ខេត្តកំពង់ស្ពឺ ៖ ព័ត៌មានបឋម យ៉ាងហោចណាស់មនុស្សស្លា.ប់៥នាក់ (ស្រី៤) និងរងរបួស២(ស្រី១) ដែលធ្វើដំណើរទៅខេត្តព្រះសីហនុ ក្រោយកើតហេតុសមត្ថកិច្ចបានចូលអន្តរាគមន៍ភ្លាមៗផងដែរ ។ ករណីនេះកើតឡើងនាព្រឹកថៃ្ងទី០៧ ខែកុម្ភៈនេះនៅវេលាម៉ោងប្រមាណ ០៧:១២នាទី មានគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ផ្ងារជើងរថយន្ត Alpha លើផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែតលេខ ២០ ហួសច្រកចេញកំពង់ស្ពឺ បណ្ដាលឲ្យរងរបួសមនុស្សស្លា.ប់បាត់បង់ជីវិត និងរបួស ។
សូមបញ្ជាក់ថា កាលពីថៃ្ងម្សិលមិញ ០៦ កុម្ភៈ ២០២៤ ក្បែរកន្លែងកើតហេតុ ក៏មានករណីគ្រោះថ្នាក់ចរាចរ ណ៍រថយន្ដRangrover មួយគ្រឿងបុករបាំងបាំងផ្លូវបណ្ដាលឲ្យខូតខាតយ៉ាងដំណំ និងរងរបួស ។
ខណៈពេលនេះ សមត្ថកិច្ចនគរបាល អធិការដ្ឋានស្រុកសំរោងទង នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានសហការអន្ដរាគមន៍ជួយសង្គ្រោះ ករណីខាងលើហើយដែរ ។
តាមការបញ្ជាក់ពីព័ត៌មានបឋមពីអ្នកឃើញហេតុការណ៍ថា រថយន្ត Alpha ពណ៌ស ដឹកមនុស្សលក្ខណៈគ្រួសារ ០៧នាក់ ក្នុងគោលបំណងទៅលេងខេត្ដព្រះសីហនុ អ្នកបើកបរជាស្ដ្រី និងមានអ្នកស្លា.ប់០៥នាក់នៅហ្នឹងកន្លែង និងរបួសធ្ងន់ ០២នាក់ ។
ក្នុងនោះផងដែរ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺក៏បានបញ្ចេញអារម្មណ៍សោកស្តាយផងដែរ ដោយលោកបានបង្ហោះថា ៖ ថ្ងៃនេះខ្ញុំពិតជាមានសេចក្តីរន្ធ.ត់ចំពោះដំណឹងស្ដីពីគ្រោះថ្នាក់ចរាចរណ៍មួយដែលបានកើតឡើងនៅគីឡូម៉ែលេខ ២០ ស្ថិតក្នុងភូមិសាស្ត្រស្រុកសំរោងទង ខេត្តកំពង់ស្ពឺ លើផ្លូវល្បឿនលឿន ។ ដែលបណ្ដាលឲ្យមនុស្សចំនួន០៥នាក់បានបាត់បង់ជីវិត និងពីរនាក់រងរបួសធ្ងន់ធ្ងរ ។ អាស្រ័យហេតុនេះ សូមបងប្អូន មេត្តាបើកបរប្រកបដោយការប្រុងប្រយ័ត្នជាប់ជានិច្ច ដោយមិនត្រូវ : វ៉ាជែងក្នុងស្ថានភាពមិនល្អ , គោរពល្បឿននៃការបើកបរ , មិនត្រូវបើកក្នុងស្ថានភាពដែលងងុយដេក ឬស្រវឹងឡើយ ។ សូមជូនពរបងប្អូនសុខសប្បាយគ្រប់ៗគ្នាក្នុងការធ្វើដំណើរទីជិតទីឆ្ងាយ។ សូមអរគុណ! ៕
ចែករំលែកព័តមាននេះ