ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​វ័យ​ក្មេង​ផឹកទឹក​ត្នោត​ជូ​រស្រវឹង​​ជោក​ជាំពេល​ចូល​ដេក​គាំង​បេះ​ដូង​ស្លា.ប់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ​៖ ​ស្ត្រី​វ័យ​ក្មេង​​ម្នាក់​បាន​​​​ផឹក​​ទឹក​ត្នោត​ជូ​រ​​អស់​ជា​ច្រើន​​លីត្រ​ចាប់តាំងពី​​វេលា​ល្ងាច​រហូត​ដល់​​​ទៀប​ភ្លឺ​ទើបចូល​ដេក លុះ​​ព្រឹក​ឡើង​ស្រាប់តែ​​​គេ​ប្រទះ​ឃើញ​ស្លា.ប់​​បាត់​បង់​ជីវិត​​​​​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ទាំង​​ព្រលឹម​ ហើយ​​​ប៉ូលិស​មូល​ដ្ឋាន​បាន​ចុះ​ទៅ​ធ្វើ​កំណត់​ហេតុ​​ភ្លាមៗ​ដែរ ។

រាជ​ធានី​ភ្នំពេញ ​៖ ​ស្ត្រី​វ័យ​ក្មេង​​ម្នាក់​បាន​​​​ផឹក​​ទឹក​ត្នោត​ជូ​រ​​អស់​ជា​ច្រើន​​លីត្រ​ចាប់តាំងពី​​វេលា​ល្ងាច​រហូត​ដល់​​​ទៀប​ភ្លឺ​ទើបចូល​ដេក លុះ​​ព្រឹក​ឡើង​ស្រាប់តែ​​​គេ​ប្រទះ​ឃើញ​ស្លាប់​​បាត់​បង់​ជីវិត​​​​​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ទាំង​​ព្រលឹម​ ហើយ​​​ប៉ូលិស​មូល​ដ្ឋាន​បាន​ចុះ​ទៅ​ធ្វើ​កំណត់​ហេតុ​​ភ្លាមៗ​ដែរ ។

ហេតុ​ការណ៍​នេះ​ ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃទី​២៧ មិថុនា ​នៅភូមិ​តា​ងួន​ សង្កាត់​​កាកាប​ ខណ្ឌ​​ពោធិ៍​សែន​ជ័យ​ ។ ស្ត្រី​​​ដែល​​ស្លាប់​ឈ្មោះ​យ៉េ​ លី​ហ្សា ​​អាយុ​២០​ឆ្នាំ ​មាន​ស្រុក​កំណើត​នៅ​ក្នុងសង្កាត់​ព្រែក​ឯង ខណ្ឌ​មាន​ជ័យ និងស្នាក់នៅ​ក្នុងរោង​លក់​ទឹក​ត្នោត​ជូ​រកន្លែង​​កើត​ហេតុ​ខាង​លើ​ ព្រោះ​នាង​គ្មាន​ផ្ទះសម្រាប់​ស្នាក់​នៅ​ពិត​ប្រាកដ​ឡើយ ។

តាម​ប្រភព​ព័ត៌​មាន​បាន​ឱ្យដឹង​ថា ស្ត្រី​ម្នាក់​​​នេះ​​បាន​ជួយ​លក់​​ទឹក​​ត្នោត​ជូ​រ​ឱ្យគេ​ ហើយ​នៅ​​​ល្ងាច​​ថ្ងៃទី​២៦​ មិថុនា ​នាង​បាន​ផឹក​ទឹក​ត្នោត​ជូ​​រ​ជា​​មួយ​​មិត្ត​ភក្តិ​​អស់​ជា​ច្រើន​លីត្រ ដែល​ការផឹក​ស៊ី​នោះ​បាន​ប្រព្រឹត្តទៅ​រហូត​ដល់​វេលាម៉ោង​​៣​ទៀប​ភ្លឺ​​ថ្ងៃទី​២៧ មិថុនា ​ទើបឈប់​​ ហើយ​នាង​​ក៏​​បានចូល​​ដេក​នៅ​ក្នុង​រោង​ដូច​ធម្មតា​ ។ ​ខណៈ​នោះ​​ពុំ​មាន​នរណា​ម្នាក់​បាន​ដឹងថា ​នាងមាន​បញ្ហា​​អ្វី​កើត​ឡើង​នោះ​ទេ ​រហូត​​ដល់​វេលា​ព្រឹក​ដោយ​សារតែ​ឃើញ​នាង​​ដេក​យូរ​ពេក​មិន​ទាន់​ក្រោក​ដូច​សព្វ​​មួយ​ដង​ ស្ត្រី​​ម្នាក់​ដែល​​ជា​អ្នក​ស្នាក់​នៅ​​ជាមួយ​​បាន​ចូល​ទៅ​ដាស់​ស្រាប​់តែ​​ឃើញ​​នាង​ស្លាប់​បាត់​ទៅ​ហើយ ទើប​មាន​ការឆោ​ឡោ​ឡើង ។ ​

ប្រភព​ដដែល​បាន​បន្ត​ថា ​បន្ទាប់​ពី​មាន​ការ​ភ្ញាក់​ផ្អើល​​​ប៉ូលិស​មូលដ្ឋាន​ក៏​បាន​ចុះ​ទៅ​កាន់​កន្លែង​កើត​ហេតុ​ធ្វើ​ការ​ពិនិត្យ​​ជាក់​ស្តែង​ ។ ដោយ​ឡែក​​អ្នក​ជិត​ខាង​បាន​ឱ្យ​ដឹង​ថា ស្ត្រីរូប​​​នេះ​​​ស្នាក់​នៅគ្មាន​គោល​ដៅ​ច្បាស់​លាស់ឡើយ​ ម្តង​ស្នាក់​នៅ​ក្នុង​រោង​លក់​ទឹក​ត្នោត​ជូរ​និង​ម្តង​ស្នាក់​នៅ​កន្លែង​​ផ្សេង​ ហើយ​កន្លង​មក​នាង​មាន​ជំងឺ​​ចម្លែក​​ ម្យ៉ាង​​ឧស្សាហ៍​ប្រកាច់​ជា​ញឹក​ញាប់​​ពុំ​ដឹង​ថា​ជា​​ជំងឺ​អ្វី​​ឡើយ​ ។ ពេល​នេះ​នាង​បានស្លាប់​បាត់​បង់​ជីវិត​​ដែល​ពុំ​ទាន់​ដឹង​ថា​ស្លាប់​ដោយសារ​​​​​ជំងឺ​​​អ្វី​ពិត​ប្រាកដ​​ទេ ប៉ុន្តែ​សមត្ថកិច្ច​សង្ស័យ​ថា​អាច​បណ្តាល​​មក​ពីបញ្ហា​គាំង​បេះដូង​ ៕