ខេត្តបន្ទាយមានជ័យ ៖ ក្មេងប្រុសម្នាក់ត្រូវពស់ស្រកាចាស់ចឹក នៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ខណៈពេលដើរទៅបូមទឹកដាក់ស្រែនៅចំណុចវាលគោកឪឡោក ស្ថឹតក្នុងភូមិគោកកី ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
នគរបាលបានឲ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ រឿន សុអេង អាយុ១៥ឆ្នាំ នៅភូមិគោកកី ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
នគរបាលបន្តថា មុនពេលកើតហេតុក្មេងប្រុសរងគ្រោះ បានដើរទៅបូមទឹកដាក់ស្រែនៅចំណុចវាលគោកឪឡោក ក្នុងភូមិគោកកី ឃុំតាផូ ស្រុកស្វាយចេក ស្រាប់តែជាន់ប៉ះពស់ស្រកាចាស់ចឹក ត្រូវកជើងស្តាំរងរបួសធ្ងន់ធ្ងរ តែត្រូវបានក្រុមគ្រួសារជួយសង្គ្រោះដឹកមកកាន់មន្ទីរពេទ្យបង្អែក ស្រុកស្វាយ ទាន់ពេល ។ បច្ចុន្បន្នជនរងគ្រោះរួចផុតពីគ្រោះថ្នាក់ហើយ ៕
ចែករំលែកព័តមាននេះ