ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​បង្ក្រាបបារីចម្រុះដែល​ល្មើសច្បាប់​ជាច្រើន​​យក​ទៅ​​ដុតកម្ទេច​​ចោល

9 ខែ មុន
  • កណ្តាល

ខេត្តកណ្តាល៖ ​មន្ត្រីសាខាគយ​និងរដ្ឋាករ ដឹកនាំ​ដោយលោក​អន ស៊ីនួន ប្រធានសាខាគយ និងរដ្ឋាករខេត្តកណ្តាល សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល ធ្វើការបង្ក្រាបបានបារីចម្រុះចំនួន94កេស ស្មើទម្ងន់១.៣២២គីឡូក្រាមដឹកយកទៅដុតកម្ទេចចោល កាលពីវេលាម៉ោង៩…

ខេត្តកណ្តាល៖ ​មន្ត្រីសាខាគយ​និងរដ្ឋាករ ដឹកនាំ​ដោយលោក​អន ស៊ីនួន ប្រធានសាខាគយ និងរដ្ឋាករខេត្តកណ្តាល សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល ធ្វើការបង្ក្រាបបានបារីចម្រុះចំនួន94កេស ស្មើទម្ងន់១.៣២២គីឡូក្រាមដឹកយកទៅដុតកម្ទេចចោល កាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ស្ថិត​នៅចំណុចមាត់ទន្លេមេគង្គ ស្ថិតក្នុងភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

យោងតាមរបាយការណ៍បានបញ្ជាក់​ថា វត្ថុតាងដែលរឹបអូសបានរួមមានមធ្យោបាយដឹកទំនិញល្មើសរថយន្ត​១គ្រឿង (ប្រភេទ១២កៅអី)ពណ៌.ស ពាក់លេខភ្នំពេញ 2L-9476 ។ បន្ទាប់ពីធ្វើការឃាត់​ទុកជាបណ្តោះ​អាសន្ន សាខាគយនិងរដ្ឋាករខេត្តកណ្តាល បានកសាងកំណត់ហេតុល្មើស​ច្បាប់គយបញ្ជូនមកអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីស្នើសុំសេចក្ដីស្រេចវិនិច្ឆ័យ ទើបនៅ​ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ តំណាងម្ចាស់ទំនិញឈ្មោះ អ៊ិន ពៅ បានចូលខ្លួនប្រគល់បារីខាងលើជូនមកសាខាគយ និងរដ្ឋាករខេត្តកណ្តាល​ទុកជាសម្បត្តិរដ្ឋ ដោយបានអះអាងថា ម្ចាស់បារីគេមិនខ្វាយខ្វល់ និងបារីដែលចាប់ឃាត់ទុកនេះឡើយ។

យោងតាមរបាយការណ៍បញ្ជាក់បន្ថែមថា បារីដែលតំណាងម្ចាស់ប្រគល់ឱ្យសាខាគយដឹកយកទៅដុតកម្ទេចចោលនោះ​មាន៣ប្រភេទរួមមាន ទី១-បារីម៉ាក.555 ចំនួន56កេស ស្មើ.784គីឡូក្រាម ផលិត​នៅប្រទេសអង្គគ្លេស(ក្នុង1កេសស្មើ50សុង1សុងស្មើ10កញ្ចប់.1កញ្ចប់ស្មើ20ដើម)។​ ទី២​-បា​រី​ម៉ាក CRAVEN DEMI ចំនួន8កេស ស្មើ88គីឡូក្រាម ផលិតនៅប្រទេសវៀតណាម ។​ទី៣-បារីម៉ាក DAVIDOFF ចំនួន30កេស ស្មើ450គីឡូក្រាម ផលិតនៅប្រទេសអាឡឺម៉ង់ ។

សូមបញ្ជាក់ថា ពិធីដុតកម្ទេចចោលបារីចម្រុះនេះ ដឹកនាំដោយលោក អន ស៊ីនួន ប្រធានសាខា​គយ និងរដ្ឋាករខេត្តកណ្តាល និងមានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរភូមិ ឃុំ ស្រុក និងកងកម្លាំងប៉ុលិស.បេអឹមផងដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ