹត្តិ​ការណ៍​ FIFA World CupTM បាន​គ្រប់​ជំហាន​ ។ វា​គឺ​ជា​កិត្តិ​យស​ដ៏​ធំ​ធេង​សម្រាប់​ CTN និង​សម្រាប់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ក្នុង​នាម​ជា​អ្នក​ទទួល​ផ្សព្វ​ផ្សាយ​កម្ម​វិធី​ដ៏​មាន​ប្រជា​ប្រិយ​ភាព​មួយ​នេះ​សា​ជា​ថ្មី​ ។ មិន​តែ​ប៉ុណ្ណោះ​វា​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​នូវ​ភាព​លេច​ធ្លោ​របស់​ស្ថានីយ​និង​បុគ​្គ​លិក​ទាំង​អស់​ផង​ដែរ​ ។

លោក​ Anthony បាន​បង្ហើប​ឱ្យ​ដឹង​ទៀត​ថា​ រាល់​ព័ត៌​មាន​ស្តី​អំពី​ FIFA World CupTM នឹង​ចាប់​ផ្តើម​ផ្សព្វ​ផ្សាយ​ឱ្យ​ដឹង​នៅ​ដើម​ឆ្នាំ​ក្រោយ​ ។ CTN បាន​រៀប​ចំ​កាល​វិភាគ​ផ្សព្វ​ផ្សាយ​ការ​ប្រកួត​ World Cup រួច​ជា​ស្រេច​ហើយ​ដូច​ជា​កម្ម​វិធី​​ Preview Programs មុន​នឹង​ការ​ប្រកួត​មក​ដល់​ ហើយ​ក្រុម​ព័ត៌​មាន​កី​ឡា​របស់​ CTN ក៏​នឹង​មាន​បង្កើត​កម្ម​វិធី​វិភាគ​ ហើយ​និង​ទស្សន៍​ទាយ​ពី​រ​ឬ​បី​នាទី​ក្នុង​អំឡុង​នៃ​ការ​ប្រកួត​ផង​ដែរ​។ សម្រាប់​កម្ម​វិធី​«វិថី​ឆ្ពោះ​ទៅ​កាន់​ FIFA World  CupTM 2014» CTN នឹង​ចាប់​ផ្តើម​ដំណើរ​ការ​ផ្សព្វ​ផ្សាយ​ពី​ខែ​មីនា​២០១៤​ត​ទៅ​ រី​ឯ​ការ​ផ្សាយ​បន្ត​ផ្ទាល់​ការ​ប្រកួត​ World CupTM គឺ​នឹង​ចាប់​ផ្តើម​ពី​ខែ​មិថុនា​ រហូត​ដល់​ខែ​កក្ក​ដា​ ចន្លោះ​ពី​ម៉ោង​១១​យប់​ដល់​ម៉ោង​៧​ព្រឹ​ក​រៀង​រាល់​ថ្ងៃ​ដែល​មាន​ការ​ប្រកួត​តាម​រយៈ​កញ្ចក់​ទូរ​ទស្សន៍​ CTN និង​ MYTV ។

ស្ថានីយ​ទូរ​ទស្សន៍​ CTN ក៏​បាន​ទទួល​សិទ្ធិ​ផ្តាច់​មុខ​ក្នុង​ការ​ចែក​ចាយ​ទៅ​ឱ្យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ទូរ​ទស្សន៍​បង់​ប្រាក់​(ដូច​ជា​ទូរ​ទស្សន៍​ខ្សែ​កាប​ ផ្កាយ​រណប​…) ផ្សេង​ទៀត​ដែរ​ ។ រី​ឯ​ការ​សម្រេច​ចិត្ត​ថា​នឹង​ចែក​ចាយ​ទៅ​ឱ្យ​ទូរ​ទស្សន៍​ណា​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ យើង​នឹង​ជូន​ដំណឹង​តាម​ក្រោយ​ឆាប់​ៗ​នេះ​ ។ សម្រាប់​ព័ត៌​មាន​បន្ថែម​សូម​ទំនាក់​ទំនង​លោក​ មា៉​ សេ​រី​ តាម​​ទូរស័ព្ទ​លេខ​ ០១២ ៩០៦ ២៥៤ ៕