អ្នកដឹកនាំនិងជាអ្នកនិពន្ធចម្រៀងម្នាក់ ប្រតិកម្ម Influencer១រូបក្រោយធ្វើរឿងមិនគប្បី
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អ្នកដឹកនាំ និងជាអ្នកនិពន្ធបទចម្រៀង គឺលោកសោម ដូរ៉េ បានចេញមុខប្រតិកម្មទៅកាន់ Influence មួយរូប ដែលបានយកបទចម្រៀងដែលលោកនិពន្ធ…
រាជធានីភ្នំពេញ ៖ អ្នកដឹកនាំ និងជាអ្នកនិពន្ធបទចម្រៀង គឺលោកសោម ដូរ៉េ បានចេញមុខប្រតិកម្មទៅកាន់ Influence មួយរូប ដែលបានយកបទចម្រៀងដែលលោកនិពន្ធ…
រាជធានីភ្នំពេញ ៖ អ្នកដឹកនាំ និងជាអ្នកនិពន្ធបទចម្រៀង គឺលោកសោម ដូរ៉េ បានចេញមុខប្រតិកម្មទៅកាន់ Influence មួយរូប ដែលបានយកបទចម្រៀងដែលលោកនិពន្ធ និងដឹកនាំមួយយកទៅធ្វើជាវីដេអូ Reaction បែបអសីលធម៌ ។
ការចេញប្រតិកម្មរបស់លោក សោម ដូរ៉េ នាពេលនេះ បានធ្វើឡើងបន្ទាប់លោកបានឃើញវីដេអូរបស់ Influencer មួយដែលមានឈ្មោះថា Santakh បានយកបទដែលលោកដឹកនាំមានចំណងជើងថា សុំស្រឡាញ់សុំអាំងប៉ាវ ដែលបកស្រាយដោយតារាចម្រៀងនាង លី អ៊ីវ៉ាធីណា យកមកធ្វើវីដេអូ Reaction ដោយភ្ជាប់ជាមួយកាយវិការចុងក្រោយកំពុងស្តាប់ពេលកំពុងបត់ជើងធំក្នុងបង្គន់ ។
ដោយសារឃើញកាយវិការមិនសមរម្យពីម្ចាស់ផេក Influencer ខាងលើនេះ ក្នុងនាម ជាអ្នកដឹកនាំ និងនិពន្ធបទចម្រៀងមួយនេះលោក សោម ដូរ៉េ បានចេញប្រតិកម្ម ដោយលោកចាត់ទុកសកម្មភាពនេះ គឺគ្មានសីលធម៌ ។
លោក សោម ដូរ៉េ បានលើកឡើងតាមរយៈសំណេរបង្ហោះលើបណ្ដាញសង្គមថា Influencerដែលគ្មានសុជីវធម៌ សម្តែងកំប្លែងបែបមើលងាយ ។ លោកបញ្ជាក់ថា ក្នុងនាមខ្ញុំជាអ្នកនិពន្ធនិងដឹកនាំMVមួយនេះ សូមទទួលយកការរិះគន់តែមិនទទួលយកការប្រមាថមើលងាយ ។
លោកថា គាត់ធ្វើវីដេអូReactionលើបទនេះ ធ្វើមុខពេបជ្រាយ ហើយចុងវីដេអូបង្ហាញថា កំពុងអង្គុយបទជើងធំក្នុងបង្គន់ មានតែក្មេងអាយុក្រោម៧ឆ្នាំ ហើយនិងបុថុជ្ជជនដែលមិនធ្លាប់ទៅសាលាទេទើបមើលមិនយល់អត្ថន័យពីគោលបំណងមួយនេះ! ។
ដោយឡែក លោក សោម ដូរ៉េ ក៏បានបញ្ជាក់បន្ថែមតាមរយៈខមមិនថា ក្នុងនាម ជាអ្នកផលិតមាតិកាសិល្បៈកម្សាន្ត ចៀសមិនផុតពីការលើសលួសតែចង់ឱ្យមានព្រំដែននិងយល់ពីអារម្មណ៍នេះផង។ លោកបញ្ជាក់ថា លោកមិនចង់មានបញ្ហាជាមួយទេ ព្រោះខណៈពេលនេះក្រុមMMO Fake account ច្រើនណាស់មិនដឹងមកពីណាលើកទ័ពមកព្រួតរករឿងទាំងCommentនិងinbox ក្នុងនាមខ្ញុំជាអ្នកសិល្បៈយល់ពីអត្ថន័យនៃសិល្បៈកម្សាន្តពេលខ្លះដឹងថាខុសឆ្គងលើសលុះ តែក៏ត្រូវតែដឹងខ្លួនឯង ។
យ៉ាងណា បើតាមលោក សោម ដូរ៉េ ភន យើងជាខ្មែរដូចគ្នាត្រូវសាមគ្គីហើយផ្តល់តម្លៃគ្នា ! លោកសរសេរបទចម្លងគេខឹងគេជេរ តែលោកសរសេរបទភ្លេងថ្មីច្រើនណាស់។ លោកបញ្ជាក់ថា បទនេះគ្រាន់តែចង់រំឭកអារម្មណ៍ភ្លេងកាលពីនៅក្មេងៗពេលឮវាចេញពីប្រដាប់លេងកូនក្មេងម្ដងៗ សង្ឃឹមថា យល់ដល់អត្ថន័យពីការច្នៃប្រតិដ្ឋរបស់សិល្បៈផង ៕
ចែករំលែកព័តមាននេះ